• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

តើនិស្សិតគួរធ្វើដូចម្ដេចដើម្បីឲ្យមានទម្លាប់រស់នៅល្អ?

June 18, 2018

ពេលសិក្សានៅមហាវិទ្យាល័យ និស្សិតជាច្រើន មានការមមាញឹកខ្លាំងជាមួយទាំងកិច្ចការសាលា និងកិច្ចការផ្ទាល់ខ្លួន ដែលស្ទើរតែគ្មានពេលគ្រប់គ្រាន់សម្រាប់ថែទាំ ខ្លួនឯងឲ្យបានល្អ។ ទោះជារវល់យ៉ាងណាក្តី យើងពុំគួរមើលរំលងការថែទាំសុខភាពខ្លួនឯងនោះទេ។ ខាងក្រោមនេះគឺជាតិចនិកខ្លះៗក្នុងថែរក្សាសុខភាព ក៏ដូចជាកែប្រែទម្លាប់ រស់នៅឲ្យបានល្អ ក្នុងចន្លោះកាលវិភាគដ៏មមាញឹករបស់និស្សិត។

១. បរិភោគអាហារដែលមានប្រយោជន៍សម្រាប់សុខភាព

ដោយសារតែភាពមមាញឹក និស្សិតមួយចំនួនជ្រើសរើសបរិភោគមីកំប៉ុង ឬអារហារទាន់ចិត្ត (Fast Food) ព្រោះតែភាពងាយស្រួល និងរហ័ស។ ប៉ុន្តែ នេះមិនមែនជាជម្រើសល្អនោះទេ ដោយហេតុថាវាមិនមានជីវជាតិ ឬវីតាមីនគ្រប់គ្រាន់សម្រាប់រាងកាយនោះទេ។ និស្សិតគួរតែជ្រើសរើសប្រភេទអាហារណាដែលមានវីតាមីនគ្រប់គ្រាន់ ដែលមានទាំងសាច់ ត្រីនិងបន្លែ ហើយគួរជៀសវាងនូវប្រភេទអាហារណាដែលធ្វើឲ្យរាងកាយខាងក្នុងរបស់អ្នកឡើងកំដៅ។ ការសិក្សា ឬការបំពេញការងារ សុទ្ធតែត្រូវការប្រើប្រាស់ខួរក្បាលក្នុងកម្រិតមួយ ដូច្នេះការបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ គឺពិតជាសំខាន់សម្រាប់សុខភាព និងធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព។

២.ទទួលទានទឹកឲ្យបានគ្រប់គ្រាន់

៦០% នៃសារពាង្គកាយរបស់មនុស្សកកើតឡើងដោយសារជាតិទឹក ដូច្នេះរាងកាយរបស់យើង ត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាដំណើរការល្អ។ ការទទួលទានទឹកមិនគ្រប់គ្រាន់ អាចនាំឲ្យមានផលប៉ះពាល់ផ្សេងៗដូចជា អារម្មណ៍ប្រែប្រួលមិនប្រក្រតី អស់កំលាំង ខ្សោះជាតិទឹក ជាដើម។ ផ្អែកទៅលើការសិក្សារបស់មន្ទីរពេទ្យ The Mayo Clinic នៃសហរដ្ឋអាមេរិច បុរសគួរតែទទួលទានទឹកឲ្យបានយ៉ាងតិចណាស់ ៣.៧ លីត្រ ក្នុងមួយថ្ងៃ ហើយស្រ្តីគួរតែទទួលទាន២.៧ លីត្រ។

៣. កុំចូលគេងយប់ជ្រៅពេក

បើទោះជាការសិក្សារវល់យ៉ាងណាក៏ដោយ និស្សិតមិនគួរចូលគេងយប់ជ្រៅពេកនោះទេ។ យោងទៅតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ STANFORD នៃសហរដ្ឋអាមេរិច និស្សិតសាកលវិទ្យាល័យគួរតែសំរាកឲ្យបានយ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយយប់។ កង្វះដំណេកសូម្បីតែមួយម៉ោងខុសពីធម្មតាក៏អាចជះឥទ្ធិពលដល់ការសិក្សារបស់ សិស្សានុសិស្សដែរ។ ការចូលគេងទៀងម៉ោង និងគេងគ្រប់គ្រាន់ អាចជួយឲ្យខួរក្បាល ដំណើរការល្អសម្រាប់ថ្ងៃថ្មី និងរាងកាយមានសុខភាពល្អដែលមានអត្ថប្រយោជន៍ដោយ ប្រយោល សម្រាប់ការសិក្សារបស់អ្នក។ នៅពេលដែលអ្នកមិនចូលគេងយប់ជ្រៅពេក គេងគ្រប់ម៉ោងទៅតាមតម្រូវការរាងកាយរបស់ខ្លួន អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ផ្ដោតអារម្មណ៍បានល្អក្នុងម៉ោងរៀន។

៤. កំណត់កាលវិភាគច្បាស់លាស់

កាលវិភាគអាចជួយសម្រួលដល់ការបែងចែកពេលវេលាបានត្រឹមត្រូវក្នុងការសិក្សា ឬបំពេញការងារសាលាផ្សេងៗ។ និស្សិតគួរមានកាលវិភាគច្បាស់លាស់ប្រចាំថ្ងៃ ប្រចាំអាទិត្យ ដើម្បីឲ្យពួកគេបែងចែកពេលវេលាគ្រប់គ្រាន់សំរាប់កិច្ចការនីមួយៗ។ និស្សិតអាចបែងចែក ការងារផ្ទាល់ខ្លួន ដោយរៀបចំការងារទាំងនោះទៅតាមសប្តាហ៍ ឬតាមខែ។ ការធ្វើដូចនេះ ពេលវេលាផ្ទាល់ខ្លួននិងសម្រាប់ការសិក្សារបស់អ្នក នឹងមានរបៀបជាងមុន ហើយក្លាយទៅជាទម្លាប់ដែលប្រសើរ។

៥. លំហាត់ប្រាណ


ការចំណាយពេលហាត់ប្រាណមានសារសំខាន់ ដែលអាចជួយឲ្យអ្នកមានទម្លាប់រស់នៅល្អ។ លំហាត់ប្រាណក្រោយពីការសិក្សា សម្រួលអារម្មណ៍តានតឹងទាំងឡាយ ថែមទាំងផ្ដល់ប្រយោជន៍ដល់សុខភាពទៀតផង។ មិនតែប៉ុណ្ណោះ វាមានតួនាទីសំខាន់ក្នុងការធ្វើឲ្យខួរក្បាលរបស់អ្នកមានចរន្តឈាម និងដំណើរការល្អ។ ការហាត់ប្រាណមានច្រើនទម្រង់ដូចជា ការជិះកង់ រត់ហាត់ប្រាណ ហែលទឹក ឬហាត់កីឡាផ្សេងៗជាដើម។ ពេលវេលាហាត់ប្រាណក៏អាចជាពេលមួយដែលអ្នកលំហែអារម្មណ៍ ក្រោយពីភាពមមាញឹកនៃការសិក្សាផងដែរ៕

 

អត្ថបទដោយ៖ ធីម រចនា និងទី កញ្ញា

June 18, 2018

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey