ការហាត់ការជាពេលវេលា ដែលអាចឱ្យនិស្សិតចាប់ផ្ដើមចូលរួម និងសាកល្បងធ្វើការក្នុងបរិយាកាសការងារជាក់ស្ដែង។ នេះជាឱកាសដែលនិស្សិតអាចសម្រួចសមត្ថភាព និងចំណេះដឹង ដើម្បីត្រៀមខ្លួនក្នុងការបំពេញការងារក្រោយបញ្ចប់ការសិក្សា។ ឱកាសហាត់ការ ដែលកំពុងរង់ចាំអ្នក មានដូចខាងក្រោម៖
១. ហាត់ការជាមួយគម្រោងសិល្បៈ ស ស
គម្រោងសិល្បៈ ស ស កំពុងស្វែងរកអ្នកហាត់ការក្រៅម៉ោង ក្នុងការជួយការងារផ្សេងៗ ដូចជាការរៀបចំពិព័រណ៍សិក្ខាសាលាសិល្បៈ និងកម្មវិធីនៃគម្រោងសិល្បៈមួយនេះ ជាដើម។ នេះជាឱកាសក្នុងការពង្រឹងចំណេះដឹងផ្នែកសិល្បៈ ធ្វើការជាមួយសិល្បករផ្ទាល់ ក៏ដូចជាក្រុមការងារប្រតិបិត្តសិល្បៈផងដែរ។ ប្រសិនបើបេក្ខជនមានបំណងដាក់ពាក្យ អ្នកត្រូវផ្ញើប្រវត្តិរូបសង្ខេប( CV) ទៅកាន់អ៊ីម៉ែល lyna@sasaart.info ឬទៅជួបផ្ទាល់នៅទីតាំងរបស់គម្រោងសិល្បៈ ស ស។ សម្រាប់ពត៌មានបន្ថែម៖ https://www.facebook.com/pg/sasaartprojects/
២. អ្នកហាត់ការផ្នែកច្បាប់ នៅក្នុងកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍ (DW Program)
បេក្ខជនដែលមានសមត្ថភាពមួយរូប នឹងត្រូវបានជ្រើសរើសសម្រាប់ហាត់ការផ្នែកច្បាប់ជាមួយកម្មវិធីឃ្លាំមើលការអភិវឌ្ឍ។ អ្នកហាត់ការ នឹងធ្វើការនៅរាជធានីភ្នំពេញ និងត្រូវធ្វើដំណើរទៅតាមខេត្តម្ដងម្កាល។ បេក្ខជនត្រូវមានចំណេះដឹងផ្នែកច្បាប់ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា អាចធ្វើដំណើរទៅតាមខេត្តបាន និងមានការប្ដេជ្ញាចិត្តខ្ពស់ជាដើម។
បេក្ខជនដែលចាប់អារម្មណ៍ត្រូវផ្ញើប្រវត្តិរូបសង្ខេប និងលិខិតរៀបរាប់ពីចំណាប់អារម្មណ៍ (CV & Cover letter) ទៅកាន់អ៊ីម៉ែល job@equitablecambodia.org ឬដាក់ពាក្យដោយផ្ទាល់នៅការិល័យផ្ទាល់របស់អង្គការសមធម៌កម្ពុជា។ ថ្ងៃផុតកំណត់៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ សម្រាប់ព័ត៌មានបន្ថែម៖ https://bit.ly/2BWwk0I
៣. ការហាត់ការផ្នែកគ្រប់គ្រងបណ្ដាញសង្គមជាមួយUSAID Greening Prey Lang
នេះគឺជាឱកាសហាត់ការពេញម៉ោងដែលផ្ដល់ប្រាក់កម្រៃប្រមាណ២០០ទៅ៣០០ដុល្លា។ អ្នកហាត់ការនឹងអនុវត្តនិងពង្រឹងបន្ថែមនូវគម្រោងសម្រាប់ប្រើប្រាស់ក្នុងបណ្ដាញសង្គម គ្រប់គ្រងបណ្ដាញសង្គមដូចជា ហ្វេសប៊ុក Twitter និង LinkedIn។ បេក្ខជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវផ្ញើប្រវត្តិរូបសង្ខេប និងលិខិតរៀបរាប់ពីចំណាប់អារម្មណ៍ (CV & Cover letter) ទៅកាន់អ៊ីម៉ែល recruitment@greeningpreylang.org ត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។ ព័ត៌មានលម្អិត៖ https://bit.ly/2EokHjv
៤. ឱកាសហាត់ការនៅស្ថានទូតអាមេរិក និងទីភ្នាក់ងារជំនួយអាមេរិក USAID
ឱកាសហាត់ការនៅស្ថានទូតអាមេរិក និងទីភ្នាក់ងារជំនួយអាមេរិក USAID គឺជាការហាត់ការពេញម៉ោង ដែលនឹងចាប់ផ្ដើមពីខែមិថុនាដល់ខែកញ្ញា ឆ្នាំ២០១៩។ មុខងារក្នុងការហាត់ការមានច្រើនទៅតាមការជ្រើសរើសនិងមុខជំនាញរបស់បេក្ខជន។ កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។ ព័ត៌មានលម្អិត៖ https://go.usa.gov/xEUC5
៥. ហាត់ការជាមន្ត្រីគាំទ្រគម្រោង ជាមួយអង្គការ Advanced Centre for Empowerment
ការហាត់ការជាមន្ត្រីគាំទ្រគម្រោងនេះ អាចលក្ខណៈពេញម៉ោងឬក្រៅម៉ោង សម្រាប់រយៈពេល៣ទៅ៦ខែ។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានប្រាក់កម្រៃបន្តិចបន្តួច និងបទពិសោធល្អៗជាច្រើនពីការងារ។ ដើម្បីដាក់ពាក្យ អ្នកត្រូវផ្ញើប្រវត្តិរូបសង្ខេប និងលិខិតរៀបរាប់ពីចំណាប់អារម្មណ៍ (CV & Cover letter) ទៅកាន់អ៊ីម៉ែល office.ace2016@gmail.com ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ម៉ោង៥ល្ងាច។ ពត៌មានលម្អិត៖ https://bit.ly/2VxKb4X
អត្ថបទដោយ៖ ទី កញ្ញា
Leave a Reply