• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

DMC សម្ពោធកម្មវិធីទូរស័ព្ទនិងគេហទំព័រថ្មី គម្រោងទីចងចាំ ទាក់ទងនឹងរឿងរ៉ាវនៅសម័យខ្មែរក្រហម

February 2, 2019

ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ នៃ​សាកលវិទ្យាយល័យ​ភូមិន្ទ​ភ្នំពេញ​ នៅថ្ងៃនេះ នឹង​​​​សម្ពោធ​កម្មវិធីទូរស័ព្ទ​និង​​គេហទំព័រ​​ថ្មី​​មួយនៃ​គម្រោង​​ ទីចង​ចាំ​ ឬ Mapping Memories Cambodia (MMC) ដែល​ទាក់​ទងនឹងរឿងរ៉ាវ​នៅ​សម័យ​ខ្មែរ​ក្រហម ​តាម​រយៈ​ការ​​ផ្សា​រភ្ជាប់ទីតាំងសំខាន់ៗនៅលើផែនទីកម្ពុជា។ ពិធីសម្ពាធនេះ នឹងប្រព្រឹត្តិទៅ នៅ​ល្ងាច​ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ​នេះ​​ វេលា​ម៉ោង​៤:៣០ ល្ងាច​ នៅ​បរិវេណ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​។

 

កញ្ញា ចាន់ មុយហុង ប្រធានគម្រោងទីចងចាំ ឬ MMC បានឱ្យដឹងថា៖ “កម្មវិធីទូរស័ព្ទ និងគេហទំព័រ ទីចងចាំ ឬ MMC នេះ និយាយអំពីទីតាំងសំខាន់ៗនៃប្រវត្តិសាស្ត្រខ្មែរក្រហម ដោយបង្ហាញទីកន្លែងសំខាន់ៗទាំងនោះនៅលើផែនទីប្រទេសកម្ពុជា។ មកទល់ពេលនេះ យើងបានដៅខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាបានប្រមាណជា១៨ខេត្តក្រុងហើយ មានដូចជា ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ជាដើម”។

ប្រធានគម្រោង បានបញ្ជាក់ឱ្យដឹងទៀតថា លក្ខណៈពិសេសលេចធ្លោរបស់កម្មវិធីទូរស័ព្ទ និងគេហទំព័រ ទីចងចាំ ឬ MMCនេះ គឺវាអាចនាំផ្លូវអ្នកប្រើប្រាស់ទៅកាន់ទីកន្លែងប្រវត្តិសាស្ត្រកើតហេតុជាក់ស្ដែង ដើម្បីឲ្យពួកគាត់បានដឹងរឿងរ៉ាវ ក៏ដូចជា សិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈបច្ចេកវិទ្យាជាពហុប្រព័ន្ធផ្សព្វផ្សាយ មានដូចជា អត្ថបទ, វីដេអូ, សម្លេង, និងកម្រងរូបថតជាដើម។

កម្មវិធីទូរស័ព្ទ និងគេហទំព័រ ទីចងចាំ ឬ MMC មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា ការរៀបការដោយបង្ខំ ជម្លោះដែនទឹក រវាងទ័ពខ្មែរក្រហម និងទ័ពអាមេរិក ការយកប្រាសាទអង្គរវត្ត មកបម្រើគោលនយោបាយការបរទេស របស់របបខ្មែរក្រហមជាដើម។ ស្នាដៃទាំងអស់នេះ បានមកពីការស្រាវជ្រាវផ្ទាល់នៅកន្លែង និងសម្ភាសអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីផលិត បានជា បទយកការណ៍វិទ្យុ ភាពយន្តឯកសារខ្នាតខ្លី កម្រងរូបភាព និងអត្ថបទយកការណ៍ស្ដីពីរឿងរ៉ាវដែលកើតឡើងក្នុងសម័យខ្មែរក្រហម របស់និស្សិតជំនាន់ទី១៥ និងទី១៦ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍។

កញ្ញា គួច ម៉ាស៊ី និងផលិតករមួយរូប នៃភាពយន្តឯកសារ “កោះតាង” ដែលនិយាយពីជម្លោះដែនទឹករវាងទ័ពខ្មែរក្រហម និងទ័ពអាមេរិក បានរៀបរាប់ពីការលំបាកនៃផលិតភាពយន្តខ្លីនេះថា៖ “ទម្រាំបានចេញនូវស្នាដៃមួយនេះ ក្រុមរបស់ខ្ញុំ បានជួបការលំបាក​ជាច្រើន​ដូចជាកង្វះឯកសារ ប្រភពព័ត៌មានជាដើម។”

ទោះបីជាប្រទះនឹងបញ្ហាប្រឈមជាច្រើន ក៏ប៉ុន្តែ ម៉ាស៊ី បានទទួលស្គាល់ថា គាត់បានរៀន​សូត្រ​ពីការងារបានយ៉ាងច្រើន​ដូចជា ការចេះសាមគ្គី តស៊ូ និងអត់ធ្មត់ ក្នុងធ្វើការជាក្រុម រៀនពីបច្ចេកទេសផលិតរឿងបានល្អ ជាងមុន ហើយអ្វីដែល សំខាន់យល់ដឹងអំពី ប្រវត្តិសាស្ត្រខ្មែរក្រហម។

លោក អ៊ុង ប៊ុនអ៊ី ប្រធានស្ដីទីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) ក៏ដូចជាអ្នកផ្ដួចផ្ដើមគម្រោង ទីចងចាំ ឬ MMC នេះ ឲ្យដឹងថា៖ “គម្រោងទីចងចាំ ឬ MMC នេះបង្កើតឡើងក្នុងគោលបំណងជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ ប្រើប្រាស់​បច្ចេកវិទ្យា​នាពេលបច្ចុប្បន្ននេះ ដើម្បីចុះទៅស្រាវជ្រាវបន្តអំពីព័ត៌មានទាក់ទងនឹងរឿងរ៉ាវខ្មែរក្រហម នៅតំបន់ប្រវត្តិសាស្ត្រទាំង​នោះ​ព្រមទាំង​បង្កើតការសន្ទនាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមក្នុងចំណោមយុវជន និងក្រុមគ្រួសារ”។

លោក អ៊ុង ប៊ុនអ៊ី មើលឃើញថា កម្មវិធីទូរស័ព្ទ និងគេហទំព័រនេះ នឹងដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសន្ទនាប្រកបដោយ អត្ថន័យ និងដោយចំហ អំពីប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់យុវជនជំនាន់ក្រោយរួមទាំងអ្នករស់រាន ពីរបបខ្មែរក្រហម។

អ្នកអាចចូលទស្សនា ស្ដាប់ និងអាន សាច់រឿងទាំងអស់ជាភាសាខ្មែរ ឬ អង់គ្លេស តាមរយៈគេហទំព័រ ​http://mappingmemoriescambodia.com ឬកម្មវិធីទូរស័ព្ទទីចងចាំ ឬ Mapping Memories Cambodia (MMC) ដែលនឹងអាចទាញយកបានទាំងនៅលើ App Store និងនៅលើ http://Google Play Store ចាប់ពីពេលនេះតទៅ៕

អត្ថបទដោយ៖ ម៉េង សុខហ៊ួយ

February 2, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey