• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

៤ចំនុចដែលអ្នកគួរចូលរួមកម្មវិធី 2nd DMC Information day!

August 31, 2018

ថ្ងៃសៅរ៏ ទី១ ខែកញ្ញា ស្អែកនេះ ចាប់ពីម៉ោង ៧ និង៣០ នាទីព្រឹក នៅដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងមានការរៀបចំកម្មវិធី2nd DMC Information Day។ តើកម្មវិធី 2nd​ DMC Information day ជាអ្វី? ធ្វើឡើងដើម្បីអ្វី? តើហេតុអ្វីបានជសិស្ស និស្សិត ដែលមានបំណងដាក់ពាក្យចូលប្រឡងជំនាញនេះ គួរចូលរួមកម្មវិធីនេះ?

១.ទទួលចំនេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍
សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ហើយកំពុងស្វែងរកកមុខជំនាញដើម្បីរៀនបន្ត គួរមកចូលរួមកម្មវិធីនេះ ព្រោះអាចជួយអ្នកក្នុងការសម្រេចចិត្ត។ រីឯសិស្សានុសិស្សដែលមានចំណាប់អារម្មណ៌ខាងវិស័យប្រព័ន្ធផ្សព្វផ្សាយ ហើយមិនទាន់បានស្គាល់ច្បាស់ពី DMC នោះ ក៏អាចមកទទួលយកពត៌មានអោយកាន់តែច្បាស់អំពី ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។

២.ទទួលបានគន្លឹះសំខាន់ៗក្នុងការទទួលបានអាហារូបករណ៍ពី DMC

បន្ថែមលើសពីនេះទៀត គន្លឹះពិសេសៗដើម្បីប្រឡងយកអាហារូបករណ៌ពី DMC នឹងត្រូវបានចែករំលែកពីនិស្សិតឆ្នើមដែលកំពុងសិក្សា និងបញ្ចប់ការសិក្សា នៅ DMC ផងដែរ។

៣. ការចែករំលែកបទពិសោធន៍ការងារពីវាគ្មិនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

អតីតនិស្សិតរបស់ DMC ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងនានា ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីចែករំលែកអំពីបទពិសោធ៍ការងារផ្ទាល់ខ្លួន។

៤. យល់ដឹងឱ្យកាន់តែច្បាស់អំពីឱកាសការងារដែលអាចទទួលបានបន្ទាប់ពីបញ្ចប់ការសិក្សានៅ DMC
មុននឹងសម្រេចចិត្តជ្រើសរើសសិក្សាជំនាញណាមួយឱ្យប្រាកដ អ្នកគួរមានគោលដៅការងារថ្ងៃអនាគតអោយបានច្បាស់លាស់ ស្គាល់ពីខ្លួនឯង និងសមត្ថភាពខ្លួនឯង។ នៅក្នុងកម្មវិធី DMC 2nd Information day នឹងមានបរិយាយអំពីប្រធានបទនេះ ដើម្បីណែនាំអ្នកអោយឈោងចាប់យកឱកាសការងារដែលសមស្របសម្រាប់អ្នក។
ដូច្នេះសិស្សានុសិស្សទាំងអស់គួរមកចូលរួមកម្មវិធី DMC 2nd info day ទាំងអស់គ្នាដើម្បីទទួលបានចំណេះដឹងប្លែកៗដែលមិនមានពីមុនមក។ សម្រាប់ព័ត៌មានបន្ថែម អ្នកអាចចូលក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍៖ https://www.facebook.com/DMC.CCI/

អត្ថបទដោយ៖ អ៊ុក សុវណ្ណលីដា

August 31, 2018

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey