ប្រទេស​ចិន​ ម...

ប្រទេស​ចិន​ មាន​ការ​អាម៉ាស់​ចំពោះ​កូរ៉េខាងជើង​ គឹម​ ជុង​អ៊ុន​

បកប្រែដោយ៖ រិន សុក្រឹត្យ
កែសម្រួលដោយ៖ ជួន ចាន់ណា

ប្រទេស​កូរ៉េខាងជើង​ គឺ​កំពុង​ឋិត​នៅ​ក្រោម​ការ​រិះគន់​ ពី​សំណាក់​សហគមន៍​អន្តរជាតិ​ បន្ទាប់​ពី​ការ​បង្ករ​ជម្លោះ​របស់​ខ្លួន​នៅ​ពេល​ថ្មីៗ​នេះ​។ សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េ​ខាងជើង​ គឺ​ចិន​ដែល​ត្រូវ​បាន​ជឿ​ថា​គឺ​ជា​អ្នក​ដែល​មាន​ទឹក​មាត់​ប្រៃ​បំផុត​ទៅ​លើ​ទីក្រុង​ព្យូងយ៉ាង​ បាន​បង្ហាញ​ការ​ខក​ចិត្ត​របស់​ខ្លួ​ន ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង​។
 
ព្យូងយ៉ាង​ ត្រូវ​បាន​ទទួល​ការទស្សទាយ​យ៉ាងច្រើន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ វាត្រូវ​បាន​ក្លាយ​ជា​ប្រធាន​បទ​​យ៉ាង​សំខាន់មួយ​​ សម្រាប់​ហេតុ​ផល​មួយ​ ឬក៏​ហេតុផល​ផ្សេង​ទៀត​ជាច្រើន​ ជា​​រៀង​​រាល់​​ថ្ងៃ​​។ កូរ៉េខាងជើង​ចង់​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ នូវ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​តំបន់​ Youngbyon ​ដែល​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​អស់​រយៈ​ពេល​៦ឆ្នាំ​រួច​មក​ហើយ​។
 
កូរ៉េខាងជើង​បានបិ​ទមិ​នឱ្យ​មាន​ការ​ចូល​ធ្វើ​ការ​នៅ​តំបន់​សួន​ឧស្សាហក​ម្ម Kaesong ។ លោក​ គឹម ជុងអ៊ុន​ បាន​កាត់​ផ្តាច់​ខ្សែ​ទំនាក់ទំនង​ចុង​ក្រោយ​ ជាមួយ​កូរ៉េ​ខាងត្បូង​។ ព្យូងយ៉ាង​បាន​អនុម័ត​ការ​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ​ ដើម្បី​វាយ​ប្រហារ​សហរដ្ឋអាមេរិច​។ ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​បញ្ជី​កាល​ពី​ចុង​សប្តាហ៍​មុន​ប៉ុណ្ណោះ​។
 
ការ​ព្រមាន​និង​ការ​អង្វរករ​ពីសហគមន៍អន្តរជាតិ ទៅកាន់ប្រ​ទេស​ឯកោ​មួយ​នេះ​ គឺ​ត្រូវ​បាន​បំភ្លេច​ចោល​ដោយ​កូរ៉េខាងជើ​ង គឺ​សូម្បី​តែ​លោក​បាន​ គីមូន​ ដែល​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Chuck Hagel រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិច​ ឬ​ក៏​លោកស្រី​ Park Geun-hye ដែល​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ក៏កូរ៉េ​ខាងជើង​មិន​ខ្វី​យក​ត្រចៀកស្តាប់ដែរ​។
 
រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ប្រទេស​អាឡឺម៉ង់​ លោក​Guido Westerwelle បាន​ប្រកាស​ឱ្យ​ដឹង​ថា ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​ ក៏​ប្រទេស​អាឡឺម៉ង​គឺ​ឋិត​នៅខា​ងកូរ៉េខាង​ត្បូង​ជានិច្ច​។ ការ​ប្រកាស​ទាំង​អស់​នោះ គឺ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ការ​ស្នើរ​សុំ​មួយ​ទៅ​កាន់​ប្រទេសចិ​ន​ ដើម្បី​ឱ្យ​ចិន​ប្រើ​ទឹក​មាត់ដ៏​ប្រៃ​របស់​ខ្លួ​ន ក្នុង​នាម​ជាប្​រទេសជិតខាង​ ហើយនិ​ងមហាមិត្ត​តែមួ​យ​របស់​កូរ៉េខាងជើង​ ហើយ​ក៏​ក្នុង​នាម​ជា​អាជ្ញា​កណ្តាល​ផង​ដែរ​។
 
ប៉ុន្តែ​សម្រាប់​សាធារណៈរ​ដ្ឋប្រជាមានិតចិន​ រួម​ជាមួយ​នឹងសមា​ជិកក្រុមប្រឹក្សា​សន្តិសុខ​ដ៏ទៃ​ទៀត បាន​យល់ព្​រមក្នុង​ការដាក់ទ​ណ្ឌកម្ម​បន្ថែម​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​រ៉ុកកែត​កាល​ពី​ខែ​ធ្នូ​ ហើយ​និង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាល​ពីខែ​កុម្ភៈ​កន្លង​មកនេះ​។ លោក​ Hong Lei អ្នក​នាំពា​ក្យ​ក្រសួង​ការបរទេស​ចិន​ ដែល​ជាអ្នក​ប្រៀប​ធៀបកា​រអភិវឌ្ឍ​នុយក្លេអ៊ែ​ររបស់​ទីក្រុង​ព្យូងយ៉ាង​ថា​​ជា ​“ការសោកស្តាយ” បាន​មាន​ប្រសាសន៍​ថា ​ស្ថាន​ភាពនៅ​ឧបទ្វឺប​កូរ៉េគឺ​ពិត​ជា ​គ្រោះថ្នាក់​និង​ពិបាក​។
 
សាស្ត្រាចារ្យ​នៃវិ​ទ្យាស្ថាន​ភាសាកូរ៉េ ​របស់សាកលវិទ្យាល័យ Fudan នៅទីក្រុង​សៀងហៃ​បាន​មាន​ប្រសាស​ន៍ថា​ ការ​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ឡើងវិ​ញនូវរោ​ងចក្រថាមពលនុ​យក្លេអ៊ែរ ​Yongbyon គឺ​ជា​ការ​បំពាន​យ៉ាង​ខ្លាំង​ទៅ​សន្ធិសញ្ញា​៦​ភាគី​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០០៧​។ គាត់​បាន​បន្ថែមទៀ​តថា ​ជាមួយ​នឹងនិង​អ្នកជិ​តខាងដ៏​ឯកោនោះ ​ចិន ​នឹងស្ថិត​នៅក្នុង​ស្ថានភាព​ទ្វេគ្រោះជាក់​ជាមិ​នខាន​។
 
លោក Cai បាននិយាយថា​ ចិន​គឺបានខ​កចិត្តចំពោះកូ​រ៉េខាងជើង​ “ក្នុងនា​មជាសម្ព័ន្ធ​មិត្តយូរអង្វែងមួយ​ ចិន​បាន​ខក​ចិត្ត​ទៅ​នឹង​អាកប្បកិរិយា​រប​ស់ទីក្រុងព្​យូងយ៉ាង។ រដ្ឋា​ភិបាលចិ​នគឺស្ថិត​នៅក្នុង​ការ​ពិចារណា​ឡើងវិញ​ចំពោះ​កូរ៉េខាងជើង​ ដែល​អាច​ជួយ​បង្កើន​ការ​ជម្រុញ​ឱ្យ​មាន​ស្ថេរ​ភាព​នៅ​ក្នុង​តំបន់​វិញ​។ លោក​និយាយ​ទៀត​ថា ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ទីក្រុង​ព្យូងយ៉ាង​ត្រូវ​តែ​ដឹង​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​សកម្មភាព​របស់​ខ្លួន​ នៅ​ពេល​ដែល​ចិន​បាន​ប្រកាស​ចេញ​ក្នុង​ការ​ដាក់ទ​ណ្ឌកម្មថ្មី ​ដែលវា​មិនធ្លាប់​មាន​ពីមុនមក​នោះឡើ​យ។

អត្ថបទដើម