កាសែត​ឯកជន​នៅ...

កាសែត​ឯកជន​នៅ​មីយ៉ាន់ម៉ា​ចាប់​ផ្តើម​ដំណើរ​ការ​លក់​ឡើង​វិញ​ហើយ

បកប្រែដោយ៖ រិន សុក្រិត្យ
កែសម្រួលដោយ៖ ជួន ចាន់ណា

ស្ថាប័ន​កាសែត​ឯកជន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​លក់​កាសែត​របស់​ខ្លួន​ឡើង​វិញ​ជា​លើក​ដំបូង​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​ពាក់​កណ្តាល​ទសវត្ស​រ៍​កន្លង​មក​នេះ​។ ការ​ផ្លាស់​ប្តូរ​នេះ គឺ​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​ នៃ​ការ​បំលាស់​ប្តូរ​ទៅ​កាន់​​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ​ ដែល​បាន​ចាប់​ផ្តើម​ដោយ​លោក​ ប្រធានាធិបតី​ ធេន​ សេន​ បន្ទាប់​ពី​លោក​គ្រប់​គ្រង​ប្រទេស​ដោយ​របប​យោធា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​។
 
កាសែត​ប្រចាំ​ថ្ងៃ​ចំនួន​៤ បាន​ធ្វើ​ការ​ចែកចាយ​ជា​ធម្មតា​នៅ​ថ្ងៃ​ចន្ទ​នេះ​ គឺ​៤​ខែ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ បាន​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បោះពុម្ភ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​។
 
ស្ថាប័ន​កាសែត​ឯកជន​ជា​ច្រើន​ ត្រូវ​​បាន​​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​បោះពុម្ភ​ផ្សាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ដែល​តាំង​ពី​ពេល​នោះ​មក​គេ​បាន​ស្គាល់​ថា​ជា​ប្រទេស​ភូមា​ ដែល​មាន​រដ្ឋាភិបាល​គ្រប់គ្រង​ប្រទេស​ដោយ​របប​យោធា​។
 
កាសែត​ចំនួន​១៦​ ត្រូវ​​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​បោះពុម្ភ​ផ្សាយ​ឡើង​វិញ​ ដោយ​រួម​ទាំង​ស្ថាប័ន​កាសែត​របស់​ គណបក្ស​រួបរួម​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ របស់​អ្នក​ស្រី​ អង់​ សាន ​ស៊ូជី​ ហើយ​និង​ គណ​បក្ស​សហជីព​សាមគ្គី​ និង​ការអភិវឌ្ឍ​ របស់​លោក​ប្រធានាធិបតី​ ធេន​ សេន​ ផង​ដែរ​។
 
លោក​ប្រធានាធិបតី​ ដែល​បាន​ឡើង​កាន់​អំណាច​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១១​ បាន​បង្កើត​ឱ្យ​មាន​បំលាស់​ប្តូ​ររបប​ប្រទេស​ទៅ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ជា​បន្ត​បន្តាប់​ ក្រោយ​ពេល​ដែល​លោក​បាន​គ្រប់គ្រង​ប្រទេស​ដោយ​របប​យោធា​អស់​រយៈ​ពេល​ជាង​ពាក់​កណ្តាល​សតវត្សរ៍​រួច​មក​ហើយ​នោះ​។
 
ជាមួយ​គ្នា​នឹង​ការ​បញ្ចប់​ការ​គ្រប់គ្រ​ងរបស់​រដ្ឋ​តែ​មួយ​ទៅ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ ធេន​ សេន​ ក៏​បាន​​ដោះ​លែង​អ្នកទោស​នយោបាយ​រាប់​ពាន់​នាក់​ ដោយ​រួម​ទាំង​ ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ អ្នកស្រី ស៊ូជី​ ផង​ដែរ​៕

អត្ថបទដើម