• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

ជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើង និងចិន

April 1, 2018

ប៉េកាំង៖ ប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong-un) នៅសប្តាហ៍នេះ បានមកជួបប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំង ដើម្បីសុំយោបល់ ណែនាំមុនពេលទៅជួបចរចាជាមួយមេដឹកនាំកូរ៉េខាងត្បូង និង ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ (Xinhua)។


តាមសារព័ត៌មានអន្តរជាតិត្រែបឡាយ (TribLive) ក្នុងជំនួបនោះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង បានជជែកពិភាក្សាគ្នាជាមួយសមភាគីចាក់ទឹកមិនលេចរបស់ខ្លួន គឺលោក ស៊ី ជីនពីង លើបញ្ហាសំខាន់ចំនួនពីរ។ ទី១៖ ការចរចាជាមួយប្រធានាធិបតី​កូរ៉េខាងត្បូង លោកមូន ចៃអ៊ីន (Moon Jae-in) នៅចុងខែមេសា និងជំនួបនៅខែឧសភា ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) រួមបញ្ចូលការសន្យាបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។

ទាក់ទិននឹងជំនូបទាំង២ខាងលើនេះ មេដឹកនាំប្រទេសកូរ៉េខាងជើងពិតជាមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាការចរចាលើកនេះ អាចគម្រាមដល់ខ្លូនលោក និងរបបកុម្មុយនីសនេះតែម្ដង។ មិនត្រឹមតែប្រុងប្រយ័ត្នប៉ុណ្ណោះ ទេ មេដឹកនាំកុម្មុយនីសកូរ៉េខាងជើងរូបនេះ ក៏មានក្តីព្រួយបារម្ភ​ទៅលើ​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) តែម្ដង ព្រោះថាថ្មីៗនេះ ដូណាល់ ត្រាំ (Donald Trump) ទើបតែង​តែងតាំងទីប្រឹក្សាសន្ដិសុខជាតិអាមេរិកថ្មី គឺលោក ចន បុលតុន (John Bolton) ។ លោក  ចន បុលតុន (John Bolton)  នៅក្នុងជម្លោះអន្តរជាតិ ត្រូវបានគេមើលឃើញថា ចូលចិត្តប្រើយោធា ជាជាងការចរចាបែបការទូត។

ក្រោមហេតុផលនេះហើយ ដែលធ្វើឲ្យមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong-un) មានបំណងអូសទាញបងធំស៊ីមកធ្វើជាខ្នងបង្អែក ក៏ដូចជាសុំឲ្យជួយសម្រួលដល់ការចរចានាពេលខាងមុខនេះផងដែរ។

ចំណែកឯគោលជំហរចិននៅក្នុងជំនួបធំៗទាំង២របស់កូរ៉េខាងជើងនេះវិញ ចិនមានបំណងចង់​ឲ្យការចរចាបញ្ឈប់​កម្មវិធីនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បានជោគជ័យ ព្រោះចិនមិនចង់ឲ្យជប៉ុនតែងយកលេសនេះមកបង្កើនកម្លាំងយោធារបស់ខ្លួន​ដែលសកម្មភាពរបស់ជប៉ុននេះ​អាចគំរាម​ដល់អំណាចចិនក្នុងតំបន់។

យ៉ាងណាមិញ ចិនក៏តែងតែមិនចង់ឲ្យប្រទេសកូរ៉េទាំងពីរបានរូបរួមគ្នាវិញឡើយ ព្រោះចិនភ័យខ្លាចថា បើប្រទេសទាំងពីររូបរួមគ្នា នោះគោលដៅបន្ទាប់​របស់អាមេរិកអាចនឹងសំដៅមកលើចិន និងគម្រាមកំហែងដល់របបកម្មុយនីសតែម្ដង។

គួរបញ្ជាក់ផងដែរ នេះជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតី ស៊ី ជីនពីង (Xi Jinផing) បើគិតចាប់តាំងពីមេដឹកនាំកូរ៉េរូបនេះចូលស្នងដំណែងពីឪពុកខ្លួន គីម ជុងអ៊ីល (Kim Jong-il) ៕

អត្ថបទដោយ ម៉េង សុខហ៊ួយ

April 1, 2018

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey