អឺរ៉ុបខាង​លិច...

អឺរ៉ុបខាង​លិច​​ត្រូវ​បាន​គំរាម​កំហែង​ដោយ​សារ​ព្រិល​​

បកប្រែដោយ៖ ហ៊ាន សុជាតា
កែសម្រួលដោយ៖ ជួន ចាន់ណា

ការឈានចូលមកដល់នូវរដូវរងា ដោយអមមកជាមួយសីតុណ្ហភាពដល់កម្រិតកក ព្យុះរដូវរងារដែលមានទាំងព្រិល និងទឹកកកនោះ កំពុងបង្កការលំបាកដល់សហភាពអឺរុប។ ព្រលានយន្តហោះអន្តរជាតិហ្វ្រែងហ្វ៊ិត( Frankfurt) បានរំសាយចោលនូវជើងយន្តហោះមួយចំនួន ហើយសេវាកម្មរទេះភ្លើងក៏ត្រូវបានពន្យារពេល។

ហេតុការណ៍មានព្រិលធ្លាក់ឥតឈប់នេះបានបន្តដល់ថ្ងៃអង្គារ៍ ព្រលានយន្តហោះធំៗទាំង៣របស់សហភាពអឺរ៉ុបត្រូវបានផ្អាកដោយសារកត្តាអាកាសធាតុ។ ការធ្លាក់ព្រឹលជារៀងរាល់យប់បានបង្ខំអោយព្រលានយន្តផ្លូវការបិទស្ទើររាល់ថ្ងៃ។

ខាងព្រលានយន្តហោះបានផ្តល់យោបល់ដល់អ្នកដំណើរឱ្យពិនិត្យទៅលើជើងយន្តហោះថាតើពួកគេនឹងមានគម្រោងហោះហើរពី Frankfurt ឬយ៉ាងណា។ សូម្បីតែសេវាកម្មដឹកអ្នកដំណើរតាមផ្លូវរថភ្លើងពីប្រទេសអង់គ្លេសទៅកាន់ទ្វីបអឺរ៉ុប ក៏ត្រូវបានផ្អាកដែរ ដោយយោងទៅលើមូលហេតុព្រិលធ្លាក់ខ្លាំងនៅប្រទេសបារាំង និងប្រទេសប៊ែលហ្ស៊ិក (Belgium។) ដោយដកស្រង់ចេញពីគេហទំព័ររបស់ Eurostarបានឱ្យដឹងថា “គ្រប់សេវាកម្មរបស់ Eurostar ទាំងអស់ ក្នុងពេលថ្មីៗនេះត្រូវបានផ្អាក ព្រមទាំងបម្រុងនឹងមានការពន្យារពេល” “ពាក្យណែនាំរបស់យើងចំពោះអ្នកដំណើរពេលនេះ គួរគប្បីកុំធ្វើដំណើរ និងកុំមកកាន់ស្ថានីយយើង”។

អ្នកធ្វើដំណើរក្នុងរដ្ឋមួយនៃប្រទេសអាល្លឺម៉ង់ដែលមានប្រជាពលរដ្ឋច្រើនជាងគេនៃNorth Rhine ហៅថា westphalia ប្រឈមទៅនឹងព្រិលធ្លាក់ដ៏សម្បើម និងផ្លូវដែលពោលពេញដោយទឹកកកកាលពីថ្ងៃអង្គារ៍។ ប៉ូលីសបានរាយការណ៍ថាមានករណីគ្រោះថ្នាក់ចរាចរណ៍១២ករណីដោយសារតែផ្លូវស្ថិតក្នុងសភាពខូចខាត។

ប្រទេសអាល្លឺម៉ង់ខាងជើង មានព្រិលធ្លាក់កម្រាស់ជាង៣០សង់ទីម៉ែត្រ កាលពីព្រឹកថ្ងៃចន្ទ។ សភាពខុសប្រក្រតីនៃអាកាសធាតុក្តៅកាលពីសប្តាហ៍មុនដែលឃើញថាមានសីតុណ្ហភាពដល់ទៅ២០អង្សារសេ ក្នុងផ្នែកខ្លះនៃប្រទេសអាល្លឺម៉ង់។

ចំនួនសិស្សសាលារាប់ពាន់នាក់ក្នុង Schleswig-Holstein ចាំបាច់ត្រូវនៅក្នុងផ្ទះដោយសារតែសាលាត្រូវបានបិទទ្វារ ដោយសាររដ្ឋបាលមិនទាន់អាចសម្អាតផ្លូវដែលពោរពេញដោយព្រិល និងទឹកកកបាននៅឡើយ។ ផ្លូវធ្វើដំណើរត្រូវបានបិទ ហើយរថយន្តសាធារណៈបានរលំអស់ជាច្រើនម៉ោង។

រដូវរងារ កំពុងតែរីករាលដាដល់ភាគខាងត្បូង និងភាគបូព៌ា ព្រមទាំងនឹងឈានដល់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ ហើយក៏នឹងបន្តទៅដល់ Alps ក្នុងភាគខាងត្បូង និងខាងកើតប្រទេសប៉ូឡូញ និងផ្នែកផ្សេងទៀតនៃអឺរ៉ុប។
ដោយផ្អែកទៅលើវិទ្យាស្ថានឧតុនិយមរបស់ប្រទេសអាល្លឺម៉ង់ បានព្យាករណ៍ថាស្ថានភាពនេះនឹងបន្តរហូតដល់សប្តាហ៍បន្ទាប់ទៀត៕

អត្ថបទដើម