Home ព័ត៌មានសំណេរ អ្នក​និពន្ធ​ខ្មែរ​ និង​បច្ចេក​វិទ្យា​ទំនើប

អ្នក​និពន្ធ​ខ្មែរ​ និង​បច្ចេក​វិទ្យា​ទំនើប

ដោយបច្ចេកវិទ្យាមានការ​រីកចម្រើន ​មនុស្ស​ភាគ​ច្រើនតែងតែនិយមប្រើប្រាស់​របស់​របរ​ ​ឬ​អ្វី​ៗ​ ដែល​ថ្មី​ ​និង​ ទាន់​សម័យ​។​ ទន្ទឹម​នឹង​នេះ​ អ្នក​និព​ន្ធ​ខ្មែរ​ដែល​ធ្លាប់​តែ​បង្ហាញ​ស្នា​ដៃ​និពន្ធ​របស់​ខ្លូន​តាម​រយៈ​កា​របោះ​ពុម្ព​សៀវ​ភៅ​លក់​នូវ​តាម​ទីផ្សារ​មួយ​ចំនួន​ ក៏បាន​ងាក​មក​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ដើម្បី​ដើរ​ឱ្យ​​ទាន់​សម័យ​កាល​ ​និង​ តម្រូវ​តាម​ការ​ចង់​បាន​របស់​អ្នក​អាន​ ផង​ដែ​រ។​

ជាក់ស្តែងសមាគម អក្សរសិល្ប៍ នូ ហាច កំពុង​ប្រើ​ប្រាស់​គេហ​ទំព័រ​ដែល​មាន​ឈ្មោះ​​ថា ស​មូ​ហ​កម្ម​អក្សរ​សិល្ប៏​ នូ​ ហាច​​ ដើម្បី​ដំណើរ​ការ​ ការងារ​តែង​និពន្ធ​របស់ខ្លូន​ ដែល​មុន​ដំបូង​ឡើយ​ផ្តើម​ចេញ​ពី​ការ​បោះ​ពុម្ព​សៀវ​ភៅ​ប៉ុណ្ណោះ។​

លោក​ ឃឹម​ ច័ន្ទ​សុ​អហំ​ ដែល​ជា​អតីត​ប្រធាន​សមាគម​ បច្ចុប្បន្ន​ជា​ទី​ប្រឹក្សា​របស់​សមាគម​បាន​ឱ្យដឹង​ថា​សមាគ​ម​ នូ​ ហាច​ ត្រូវ​បាន​ផ្តើម​ចេញ​ពី​ការ​សរ​សេរ​កំណា​ព្យ​ និង​ ប្រលោម​លោក​ ​របស់​ក្រុម​និស្សិត​ខ្មែរ​ដែល​សិក្សា​មុខ​វិជ្ជា​ ប្រវតិ្ត​សាស្រ្ត​ អក្សរ​សិល្ប៍​ ​និង​ ទស្សន​វិជ្ជា​។​

រហូត​ដល់​ឆ្នាំ​២០០២​សមាគម​ នេះ​ត្រូវ​បាន​លេច​ចេញ​ជា​រូបរាង​ក្រោម​ការ​ផ្តួចផ្តើម​និង​ជួយ​ឧបត្ថម្ភថ​វិកាពី​ Prof. Teri Shaffer Yamada

ដូច​គ្នា​នេះ​ដែរ​ ​កវី​និ​ពន្ធ​ខ្មែរ​ ​នភ​ ​ហង្ស​ផលា​ ដែល​កំពុង​ប្រើប្រាស់​បច្ចេក​វិទ្យា​សម្រាប់​ការងារ​តែង​និពន្ធ​របស់​លោក​បាន​ឱ្យ​ដឹង​ថា​ “​អ៊ីន​ធឺ​ណេត​ ជា​មធ្យោ​បាយ​ដែល​លោក​អាច​ផ្សព្វ​ផ្សាយ​ការងា​ររបស់​លោក​បាន​យ៉ាង​មាន​ប្រសិ​ទ្ធ​ភាព​និ​ង​ ការ​ចំណាយ​ថវិកា​តិច​តួច​ដែល​ផ្ទុយ​ពី​ការ​បោះ​ពុម្ព​សៀវភៅ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ចំណាយ​ទុន​ ប៉ុន្តែ​ការ​ចែក​ចាយ​នៅមាន​កម្រិត​នៅ​ឡើយ​។​”​

​​​ក្រោយ​ការ​បង្កើត​គេហ​ទំព័រ​នៅ​ពាក់​កណ្តាល​ ​ឆ្នាំ​២០០៣​រហូត​មក​ដល់​បច្ចុប្បន្ន​ ​លោក​បាន​ឱ្យ​ដឹង​ថា​ ​“​យើង​ទទួល​បាន​បេក្ខជន​​ដែល​ដាក់​ស្នា​ដៃ​មក​ប្រឡង​ច្រើន​ជាង​មុន​ហើយ​គុណ​ភាព ​និង​ខ្លឹម​សារ​ក៏មា​នតម្លៃ​ទ្វេដង​ផង​ដែរ​។​” ក្រៅ​ពី​នេះ​ ​សមាគម​ក៏​មាន​ផលិត​កម្ម​វិធី​សូត្រ​កំណា​ព្យ និង​ការ​យក​រឿង​ចាស់ៗ​មក​​និយាយ​​ជា​​ល្ខោន​​​តាម​​​វិទ្យុ​ផង​ដែរ​។​

បើ​ទោះ​ជា​ប្រឈម​នឹង​ការ​លួច​កម្ម​សិទ្ធិ​បញ្ញា​ក៏​ដោយ​ ​ក៏​លោក​ ឃឹម​ ច័ន្ទ​សុ​អហំ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​​ក្នុង​​ករ​ណី​​អក្សរ​​សិល្ប៍​ ​អក្សរ​​សាស្រ្ត​​ការ​​ទាញ​​យក​​ឯក​សារ​ ​វា​មិន​​មែ​ន​ជា​​រឿង​​ខុ​ស​ច្បាប់​​នោះ​ទេ​ សម្រាប់​អ្នក​​ដែល​​ចង់​​ទាញ​​យ​ក​​ឯក​សារ​​មួយ​​វិញ​ទៀត​​ឯក​​សារ​​នៅ​​ក្នុង​នោះ​ ​មាន​លក្ខណៈ​​ជា​​ផ្នែក​ៗ​​ មិន​​មែន​​ឯក​​សារ​​ទាំង​​ស្រុង​​ឡើយ​ ​ហើយ​​គោល​​បំណង​​ធំ​​របស់​​ស​មាគម​​ គឺ​​ដើម្បី​​ទាញ​​អារម្មណ៍​​អ្នក​​អាន​​តែ​​ប៉ុណ្ណោះ​​។​​

លោក​​បាន​​ប​ន្ត​​ទៀត​​ថា​​ “​អ្វី​​ដែល​​សមាគម​ចង់​​បាន​​ គឺ​ការ​​ជួយ​​ឱ្យ​​យុវជន​​ខ្មែរ​​មាន​​ការ​​ផ្លាស់​​ប្តូរ​​ឥរិយា​ប​ថ​មក​​ចូល​​រួម​​ក្នុង​​ការ​ងារ​​តែង​​និពន្ធ​​ ​ហើយ​​សមាគម​​ក៏​​កំពុង​​ជួយ​​ជ្រោម​​ជ្រែ​ង​​​ឱ្យស្ថាន​ភាព​​អ្នក​​និពន្ធ​​ខ្មែរ​​ឱ្យ​​មាន​​ស្ថិរ​ភាព​​ និង​​ជួយ​​ទ្រទ្រង់​​តម្លៃ​​អក្សរ​​សា​ស្រ្ត​​ និ​ង​​អក្សរ​​សិល្ប៍​​ខ្មែរ​​។​​”​

យ៉ាង​ណា​មិញ​ លោក​ នភ​ ហង្ស​ផលា​ ​ក៏​​​បាន​​​បង្ហាញ​​​ពី​​​ការ​​ព្រួយ​​បារ​ម្ភ​​ ​និង​​​វិធាន​ការណ៍​សម្រា​ប់ដោះ​ស្រាយ​បញ្ហា​នេះ​ “ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ទេ​ នៅ​ពេល​ដែល​អ្នក​ទាញ​យក​ឯក​សារ​របស់​ខ្ញុំ​មិន​ធ្វើ​ការ​ប្រែ​លើ​ឯក​សារ​ដើម​ ហើយ​បើ​ទោះ​បី​ជា​មាន​ពួក​គាត់​ចង់​កែ​ប្រែ​កិច្ច​ការ​របស់​ខ្ញុំ​ ក៏​ខ្ញុំ​ប្រាក​ដ​ថា​នឹង​ខ្ញុំ​អាច​មាន​លទ្ធ​ភាព​ផលិត​ស្នា​ដៃ​ជា​ច្រើន​ទៀត​។​

លោក​​ហង្ស​​ បូ​​រិន្ទ​​ និ​ស្សិត​​ឆ្នាំ​​ទី​៣​នៃ​សាក​លវិ​ទ្យា​ល័យ​បញ្ញា​សាស្រ្តកម្ពុជា​ ជា​អ្នក​គាំទ្រ​ម្នាក់​របស់​គេហទំព័រ​សមូហកម្មនូ​ហាច​ បាន​និយា​យ​ថា”​ខ្ញុំ​ឧស្សាហ៍​ចូល​ទៅ​ក្នុង​វេបសាយ​ដើម្បី​មើល​ឯកសា​រជា​ច្រើន​ដូច​ជា​ កំណា​ព្យ​ រឿង​និទាន​ ព័ត៌​មាន​ និង​កិច្ច​ការ​ទាំង​មូល​របស់​សមា​គម​ ។​”

​លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​ ការ​ដាក់​ព័ត៌មាន​នៅ​ក្នុង​គេហ​ទំព័រ​គឺ​ មាន​ភាព​សន្សំ​សំ​ចៃ​ ពិ​​សេ​ស​​សម្រា​ប់​អ្នក​​ដែល​ខ្វះ​លទ្ធ​ភាព​ ពួក​គាត់​អាច​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​ហើយ​វា​ក៏​ងាយ​ស្រួល​ជាង​ការ​ទិញ​សៀវ​ភៅ​ផង​ដែ​រ​ លើស​ពី​នេះ​ទៀត​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ និ​ពន្ធ​ក៏​អាច​ត្រូវ​បាន​ស្គាល់​ជា​លក្ខណៈ​សាក​ល្បង​ផង​ដែរ​។

​ក្រៅ​ពី​នេះ​ អ្នក​ស្រី​ កែវ​ ចន្ទ័​បូរណ៍​ ជា​អ្នក​និពន្ធ​ខ្មែរ​មួយ​រូប​ក៏​បាន​បង្កើត​ជា​គេហទំព័រ​ និង​​ទំព័រ​មួយ​នៅ​ក្នុង​ Facebook ​ផង​ដែរ​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អ្នក​គាំទ្រ​ប្រមាណ​ជាង​ ១ម៉ឺន​នាក់​។​

​លោក​ ទុំ​ បណ្តូល​ អាយុ​២៩​ឆ្នាំ​ ជា​អ្នក​គាំ​ទ្រ​ម្នាក់​របស់​ទំព័រ​ Facebook​ អ្នក​និពន្ធ​ខ្មែរ​ កែវ​ ចន្ទ័​បូរណ៍​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម​អាន​ លោក​ក៏​ចាប់​ផ្តើម​ចូល​ចិត្ត និង​ទទួលយក​អ្វី​ដែល​អ្នក​និពន្ធ​បាន​សរសេរ​ផង​ដែរ​។​

លោក​ប្រាប់​ឱ្យដឹង​ថា​ “ ខ្ញុំ​ចូល​ចិត្ត​អាន​ទំព័រ​​នេះ​ ពី​ព្រោះ​វា​អាច​ជួយ​ឱ្យខ្ញុំ​អាច​រក​ផ្លូវ​ត្រូវ​សម្រាប់​ជីវិត​។​”​ នៅ​​ពេល​ដែល​លោក​មាន​បញ្ហា​ដែល​មិន​អាច​និយាយ​ ឬ​មិន​អាច​ពិភាក្សា​ជា​មួយ​នរ​ណា​ម្នាក់​ លោក​អាច​អាន​គំនិ​ត ឬទស្សន​វិជ្ជា​ខ្លះ​ ពី​អ្នក​និ​ពន្ធ​ ដែល​​អាច​​ធ្វើ​​ឱ្យខ្លួន​​គាត់​​រក​​ពន្លឺ​​សម្រាប់​​ជីវិ​ត​ ​និង​​​អាច​​ជួយ​ខ្លួន​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​។​

​ក្នុង​នាម​ជា​អតីត​ប្រធាន​សមាគម​ នូ​ ហាច​ និង​​ជា​ទីប្រឹក្សា​ក្នុង​ពេល​បច្ចុប្បន្ន​ លោក​ ឃឹម​ ច័ន្ទ​សុ​អហំ​ មាន​សំណូម​ពរ​ទៅ​កាន់​យុវជ​នដែរ​ថា​ “ការ​រៀន​វិជ្ជា​តែង​និពន្ធ​ គឺ​ដើម្បី​ឱ្យយុវ​ជន​ចេះ​និពន្ធ​ជីវិត​ខ្លូន​ឯង​ ពោល​គឺ​យល់​ដឹ​ងពី​ហេតុ​ភេទ​នៅ​ក្នុង​សង្គម​ មិន​មាន​ន័យ​ថា​ឱ្យ​តែ​ការ​រៀន​តែង​និពន្ធ​គឺ​ដើ​ម្បី​ក្លាយ​ជា​អ្នក​និពន្ធ​នោះ​ទេ​។​”​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ សមាគម​នេះ​បាន​បង្កើត​ឱ្យ​មាន​ការ​ធ្វើ​សិក្ខា​សិលា​ជា​រៀង​រាល់​ឆ្នាំ​ដែល​ផ្តោត​សំខាន់​ ទៅ​លើ​ការ​បង្រៀន​វិជ្ជា​តែង​និពន្ធ​ដូច​ជា​កំណា​ព្យ​ ប្រលោម​លោក​ ការ​សរ​សេរ​អត្ថ​បទ​សារ​ព័ត៌​មាន​។​ ក្រៅ​ពី​នេះ​ សមាគម​នៅ​មាន​ការ​បោះ​ពុម្ព​សៀវ​ភៅ​ និង​ការ​ប្រឡង​ការ​តែង​និពន្ធ​ប្រចាំ​ឆ្នាំ​ ក្នុង​គោល​បំណង​ឱ្យអ្នក​និពន្ធ​យល់​ពីស្នា​ដៃ​និពន្ធ​ថ្មីៗ​ ដែល​មាន​ភាព​ទំនើប​និយម​។​

ពត៍មាន និងអត្ថបទរបស់បណ្ណាល័យអេឡិចត្រូចនិច នូ ហាច

អត្ថបទដោយ ៖ គឹម កុត្តរា

NO COMMENTS

Leave a Reply