• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

ហេតុអ្វីជំនួបកំពូលមេដឹកនាំអាមេរិក និងកូរ៉េខាងជើង លើកទីពីរ គ្មានសម្រេចបានផ្លែផ្កា?

February 28, 2019

ជំនួបកំពូលលើកទីពីររវាង មេដឹកនាំអាមេរិក និងកូរ៉េខាងជើង នៅទីក្រុងហាណូយគ្មានសម្រេចបានកិច្ចព្រមព្រៀងអ្វីមួយឡើយ។ ហើយថែមទាំងបានបញ្ចប់មុនរបៀបវារៈដល់ទៅពីរម៉ោង។ នេះបើយោងតាមសារព័ត៌មាន BBC។ ប្រការដែលធ្វើឲ្យជំនួបលើកទី២នេះ បរាជ័យ ព្រោះតែភាគីទាំងសងខាងមានមហិច្ឆតាខ្ពស់ទាមទារពីគ្នាខ្លាំងពេក ដោយពុំមានការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ។

វ៉ាស៊ីនតោន ទាមទារឱ្យព្យុងយ៉ាង បំផ្លាញនូវឧបករណ៍នុយក្លេអ៊ែរទាំងអស់ដែលកូរ៉េខាងជើងមាន។ ប្រាកដណាស់ នេះជាអ្វីដែលព្យុងយ៉ាងមិនអាចធ្វើបានឡើយ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានផ្ដល់ការឆ្លើយតបយ៉ាងគួរសមមួយទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយសុខចិត្តបំផ្លាញទីតាំង Yongbyon ។ Yongbyon គឺជាទីតាំងតែមួយគត់ដែលគេស្គាល់ថាជាប្រភពនៃសារធាតុព្លុយតូញ៉ូម (សារធាតុព្លុយតូញ៉ូម ជាសារធាតុទ្រទ្រង់ប្រតិកម្មខ្សែសង្វាក់នុយក្លេអ៊ែរ) របស់កូរ៉េខាងជើង។

យ៉ាងណាមិញ គេនៅតែជឿជាក់ថា ក្រៅពីទីតាំង Yongbyon កូរ៉េខាងជើងក៏មានកន្លែងផ្សេងៗទៀត ដែលសំបូរសារធាតុអ៊ុយរ៉ាញ៉ូម (សារធាតុអ៊ុយរ៉ាញ៉ូមជាសារធាតុសម្រាប់ផលិតនុយក្លេអ៊ែរ)។ ទន្ទឹមគ្នានឹងការឆ្លើយតបដ៏ល្អនេះ លោកគីម ជុងអ៊ុន ក៏បានទាមទារយ៉ាងសំបើមពីលោក ដូណាល់ ត្រាំវិញដែរ។

«គេ [កូរ៉េខាងជើង] ចង់ឱ្យយើង (អាមេរិក) ដកទណ្ឌកម្មទាំងអស់ពីគេ។ ហើយនេះជាអ្វីដែលយើងមិនអាចធ្វើបាន»។ នេះជាការឲ្យដឹងពីលោក ដូណាល់ ត្រាំ។

ការប្រកាន់គោលជំហររឹងរូសរៀងៗគ្នា ដោយមិនមានផែនការបម្រុងទុក យកសំណើផ្សេងៗទៀតមកស្នើដើម្បីសម្របសម្រួលគ្នា ជាដើមចមសំខានមួយដែលឱ្យកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងលើកទី២ នេះបរាជ័យ។

មិនត្រឹមតែប៉ុណ្ណោះ ការជិះរថភ្លើង៦០ម៉ោង របស់លោក គីម ជុងអ៊ុន និងការហោះហើរឆ្លង សមុទ្ររបស់លោក ដូណាល់ ត្រាំ ក្លាយទៅជាអសារបង់ឥតន័យ។ តែសម្រាប់លោក ដូណាល់ ត្រាំវិញ លោកនៅតែជឿជាក់ថា លោកបានធ្វើត្រឹមត្រូវហើយ ដោយប្រកាន់នូវសិល្បៈនៃកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់លោក «សន្សឹមៗ មិនតក់ក្រហល់»។ « ខ្ញុំជ្រើសរើសការធ្វើត្រូវ ប្រសើរជាងធ្វើលឿន»នេះជាការអះអាងរបស់លោកប្រធានាធិបតីអាមេរិក។

ក្រោយកិច្ចប្រជុំបានបញ្ចប់ លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមថា លោកគ្មានគម្រោងធ្វើជំនួបលើកទី៣ទៀតទេ តែរូបលោកក៏នៅតែសុទ្ធិនិយមថា នឹងមានលទ្ធផលល្អនាពេលអនាគត។

គួររំលឹកផងដែរ ជំនួបកំពូលលើកទីពីររវាង មេដឹកនាំអាមេរិក និងកូរ៉េខាងជើង បានធ្វើឡើងអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម។

ទោះបីជាជំនួបជាលើកទីពីរ រវាងប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើង លើកទី២នេះ គ្មានបានលទ្ធផលផ្លែផ្កាអ្វីក៏ដោយ តែសម្រាប់វៀតណាម ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកនេះ វៀតណាម ត្រូវបានគេមើលឃើញថា ជាឧទាហរណ៍ សម្រាប់កូរ៉េខាងជើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងបន្ទាប់ពីការបើកចំហទីផ្សាររបស់ខ្លួនតាមរយៈការអនុវត្តគោលនយោបាមូលធននិយមក្នុងវិស័យសេដ្ឋកិច្ច តែបន្តអនុវត្តប្រព័ន្ធនយោបាយឯកបក្សដដែល៕

អត្ថបទដោយ៖ ម៉េង សុខហ៊ួយ

February 28, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey