• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា

March 12, 2019

តើអ្នកកំពុងតែស្វែងរកឱកាសអាហារូបករណ៍ទៅសិក្សានៅបរទេសមែនទេ? បេក្ខជនដែលមានបំណងដាក់ពាក្យ អាចពិនិត្យមើលនូវព័ត៌មានអាហារូបករណ៍ខាងក្រោម៖

១. Loom Nam Khong Pijai (GMS Scholarships)
និស្សិតកម្ពុជាអាចដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ ដើម្បីទៅសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសថៃ។ អាហារូបករណ៍នេះរ៉ាប់រងថ្លៃសិក្សា ទីកន្លែងស្នាក់នៅ និងការចំណាយសម្រាប់ការរស់នៅ។
មុខវិជ្ជាដែលបេក្ខជនអាចជ្រើសរើសបានមានដូចជា៖
• អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
• បច្ចេកវិទ្យាថាមពល
• អភិវឌ្ឍន៍ប្រេង ឧស្ម័ន និងធនធានធម្មជាតិ
• ការគ្រប់គ្រងនិង វិស្វកម្មបរិស្ថាន
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖ https://www.ait.ac.th/admissions/scholarships/loom-nam-khong-pijai-gmsarn-scholarships/

២. អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ
អាហារូបករណ៍ពេញលេញនេះផ្ដល់ឱកាសដល់និស្សិតទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីដាក់ពាក្យ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ បទពិសោធន៍ការងារទាក់ទងនឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយយ៉ោងហោចណាស់មួយឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេសនិងអាល្លឺម៉ង់។
ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩
សម្រាប់ព័ត៌មានលម្អិត៖ https://www.dw.com/en/dw-akademie/faq/s-12282

៣. អាហារូបករណ៍កម្រិតបរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា
នេះជាអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា នៅប្រទេសណូវែលហ្សេឡង់។ អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាមានតម្លៃ NZD $10,000 ហើយអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រមានតម្លៃ NZD $20,000។ អាហារូបករណ៍ទាំងពីរកម្រិតនេះគឺផ្ដល់ឱកាសដល់និស្សិតក្នុងការសិក្សានៅ Massey University។ ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
ព័ត៌មានបន្ថែម៖ https://bit.ly/2Mua1Xm

៤. SCU International Women in STEM Scholarship
SCU International Women in STEM Scholarship ជាអាហារូបករណ៍ផ្ដល់ឲ្យនិស្សិតនារីបរទេស ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា នៅប្រទេសអូស្ដ្រាលី។ អាហារូបករណ៍នេះ មានតម្លៃ $5000 ក្នុងការជួយឧបត្ថម្ភលើការបង់ថ្លៃសិក្សា។ ដើម្បីស្វែងរកព័ត៌មានក្នុងការដាក់ពាក្យ សូមចូលទៅកាន់តំណភ្ជាប់៖ https://www.scu.edu.au/study-at-scu/international-future-students/documents-and-forms/
ព័ត៌មានបន្ថែម៖ https://www.scu.edu.au/scholarships/international-student-scholarships/scu-international-women-in-stem-scholarship/

៥. Asian Development Bank – Japan Scholarship Program
និស្សិតកម្ពុជាអាចដាក់ពាក្យសម្រាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនេះបាន។ អាហាររូបករណ៍នេះផ្ដល់ឱកាសឲ្យបេក្ខជនទៅសិក្សានៅ University of Auckland ប្រទេសណូវែលហ្សេឡង់។ ការរ៉ាប់រងមានដូចជាថ្លៃសិក្សា សំបុត្រយន្តហោះ ចំណាយលើការស្នាក់នៅ ធានារ៉ាប់រងសុខភាាព ជាដើម។ ជំនាញសម្រាប់ជ្រើសរើសរួមមាន សុខភាពសាធារណៈ វិទ្យសាស្រ្តបរិស្ថាន ការអភិវឌ្ឍ ពាណិជ្ជកម្មអន្តរជាតិ និងវិស្វកម្ម។
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
ព័ត៌មានលម្អិត៖https://bit.ly/2oTncUF

អត្ថបទដោយ៖ ទី កញ្ញា

 

March 12, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey