យន្ត​ហោះ​ចម្ប...

យន្ត​ហោះ​ចម្បាំង​អាមេរិក​ទៅ​​កាន់​កូរ៉េ​ខាង​ត្បូង ​ពេល​មាន​ភាព​តឹង​តែង​ជាមួយ​កូរ៉េ​ខាង​ជើង​

បកប្រែដោយ ម៉ៅ ច័ន្ទដាលី
ប្រែសម្រួលដោយ កេតមុន្នីវឌ្ឍនា

សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ពីរ​គ្រឿង​គឺ​ F-22 ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ប្រតិបត្តិការ​យោធា​។​ ​ប្រតិបត្តិការ​​នេះ​បាន​បញ្ឆេះ​ភាព​តានតឹង​រវាង​កូរ៉េ​ខាង​ត្បូង​ និង​ខាង​ជើង​ ដែល​មាន​ការ​គំរាម​កំហែង​ដាក់​ទណ្ឌកម្ម​យោធា​។

យោធា​អាមេរិក​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង F-22 Raptor ពីរ​គ្រឿង​បាន​ទៅ​ដល់​មូលដ្ឋាន​អាកាស​យាន​អូសាន (Osan) ដែល​ជា​មូលដ្ឋាន​គោល​របស់​យោធា​អាកាស​អាមេរិក នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​ចូល​រួម​ការហោះ​សាក​ល្បង​ប្រចាំ​ឆ្នាំ​។ តាម​ការរាយការណ៍​ យន្តហោះ​ពីរ​គ្រឿង​នេះ​ត្រូវ​បាន​បញ្ជូន​មក​ពី​មូលដ្ឋាន​អាមេរិក​នៅ​កោះ​អូគីណាវ៉ា​ ប្រទេស​ជប៉ុន​។

ការ​ប្រកាស​ពី​ការ​បញ្ជា​ឱ្យចេញ​ដំណើរ​ពី​យោធា​អាមេរិក​ទៅ​កូរ៉េ​ខាង​ត្បូង បាន​ជំរុញ​ឱ្យ​កូរ៉េ​ខាង​ជើង​ធ្វើ​ការទប់ទល់​ដោយ​ប្រើ​កម្លាំង​ទ័ព។

សេចក្តី​ថ្លែង​ការណ៍​បាន​ឱ្យ​ដឹង​ថា​៖ «កូរ៉េ​ខាង​ជើង​នឹង​មិន​ទទួល​បាន​អ្វី​ទាំង​អស់​តាម​ការ​គំរាម​ ឬ​ការ​បង្ក​រឿង​ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ជើង​ក្លាយ​ជា​ប្រទេស​ឯកោ​ និង​ចុះ​ខ្សោយ​ការ​ជួយ​ពី​អន្តរជាតិ​ក្នុង​ការ​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​ក្នុង​អាស៊ី​ប៉ែក​ឦសាន»។

សមយុទ្ធ​ដែល​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ត្រូវ​បាន​គេ​ឃើញ​ថា​សហរដ្ឋអាមេរិក​បាន​បញ្ជូន​គ្រាប់​បែក​នុយក្លេអ៊ែរ B-2 Spirit ពីរ​គ្រាប់​មក​កាន់​ការ​សាក​ល្បង​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​បង្ហាញ​ជំនួយ​ពី​អាមេរិក​សម្រាប់​ទី​ក្រុង​សេអ៊ូល។

កូរ៉េ​ខាង​ជើង​បាន​ឆ្លើយ​តប​វិញ​នៅ​ថ្ងៃ​សៅរ៍​តាម​ការ​ប្រកាស​ថា វា​បាន​ចូល​ជា​សង្គ្រាម​រដ្ឋ​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង។ មួយ​ថ្ងៃ​មុន​នេះ​ មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​បាន​ចុះ​ហត្ថលេខា​បញ្ជា​ឱ្យ​ដាក់​បញ្ឈរ​មាត្រដ្ឋាន​មីស៊ីល​នៅ​ព្យូងយ៉ាង​ដើម្បី​ត្រៀម​ប្រហារ​ទឹក​ដី​អាមេរិក​ និង​មូលដ្ឋាន​អាមេរិក​ក្នុង​ប៉ាស៊ីហ្វិក៕

 

ប្រភពដើម