• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

តើអ្វីទៅជាផលប៉ះពាល់នៃជំងឺបាក់ទឹកចិត្ត?

February 25, 2019

“ប្រជាជនប្រមាណ១៥% មានជំងឺបាក់ទឹកចិត្ត ដោយរាប់បញ្ចូលទាំងអ្នកកម្រិតធ្ងន់និងស្រាល”។ នេះបើតាមលោកសោមច័ន្ទ សុវណ្ណតារា សាស្ដ្រាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។

ជំងឺបាក់ទឹកចិត្ត គឺជាជំងឺដែលធ្វើឲ្យមានអារម្មណ៍សោកសៅជារឿយៗ បាត់បង់នូវចំណាប់អារម្មណ៍លើសកម្មភាពដែលខ្លួនធ្លាប់ពេញចិត្ត មិនអាចធ្វើសកម្មភាពដែលខ្លួនធ្វើប្រចាំថ្ងៃ ផ្លាស់ប្តូរចំណង់អាហារ គេងច្រើនពេកឬតិចពេក ថប់អារម្មណ៍ មិនមានការផ្ដោតអារម្មណ៍បានល្អ ធ្វើបាបខ្លួនឯង និងមានបំណងធ្វើអត្តឃាតជាដើម។ នេះបើតាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក។

ជំងឺបាក់ទឹកចិត្តបានធ្វើឲ្យមានផលប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

លោកសាស្ដ្រាចារ្យបានលើកឡើងថា៖ “នៅពេលដែលមានជំងឺបាក់ទឹកចិត្ត មុខងារនៃរាងកាយដំណើរការយឺត គិតអ្វីមិនចេញ ខួរក្បាលធ្វើការមិនបានល្អ មានបញ្ហាក្នុងការគិត មិនរហ័សរហួន។ កាលណាមុខងារនៃរាងកាយដំណើរការខុសប្រក្រតី លែងចង់និយាយស្ដី លែងសប្បាយចិត្តដូចកាលពីមុន ញ៉ាំអាហារលែងមានរសជាតិ។ ពេលមានជំងឺបាក់ទឹកចិត្ត វាអត់ធ្វើឲ្យយើងចម្រើនទេ”។

ក្រៅពីផលប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ ជំងឺបាក់ទឹកចិត្តក៏ធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារផ្នែកផ្លូវអារម្មណ៍ផងដែរ។ លោកសោមច័ន្ទ សុវណ្ណតារា បានបន្ថែមថា ក្រុមគ្រួសារនឹងពិបាកចិត្ត នៅពេលដែលសង្កេតឃើញកូនរបស់ខ្លួនមានការប្រែប្រួល មិនមានភាពរហ័សរហួនដូចកាលពីមុន។

លើសពីនេះ លោកសាស្ដ្រាចារ្យ បានបកស្រាយថា៖ “កាលណាប្រជាពលរដ្ឋមានជំងឺហ្នឹងច្រើន(ជំងឺបាក់ទឹកចិត្ត) វាប៉ះពាល់ដល់សង្គម អត់អាចអភិវឌ្ឍន៍លឿននោះទេ ព្រោះមនុស្សមិនរហ័សរហួន និងសកម្ម”។

កញ្ញា Catherine V. Harry ដែលមានបញ្ហាផ្លូវចិត្ត Bipolar បានប្រាប់ DMCPost ថា ពេលខ្លះ គាត់មិនចង់ធ្វើអ្វីទាំងអស់ នៅពេលដែលមាន ការបាក់ទឹកចិត្ត និងពិបាកចិត្តខ្លាំង ហើយពេលខ្លះទៀត គាត់មិនអាចទៅធ្វើការបាន មិនអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយវាបានរាំងស្ទះនូវការ រីកចម្រើនក្នុងជីវិតរបស់គាត់ថែមទៀតផង។

Catherine ដែលត្រូវមានអ្នកប្រើប្រាស់បណ្តាញសង្គមស្គាល់តាមរយៈ ទំព័រហ្វេសប៊ុក A Dose of Cath បានប្រាប់ឲ្យដឹងទៀតថា គាត់ធ្លាប់ធ្វើបាបខ្លួនឯងនៅពេលដែលមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំង ហើយរហូតមកទល់ពេលនេះ ក៏នៅសេសសល់ស្នាមខ្លះ ពីការធ្វើបាបខ្លួនឯងផងដែរ។

គួរបញ្ជាក់ថា ជំងឺBipolar ជាជំងឺផ្លូវចិត្តម៉្យាងដែលមានបណ្តុំរោគសញ្ញាពីរឆ្លាស់គ្នារវាងរោគសញ្ញានៃ អារម្មណ៍ធ្លាក់ទឹកចិត្ត និង អារម្មណ៍សប្បាយជ្រុល (មេនៀ)។

កញ្ញា Catherine បានទៅទទួលការព្យាបាលពីអ្នកឯកទេសជំងឺផ្លូវចិត្ត និងប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំ តាំងពីអាយុ១៩ឆ្នាំ រហូតដល់បច្ចុប្បន្ន។ ពេលខ្លះ កញ្ញាត្រូវប្ដូរការប្រើប្រាស់ថ្នាំព្យាបាល នៅពេលដែលស្ថានភាពជំងឺមានការប្រែប្រួល។ ប៉ុន្តែរហូតមកទល់ពេលនេះ Catherine បានអះអាងថា គាត់បានប្រសើរឡើងច្រើនហើយ។

កញ្ញា ធ្លាប់បានលើកយកបញ្ហាបាក់ទឹកចិត្តនេះមកជជែកតាមរយៈវីដេអូលើទំព័រហ្វេសប៊ុក A Dose of Cath របស់ខ្លួន ដើម្បី លើកកម្ពស់ ការយល់ ដឹងពីបញ្ហាផ្លូវចិត្ត។ ក្នុងវីដេអូនោះ កញ្ញាបានរៀបរាប់ថា អ្នកមានជំងឺបាក់ទឹកចិត្តនេះគួរតែ ប្រាប់មនុស្ស នៅជុំវិញខ្លួននិងមនុស្សជាទីស្រឡាញ់ ហើយជំងឺនេះជាជំងឺផ្លូវចិត្តដែលត្រូវការការព្យាបាល។

https://www.facebook.com/adoseofcath/videos/2213281075593092/

លោកសាស្ដ្រាចារ្យសោមច័ន្ទ សុវណ្ណតារា បានសង្កត់ធ្ងន់ថា៖ “ទាំងអ្នកដែលបាក់ទឹកចិត្ត និងអ្នកនៅជុំវិញ ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងលើបញ្ហានេះ។ បើយើងយល់ដឹងពីជំងឺនេះ យើងអាចមានសមត្ថភាពដោះស្រាយជាមួយវា។ សង្គមត្រូវមានអ្នកជំនាញសម្រាប់ព្យាបាល មើលថែគាត់ មានថ្នាំប្រសិនបើករណីធ្ងន់ធ្ងរ ហើយគួរតែបណ្ដុះបណ្ដាលអ្នកជំនាញបន្ថែម”៕

អត្ថបទដោយ៖ ទី កញ្ញា

February 25, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey