ប្រធានាធិបតី​...

ប្រធានាធិបតី​Xi ជួប​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​លោក​Zuma ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​ទំនាក់ទំន​ងអន្តរ​ជាតិ​BRICS ​

បកប្រែដោយ៖ ហ៊ាន សុជាតា
កែសម្រួលដោយ៖ ជួន ចាន់ណា

ប្រធានាធិបតីប្រទេសចិនលោក Xi Jinping ជួបជាមួយគូបដិភាគ ជាតិអាហ្រ្វិកខាងត្បូង លោក Jacob Zuma ដែលជាប្រធាននៃកិច្ចប្រជុំកំពូលអន្តរជាតិដែលហៅកាត់ថា BRICS ក្នុងរដ្ឋ Durban។ ដោយមានការចូលរួមពី ប្រទេសប្រេស៊ីល (Brazil), ប្រទេសរុស្ស៊ី (Russia), និងប្រទេសឥណ្ឌា (India) ផងដែរ ក្នុងនោះប្រទេសទាំង៥ នឹងអាចឈានដល់ការបង្កើតធនាគារអភិវឌ្ឍន៍មួយ។

លោកប្រធានាធិបតេយ្យចិន ត្រូវបានទទួលគារវកិច្ចដែលមានលក្ខណៈជាផ្លូវការបំផុត ដែលមានការស្វាគមន៏ពីអ្នកការពារប្រដាប់ដោយកាំភ្លើងធំចំនួន២១កាលពីថ្ងៃអង្គារនៅរដ្ឋធានី Pretoria ប្រទេសអាហ្រ្វិកខាងត្បូង។ ហើយលោក Zuma និងលោក Xi ក៏រំពឹងថានឹងត្រូវចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀងមួយចំនួន មុននឹងចេញដំណើរទៅទីក្រុង Durban នាថ្ងៃបន្ទាប់។

កិច្ចប្រជុំកំពូលទំនាក់ទំនងអន្តរជាតិបានចាប់ផ្តើម

ក្នុងកិច្ចប្រជុំដែលបានរៀបចំជាលើកទី៥របស់ខ្លួន ត្រូវបានផ្តើមដោយការពិសាអាហារពេលល្ងាច ដែលបានរៀបចំឡើងដោយ លោក Zuma, រដ្ឋមន្ត្រីសេដ្ឋកិច្ច នៅក្នុងកិច្ចប្រជុំទំនាក់ទំនងអន្តរជាតិនេះ បានរំពឹងថានឹងអាចមានការបង្ហាញពីការសិក្សាទៅលើលទ្ឋភាពក្នុងការបង្កើតធនាគារអភិវឌ្ឍន៍ថ្មីមួយ ដើម្បីប្រកួតប្រជែងជាមួយធនាគារពិភពលោក ដែលមានអំណាចជាច្រើនទសវត្សរ៍កន្លងមកហើយ។

ប្រទេសកំពុងអភិវឌ្ឍជាច្រើន បានចាត់ទុកធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ ថាត្រូវបានគ្រប់គ្រងជំនួយតំណាងភាគខាងលិច។ ប្រទេសប្រស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង រំពឹងចង់បានការលូតលាស់ថ្មីមួយក្នុងក្រុមទំនាក់ទំនងអន្តរជាតិមួយនេះ។

ប្រទេសទាំងនោះ បានរំពឹងថានឹងអាចផ្តល់នូវដើមទុនប្រមាណជា១០ពាន់លានដុល្លារ ដើម្បីបង្កើតធនាគារនោះឡើង។ ក្នុងនោះប្រទេសខ្លះ បានសំណូមពរថា អាហ្រ្វិកខាងត្បូង ដែលជាទ្វីបតូចជាងគេ អាចធ្វើជាម្វាស់នៃធនាគារដែលមានទីតាំងនៅ រដ្ឋ Pretoria នៃទីក្រុង Lieu ដែលអាចផ្តល់ទឹកប្រាក់ជាដើមទុនច្រើន។

លោក Zuma ក៏បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាឱកាសមួយដែលអាចឲ្យប្រទេសអាហ្វ្រិកខាងត្បូងលើកឡើងនូវវិបត្តិសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ “កិច្ចប្រជុំទំនាក់ទំនងអន្តរជាតិ BRICS ផ្តល់ឱកាសដល់ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងការបង្ហាញនូវភាពប្រកួតប្រជែងរបស់ខ្លួន”។ គាត់បានបន្តទៀតថា “នេះជាឱកាសមួយដើម្បីបោះជំហានទៅមុខ ក្នុងការបង្ហាញនូវការរីកចម្រើនសេដ្ឋកិច្ច និងការឆ្លើយតបទៅនឹងការប្រឈមនឹងភាពក្រីក្រ វិសមភាពនិងភាពគ្មានការងារធ្វើដែលកំពុងកើតមានឡើងនៅក្នុងប្រទេសយើង”។

អត្ថបទដើម