• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

នាយករដ្ឋមន្រ្តីភូមា លោកស្រីអ៊ុងសាន ស៊ូជី មកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង

April 29, 2019

 

ប្រមុខដឹកនាំភូមា លោកស្រី អ៊ុងសាងស៊ូជី (Aung San Suu Kyi) នឹងមកបំពេញទស្សនកិច្ចជាផ្លូវការមកកម្ពុជាជាលើកដំបូង នៅថ្ងៃទី២៩ ខែមេសានេះ ក្រោយពីចាកចេញពីវេទិកា “ខ្សែក្រវាត់មួយផ្លូវមួយ (One Belt One Road)” នៅទីក្រុងប៉េកាំង។

ប្រាកដណាស់ ដំណើរទស្សនកិច្ចនេះ គឺមិនមែនជារឿងចៃដន្យទេ។ លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោក នៃសកលវិទ្យាល័យ Occidental College ក្នុងក្រុងឡូសអាន់ជ័រលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា(California) ជាអ្នកនិពន្ធសៀវភៅ“របៀបដែលការពឹងផ្អែកជំនួយបរទេសធ្វើឲ្យខូចខាតដល់ ប្រជាធិបតេយ្យកម្ពុជា (How Aid Dependence Undermines Cambodian Democracy)” និងសៀវភៅ “នាគអត់ឃ្លាន (The Hungry Dragon)” យល់ឃើញថា លោកស្រី អ៊ុងសាងស៊ូជី (Aung San Suu Kyi) មកកាន់ប្រទេសកម្ពុជាលើកនេះ គឺក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល និងមិត្តភាពជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។

“កន្លងមក លោក ហ៊ុនសែន តែងតស៊ូមតិគាំទ្រប្រទេសភូមា លើគោលការណ៍ដោះស្រាយបញ្ហារបស់ខ្លួនដោយខ្លួនឯង ដោយមិនមានអ្នកដទៃចូលមកពាក់ព័ន្ធ។” លោក អៀ សុផល ប្រាប់ឌីអឹមស៊ីប៉ុស្តិ៍ (DMC Post)។

តើកត្តាអ្វីខ្លះ ដែលរុញច្រានឲ្យមានទស្សនកិច្ចមួយនេះកើតឡើង?

បើតាមទស្សនៈរបស់អ្នកវិភាគនយោបាយ និងសេដ្ឋកិច្ច លោក អៀ សុផល កត្តាដែលរុញច្រានឲ្យមានដំណើរទស្សនកិច្ ចរបស់លោកស្រី អ៊ុងសាងស៊ូជី (Aung San Suu Kyi) មកកម្ពុជា កើតមានឡើងបាន ព្រោះតែប្រទេសជាម្ចាស់ផ្ទះ “កម្ពុជា” និងប្រទេសជាភ្ញៀវ “ភូមា” កំពុងឈរលើចំណុចប្រឈមដូចគ្នា ជាមួយនឹងភាគីអឺរ៉ុប។

“ជាទូទៅ ប្រទេសទាំងពីរនេះ[កម្ពុជា និងភូមា] គឺមានបញ្ហាធំធ្ងន់ធ្ងរជាមួយនឹងសហភាពអឺរ៉ុប និងប្រទេសលោកខាងលិច។ ហើយពេលនេះ ពួកគេ [កម្ពុជា និងភូមា] ក៏កំពុងស្ថិតនៅលើទូកចិនដូចគ្នា”។ នេះបើតាមការសម្ភាសរបស់លោក អៀ សុផល ជាមួយនឹង ឌីអឹមស៊ីប៉ុស្តិ៍ (DMC Post)។

គួររំឮកលឹកថា សហភាពអឺរ៉ុប ធ្លាប់ព្រមានរួចមកហើយថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធ ”អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms ឬEBA)” ពីប្រទេសទាំងពីរ [កម្ពុជា និងភូមា] វិញ ក្រោមហេតុផលថាប្រទេសទាំងពីរ មិនបានគោរពតាមលក្ខខណ្ឌគោលនយោបាយពាណិជ្ជកម្មរបស់អឺរ៉ុប។

សហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការវិវត្តនៃស្ថានការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយផ្ដោត លើការគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព។ ចំណែកឯប្រមុខដឹកនាំភូមា លោកស្រី អ៊ុងសាងស៊ូជី ក៏បានទទួលរងការរិះគន់ យ៉ាងខ្លាំងដូចគ្នាពីអន្តរជាតិ លើបញ្ហាសិទ្ធិមនុស្ស ជាពិសេសគឺអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា។

តើដំណើរទស្សនកិច្ចនេះ មានផលចំណេញអ្វីខ្លះដល់កម្ពុជា និងភូមា?

បើនិយាយពីផលចំណេញពីទស្សនកិច្ចមួយនេះ សម្រាប់ប្រទេសកម្ពុជា ការស្វាគមន៍លោកស្រី អ៊ុងសាងស៊ូជី (Aung San Suu Kyi) មកកម្ពុជា អាចធ្វើឲ្យកង្វះជំនឿលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពធូរស្រាលជាងមុន។ នេះជាការឲ្យដឹងពីលោក អៀ សុផល។

លោកស្រី អ៊ុងសាងស៊ូជី (Aung San Suu Kyi) ធ្លាប់បានទទួលជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផ្នែកប្រជាធិបតេយ្យ នៅក្នុងឆ្នាំ១៩៩១ ហើយក៏ត្រូវបានពិភពលោកទទួលស្គាល់ថាជាបុគ្គលដែលមានសក្ដានុពលនយោបាយផងដែរ។

ចំណែកឯប្រទេសភូមាវិញ “ដំណើរទស្សនកិច្ចនេះ អាចលើកស្ទួយមុខមាត់ប្រទេសភូមា តាមរយៈការទទួលស្វាគមន៍ដ៏កក់ក្ដៅ ចំពោះលោកស្រី អ៊ុងសាងស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅក្នុងប្រទេសកម្ពុជា។”

លោក អៀ សុផល មើលឃើញថា លោកស្រី អ៊ុងសាងស៊ូជី (Aung San Suu Kyi) ចង់បញ្ជូនសារទៅកាន់ឆាកអន្តរជាតិ តាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយអំពីគោលការណ៍”សូមឱ្យយើងដោះស្រាយបញ្ហារបស់យើង ដោយខ្លួនឯង”។

អ្នកវិភាគដដែលនេះ បន្តថា៖ “ទោះជាយ៉ាងណា ក៏វាមិនអាចធ្វើឲ្យបញ្ហារ៉ូហ៊ីនយ៉ានៅភូមា និងកង្វះលទ្ធិប្រជាធិបតេយ្យ ហើយនិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រសាត់បាត់ពីឆាកអន្តរជាតិបានឡើយ”៕

អត្ថបទដោយ៖ ម៉េង សុខហ៊ួយ

 

April 29, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey