• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

ទឹកបាក់ទំនប់ពីឡាវ ហូរលិចតំបន់មួយចំនួននៅខេត្តស្ទឹងត្រែង

July 25, 2018

តំបន់មួយចំនួននៅតាមព្រំដែនកម្ពុជា-ឡាវ ចាប់ផ្តើមលិចលង់ ដោយសារតែទឹកជំនន់ដែលហូរកាត់ចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ។

បើតាមក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា តំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រឹង ត្រូវជន់លិច ខណៈទឹកទន្លេសេងកុង បានហក់ឡើងដល់កម្ពស់ ១១, ៣០ ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១, ៥០ ម៉ែត្រ។ រហូតមកទល់ពេលនេះ អាជ្ញាធរខេត្ត បាននិងកំពុងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ហេតុការណ៍ទំនប់វារីអគ្គិសនីនេះ បានកើតឡើងកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។ ការបាក់ទំនប់វារីអគ្គិសនី ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា អះអាងថា នឹងមានផលប៉ះពាល់ដល់ប្រទេសកម្ពុជា ត្រង់ចំណុចខេត្តស្ទឹងត្រែង ដោយទឹកអាចនឹងជន់លិចតំបន់ទំនាបនៃខេត្តនេះ នៅពេលឆាប់ៗខាងមុខ។

សូមរំឮកជូនថា ទំនប់វារីអគ្គិសនី Se-Pian Se Nam Noi ស្ថិតនៅក្នុងខេត្ត Attapeu ភាគខាងត្បូងប្រទេសឡាវ មានចំងាយប្រមាណជា ៧០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ។ ទំនប់ Se-Pian Se Nam Noi របស់ប្រទេសឡាវ មានសមត្ថភាពស្តុកទឹកប្រមាណជាង ៥ ពាន់លានម៉ែត្រគូប និងអាចផលិតផលថាមពលអគ្គិសនីបាន ៤១០ មេហ្គាវ៉ាត់ ទើបតែសាងសង់ចប់នៅឆ្នាំ២០១៨ នេះ។

បើតាមបណ្តាញសារព័ត៌មានប្រទេសឡាវ ការបាក់ទំនប់វារីអគ្គិសនីនេះ បានបាក់បណ្តាលឱ្យមនុស្សរាប់រយនាក់បាត់ខ្លួន ហើយអាចមានស្លាប់ច្រើននាក់៕

 

July 25, 2018

Reader Interactions

Comments

  1. hawaiianlodge says

    July 26, 2018 at 1:07 am

    Thank you ever so for you post.Much thanks again.

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey