• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

កម្មវិធីផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលអ្នកមិនគួរមើលរំលងនៅឆ្នាំនេះ

August 14, 2018

ខាងក្រោមនេះ គឺជាបណ្ដុំពត៌មានស្ដីពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សានៅ ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិច, ប្រទេសចិន, ជប៉ុន និងកាណាដា៖

 

 

 


SHE-CAN គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលរហូតមកដល់ពេលបច្ចុប្បន្ននេះបានផ្ដល់ជូននូវអាហារូបករណ៍ពេញលេញចំពោះការសិក្សានៅសហរដ្ឋអាមេរិច និងផ្ដល់ឱកាសក្នុងការក្លាយជាអ្នកដឹកនាំ ទៅដល់និស្សិតនារីខ្មែរសរុបចំនួន៤៦នាក់ ។ ក្នុងឆ្នាំ២០១៩នេះ SHE-CAN នឹងបើកទទួលនិស្សិតនារីខ្មែរអាហារូបករណ៍ចំនួន១០រូបទៀត ដែលមានអាយុចាប់ពី១៧ដល់២៣ឆ្នាំ និងបានបញ្ចប់ថ្នាក់ឧត្តមសិក្សាទុតិយភូមិមុនឆ្នាំសិក្សា២០១៩។ ការប្រឡងវគ្គសម្ភាសនឹងប្រព្រឹត្តទៅនៅខែមករាខាងមុខនេះ ក្នុងទីក្រុងភ្នំពេញ។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី០១ វិច្ឆិកា ២០១៨
ព័ត៌មានលម្អិត៖ https://goo.gl/qE21pK

២.អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសចិន

អាហារូបករណ៍ ស សុខា គ្រោងនឹងធ្វើការរៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញវិស្វករសំណង់ស៊ីវិល និង ជំនាញទំនាក់់ទំនងពាណិជ្ជកម្មអន្តរជាតិ ចំនួន៦០នាក់ (មានតែសិស្សខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំ)។ ទៅសិក្សានៅសាកលវិទ្យាល័យ ហឺហ្វីយ៍ ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី២៥ សីហា ២០១៨
ព័ត៌មានលម្អិត៖ https://goo.gl/5nvido

៣. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ Sophia ប្រទេសជប៉ុន

អាហារូបករណ៍នៅសកលវិទ្យាល័យ Sophia ប្រទេសជប៉ុន បានបើកហើយសម្រាប់បវេសនកាលនិទាយរដូវ ក្នុងឆ្នាំសិក្សា២០១៩នេះ។ អាហារូបករណ៍នេះបើកសម្រាប់និស្សិតសញ្ជាតិជប៉ុន និង និស្សិតអន្តរជាតិ ដែលកំពុងសិក្សាកម្រិតបរិញ្ញាបត្រ និងនិស្សិតដែលបានបញ្ចប់ការសិក្សា។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី២៤ សីហា ២០១៨
ព័ត៌មានលម្អិត៖ https://goo.gl/hRz1Mk

 

៤.អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ Memorial University of Newfoundland ប្រទេសកាណាដា

The Memorial University of Newfoundland ដែលត្រូវបានគេស្គាល់ថាសាកលវិទ្យាល័យ Memorial ឬ MUN គឺជាសាកលវិទ្យាល័យមួយដែលស្ថិតមាននៅ St. John’s, Newfoundland និង Labrador ប្រទេសកាណាដា។ The Memorial University of Newfoundland កំពុងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្សនិស្សិតអន្តរជាតិ ដែលអាហារូបករណ៍ទាំងនេះតម្រូវឲ្យនិស្សិតមានជំនាញភាសាអង់គ្លេសកំរិតខ្ពស់ដែលអាចប្រើប្រាស់បានក្នុងកម្មវិធីសិក្សាជាភាសាអង់គ្លេសបាន។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី០១ តុលា ២០១៨
ព័ត៌មានលម្អិត៖ https://goo.gl/cVFfDa

៥.ឱកាសចូលរួមកម្មវិធីផ្លាស់ប្តូរយុវជនJENESYS 2018

ស្ថានទូតជប៉ុន នឹងរៀបចំជ្រើសរើសបេក្ខជនចូលរួមកម្មវិធីផ្លាស់ប្តូរយុវជននៅខែមករាឆ្នាំ២០១៩ នៅប្រទេសជប៉ុន
កំណត់សម្គាល់៖ យោងតាមគោលការណ៍ណែនាំ ចំពោះលក្ខខណ្ឌបេក្ខជនដែលអាច ដាក់ពាក្យបាននោះគឺ ត្រូវតែជានិស្សិតឆ្នាំទី៣ក្នុងឆ្នាំសិក្សា២០១៨-១៩ មានន័យថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុន ដោយគិតចាប់ពីថ្ងៃដំបូង គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ត្រូវតែជានិស្សិតឆ្នាំទី៣ ។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី0៧ កញ្ញា ឆ្នាំ២០១៨
ព័ត៌មានលម្អិត៖ https://goo.gl/FqWpJ7

៦.អាហារូបករណ៍ផ្នែកអនុបណ្ឌិតនៅCheveningប្រទេសអង់គ្លេស

Cheveningផ្ដល់ជូននូវអាហារូបករណ៍យ៉ាងពេញលេញ អទិភាពដល់អ្នកដែលមានគោលដៅក្នុង ការសិក្សា និង ទទួលបទពិសោធន៍ថ្មី។ អ្នកនឹងទទួលបានការសិក្សានៅប្រទេសអង់គ្លេសរយៈពេលមួយឆ្នាំពេញ ហើយក្នុងអំឡុងពេលនោះផងដែរ អ្នកនឹងយល់ថាខ្លួនឯងមានការអភិវឌ្ឍ ទាំងផ្នែកវិជ្ជាជីវៈ និងផ្នែកអប់រំ ព្រមជាមួយគ្នានេះដែរ អ្នកនឹងបង្កើនទំនាក់ទំនង និងបទពិសោធន៍ក្នុងការរស់នៅជាមួយវប្បធម៌អង់គ្លេស។


កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី០៦ កញ្ញា ២០១៨
ព័ត៌មានលម្អិត៖ https://goo.gl/EXad9g

អត្ថបទដោយ៖ វេង សូនីតា

August 14, 2018

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ឱកាស​អាហារូបករណ៍​ក្រៅ​ប្រទេស​សម្រាប់​និស្សិត​កម្ពុជា​
  • ការវិវត្តនៃមហន្តរាយបរិយាកាសក្នុងទីក្រុងបាងកក
  • DMC សម្ពោធកម្មវិធីទូរស័ព្ទនិងគេហទំព័រថ្មី គម្រោងទីចងចាំ ទាក់ទងនឹងរឿងរ៉ាវនៅសម័យខ្មែរក្រហម
  • DMC សម្ពោធជាផ្លូវការ បន្ទប់កុំព្យូទ័រ ស្ទូឌីយោវិទ្យុ និងស្ទូឌីយោទូរទស្សន៍
  • សាលារៀនចិន រីកស្គុះស្គាយ ខណៈភាសាចិន កំពុងត្រូវប៉ាន់
  • តើមុនជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ ត្រូវពិចារណាពីអ្វីខ្លះ?
  • អន្តេវាសិកដ្ឋានសម្រាប់និស្សិតនៅក្នុងទីក្រុងភ្នំពេញ
  • ៤ចំនុចដែលអ្នកគួរចូលរួមកម្មវិធី 2nd DMC Information day!
  • កម្រងអាហារូបករណ៍ក្នុងស្រុកសម្រាប់សិស្សទើបចប់បាក់ឌុបឆ្នាំ២០១៨នេះ
  • ជីវិត​ និង​ការ​ហាត់​ការ​នៅ​ស្ថាប័ន​កាសែត​បាងកក​ប៉ុស្តិ៍​ (Bangkok Post) នៃ​ប្រទេស​ថៃ​

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2019

Develop by Arunreasey