• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

World Cup: តើម្ចាស់ផ្ទះត្រូវរៀបចំអ្វីខ្លះដើម្បីទទួលភ្ញៀវមកប្រកួតWorld Cup នៅទឹកដីខ្លួន?

July 4, 2018

បាល់ទាត់គឺជាកីឡាដ៏ពេញនិយមមួយក្នុងពិភពលោក ហើយខណៈដែលពេលនេះ គឺជារដូវការប្រកួតបាល់ទាល់ពិភពលោក (World Cup)ផងនោះ ការប្រកួតកីឡានេះរឹតតែជាប្រធានបទចាប់អារម្មណ៍ ដែលតែងត្រូវបានគេលើកមកជជែកពិភាក្សា។

កាលពីរដូវកាលមុន ការប្រកួតកីឡាបាល់ទាត់ពិភពលោក២០១៤ ត្រូវបានរៀបចំឡើងនៅប្រទេសប្រេស៊ីល។ បើតាមការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA ប្រទេសប្រេស៊ីល ទទួលបានប្រាក់ចំណូលពន្ធប្រមាណ ៧,២ ពាន់លានដុល្លារអាមេរិក ជាលទ្ធផលនៃការវិនិយោគធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ World Cup២០១៤។ ចំណែកនៅឆ្នាំ២០១៨នេះ ការប្រកួតកីឡាបាល់ទាត់ពិភពលោក២០១៨ (World Cup ២០១៨) កំពុងប្រព្រឹត្តនៅក្នុងប្រទេសរុស្ស៊ី ដែលមានទស្សនិកជនរាប់លាននាក់ទស្សនាជុំវិញពិភពលោក។ ប៉ុន្តែដើម្បីរៀបចំការប្រកួតកីឡាធំបែបនេះ តើប្រទេសជាម្ចាស់ផ្ទះត្រូវរៀបចំខ្លួនបែបណាខ្លះ?

យោងតាមសេចក្តីណែនាំចំពោះដំណើរការដាក់ពាក្យសុំសម្រាប់ FIFA World Cup ឆ្នាំ២០២៦ ខាងក្រោមនេះ ជាលក្ខខណ្ឌគួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលតម្រូវឱ្យប្រទេសមួយអាចស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក៖

១. កីឡាដ្ឋានសម្រាប់ប្រកួត និងទីលានហ្វឹកហាត់
ប្រទេសដែលអាចក្លាយជាម្ចាស់ផ្ទះWorld Cup ត្រូវរៀបចំឱ្យមានកីឡាដ្ឋាន យ៉ាងហោចណាស់ចំនួន១២ កីឡាដ្ឋាន ដើម្បីរៀបចំសម្រាប់៦៤ ប្រកួត ហើយការសាងសង់ ឬកីឡាដ្ឋានត្រូវរៀបចំតាមស្តង់ដារ បទដ្ឋានកំណត់របស់FIFA។ កីឡាដ្ឋានសម្រាប់បើកការប្រកួត និងការប្រកួតវគ្គចុងក្រោយ ត្រូវតែជាកីឡាដ្ឋាន ដែលអាចទទួលអ្នកទស្សនាបានយ៉ាងតិច ៨ម៉ឺននាក់ សម្រាប់កីឡាដ្ឋានរៀបចំការប្រកួតចែកពូល (៣២ និង១៦ក្រុម) តម្រូវឱ្យមានទំហំអាចផ្ទុកទស្សនិកជនបានយ៉ាងហោចណាស់ ៤ម៉ឺននាក់ រីឯកីឡាដ្ឋានសម្រាប់ការប្រកួតវគ្គជម្រុះ(Semi-Final) ត្រូវតែមានទំហំអាចទទួលទស្សនិកជនយ៉ាងតិច ៦ម៉ឺននាក់។ ក្រៅពីរៀបចំកីឡាដ្ឋាន ប្រទេសជាម្ចាស់ផ្ទះ ត្រូវរៀបចំឱ្យមានកន្លែងហ្វឹកហាត់សម្រាប់កីឡាករ អាជ្ញាកណ្តាល រួមនឹងកន្លែងក្រុមការងារត្រួតពិនិត្យរួមសម្រាប់FIFAផងដែរ។

២. កន្លែងស្នាក់នៅ និងគមនាគមន៍
ក្រៅពីកន្លែងសំខាន់ៗសម្រាប់ការប្រកួត ប្រទេសជាម្ចាស់ផ្ទះត្រូវសម្រួលឱ្យចរាចរណ៍ធ្វើដំណើរ និងស្នាក់នៅប្រទេសមានភាពល្អប្រសើរ សម្រាប់កីឡាករ និងអ្នកទស្សនា ជៀសវាងការខ្វះខាត ដោយមូលហេតុថាអ្នកមកចូលរួមទស្សនាអាចមានចំនួនច្រើនរហូតដល់រាប់ម៉ឺននាក់ក្នុង១ប្រកួតៗ។ ម្ចាស់ផ្ទះតម្រូវឱ្យមានការរៀបចំ “មគ្គុទេសក៍ផ្តល់ពត៌មានពីទីកន្លែង” សម្រាប់ដាក់ជូនទៅFIFA ដើម្បីត្រួតពិនិត្យ និងសាធារណជនដើម្បីជាពត៌មាន។ ក្រៅពីនេះFIFA ក៏នឹងត្រួតពិនិត្យលើលទ្ធភាពក្នុងការសម្រួលដល់គមនាគមន៍គ្រប់ប្រទេស ជាពិសេសទាក់ទងនឹងអាកាសយានដ្ឋាន។

៣. ការគាំទ្រពីរដ្ឋាភិបាល
ក្នុងការរៀបចំការប្រកួតលំដាប់ពិភពលោកនេះ ចាំបាច់ត្រូវមានការគាំទ្រទាំងបច្ចេកទេស កិច្ចការរដ្ឋាបាល និងការរក្សាសុវត្ថិភាពពីរដ្ឋាភិបាលប្រទេសសមីដែលរៀបចំកម្មវិធីនេះ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការកម្មវិធីមានភាពរលូន ចៀសវាងបញ្ហាអកុសលមួយចំនួន។ ចំនុចសំខាន់ទាក់ទងនឹងការគាំទ្ររបស់រដ្ឋាភិបាលប្រទេសសមីនេះរួមមាន៖

• ការសម្រួលដល់ការទទួលទិដ្ឋាការ, លិខិតអនុញ្ញាត, ការងារទាក់ទងនឹងអន្តោប្រវេសន៍ និងនីតិវិធីផ្សេងៗ
• សុវត្ថិភាពនិងសន្តិសុខរដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវទាំងស្រុង – ដោយការចំណាយផ្ទាល់ខ្លួនទៅលើការរៀបចំសុវត្ថិភាព និងសន្តិសុខក្នុងអំឡុងពេលរៀបចំកម្មវិធីនៅក្នុងប្រទេសរបស់ខ្លួន ដោយរួមបញ្ចូលទាំងការអភិវឌ្ឍយុទ្ធសាស្រ្តសន្តិសុខ និងវិធានការសន្តិសុខដែលសមស្របតាមបទដ្ឋានអន្តរជាតិស្តីពីសន្តិសុខ សុវត្ថិភាពនិងសិទ្ធិមនុស្ស។
• ការការពារនិងការកេងប្រវ័ញ្ចសិទ្ធិពាណិជ្ជកម្ម
រដ្ឋាភិបាលត្រូវតែទទួលស្គាល់ពីFIFA ភាពជាម្ចាស់នៃការដាក់កំហិតនិងមិនរាប់បញ្ចូលសិទ្ធិពាណិជ្ជកម្មណាមួយដែលទាក់ទងទៅនឹងការប្រកួត។ ឧទាហរណ៍FIFA ត្រូវការសិទ្ធពេញលេញ និងការគាំទ្រផ្នែកច្បាប់និងរដ្ឋបាល ក្នុងការលក់និងការប្រើប្រាស់សំបុត្រ(សំបុត្រចូលទស្សនាការប្រកួត)ដើម្បីសម្រួលដល់ការបញ្ជាទិញឱ្យបានច្រើនតាមដែលអាចធ្វើបានសម្រាប់អ្នកគាំទ្របាល់ទាត់ទាំងអស់ក្នុងតម្លៃសមរម្យ។

លក្ខខណ្ឌខាងលើនេះគ្រាន់តែជាលក្ខខណ្ឌគួរឱ្យចាប់អារម្មណ៍មួយចំនួន សម្រាប់ប្រទេសជាម្ចាស់ផ្ទះក៏ដូចជាប្រទេសដែលចង់រៀបចំកម្មវិធីប្រកួតបាល់ទាត់ពិភពលោកផងដែរ។ នៅមានលក្ខខណ្ឌកំណត់ជាច្រើនទៀតដែលFIFA តម្រូវឱ្យប្រទេសដែលចង់ធ្វើជាម្ចាស់ផ្ទះចាំបាច់ត្រូវតែអនុវត្ត។ ទោះជាមានលក្ខខណ្ឌច្រើន និងចំណាយថវិកាច្រើនយ៉ាងណាក្តី ក៏នៅតែមានការដណ្តើមរៀបចំការប្រកួតបាល់ទាត់ពិភពលោកនេះដែរ ដោយហេតុថាប្រទេសដែលរៀបចំការប្រកួតនេះអាចទទួលបានមកវិញនូវប្រាក់ចំណូល រួមនឹងកិត្តិយសជូនប្រជាជាតិរបស់ខ្លួន៕

អត្ថបទដោយ៖ រ៉ាវី សុភារ័ត្ន

July 4, 2018

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey