• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

កម្រងអាហារូបករណ៍ក្នុងស្រុកសម្រាប់សិស្សទើបចប់បាក់ឌុបឆ្នាំ២០១៨នេះ

August 30, 2018

មិនខុសពីឆ្នាំមុនៗ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ សាកលវិទ្យាល័យក្នុងស្រុកបានបន្តផ្ដល់អាហារូបករណ៍ជំនាញសិក្សាជាច្រើនដល់សិស្សានុសិស្សដែលមានបំណងចង់បន្តបរិញ្ញាបត្រសិក្សារបស់ពួកគេ។ សាកលវិទ្យាល័យដែលបានផ្ដល់អាហារូបករណ៍ទាំងនោះមានដូចខាងក្រោម៖

១. ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សិស្សនិស្សិតអាចទៅដាក់ពាក្យចូលប្រឡងបានចាប់ពីថ្ងៃទី២៨ ខែសីហានេះដល់ថ្ងៃទី២៨ខែកញ្ញា។ ប៉ុន្តែចំពោះសិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២វិញ គឺអាចដាក់ពាក្យបានចាប់ពីថ្ងៃទី១៨ ខែកញ្ញាដល់ ថ្ងៃទី២៨ ខែកញ្ញា។ ការប្រលងដំណាក់កាលទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឯដំណាក់កាលទី២ដែលជាវិញ្ញាសាសំណួរផ្ទាល់មាត់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។ លទ្ធផលចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ សម្រាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទងដោយផ្ទាល់មកកាន់ការិយាល័យរដ្ឋបាលរបស់DMC រឺតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨ ៤៤ ០៨។

២. សាកលវិទ្យាល័យកម្ពុជា

ក្នុងឆ្នាំសិក្សា២០១៨-២០១៩ សាកលវិទ្យាល័យកម្ពុជាបានផ្ដល់ជូនអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែង រួមមានសាលាសិល្បៈច្នៃប្រឌិត មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យវិទ្យាសាស្រ្ដសង្គម ជាដើម។ សម្រាប់ការដាក់ពាក្យប្រឡងនឹងចាប់ផ្តើមទទួលចាប់ពីពេលផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។ ចំណែកថ្ងៃប្រលងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ហើយប្រកាសលទ្ធផលនៅថ្ងៃទី១៣ ខែតុលា។ ព័ត៌មានលម្អិតពីការប្រឡងអាហារូបករណ៍នេះ អ្នកអាចទាក់ទងសាកលវិទ្យាល័យកម្ពុជាតាមរយៈទូរស័ព្ទ ៖ ០២៣ ៩៩៣ ២៧៦/០៩៣ ៧៧៧ ៩៩១/ ០៩២ ៧៣០ ៨០០ ឬតាមទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ http://www.facebook.com/universityofcambodia/

៣. វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)

សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលហៅកាត់ថា នីបតិច (NIPTICT) បានផ្ដល់អាហារូបករណ៍៦០កន្លែងសម្រាប់សិស្ស និស្សិត ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញ បរិញ្ញាបត្រពាណិជ្ជកម្មអេឡិចត្រូនិក និងបរិញ្ញាបត្រវិទ្យាសាស្រ្ដកុំព្យូទ័រ។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចទៅទិញពាក្យនៅទីតាំងរបស់វិទ្យាស្ថានផ្ទាល់នៅអគារលេខ៤១ ផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ (ជិតទីស្ដីការគណៈរដ្ឋមន្ដ្រី)។ ថ្ងៃលក់ពាក្យ និងទទួលពាក្យចាប់ផ្ដើមពីថ្ងៃទី៣ ខែកញ្ញាដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ លេខទូរសព្ទសម្រាប់ទំនាក់ទំនង៖ ០១០ ៣៤០ ០០០។

៤. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ផ្ដល់អាហារូបករណ៍ទៅកាន់សិស្សថ្នាក់ទី១២ប្រលងជាប់មធ្យមសិក្សាសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ ដែលទទួលបាននិទ្ទេស Aនិង B។ ការប្រលងនេះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអ៊ីនធើនែត រីឯព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ និងបែបបទក្នុងការដាក់ពាក្យ សូមចូលទៅកាន់តំណភ្ជាប់នេះ http://sisaupp.com/application/apply/online ។ ឆ្នាំសិក្សាថ្មីចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះតទៅ។ បេក្ខជនក៏អាចទាក់ទងដោយផ្ទាល់ទៅកាន់សាកលវិទ្យាល័យដែលមានអាសយដ្ឋាន៖ អគារលេខ២៧៨H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងតាមទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១ ឬតាមគេហទំព័រ www.aupp.edu.kh។

៥. សាកលវិទ្យាល័យមេគង្គកម្ពុជា

សាកលវិទ្យាល័យមេគង្គកម្ពុជា នឹងរៀបចំការប្រឡងអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រនៅថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ ជំនាញសិក្សាដែលសិស្សនិស្សិតអាចដាក់ពាក្យប្រឡងអាហារូបករណ៍រួមមាន៖ ផ្នែកវិទ្យាសាស្រ្ដ ផ្នែកសិល្បៈមនុស្សសាស្រ្ដនិងភាសាបរទេស គ្រប់គ្រងនិងទេសចរណ៍ សេដ្ឋកិច្ច នីតិសាស្រ្ដ វិទ្យាសាស្រ្ដសង្គម វិទ្យាសាស្រ្ដនិងបច្ចេកវិទ្យា និងកម្មវិធីសហគ្រិនភាព។ ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យនេះវិញ បេក្ខជនបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំសិក្សា២០១៧-២០១៨។ កាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃទី២៧ ខែកញ្ញា ហើយដំណើរការប្រឡងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ ព័ត៌មានបន្ថែមអំពីការប្រលងអាហារូបករណ៍និងមុខជំនាញសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា អ្នកអាចទាក់ទងតាមគេហទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យ៖ សាកលវិទ្យាល័យមេគង្គកម្ពុជា Cambodian Mekong University ឬតាមរយៈលេខទូរសព្ទលេខ៖ ០៩២ ២៩៧ ៧២២/០៩៨ ៩៩០ ៨៨៨៕

ដោយ ប៊ុន សុខា

August 30, 2018

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey