• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

អាហារូបករណ៍ដែលអ្នកគួរសាកល្បងដាក់ពាក្យ!

April 28, 2019

បណ្ដុំអាហារូបករណ៍ក្រៅប្រទេសខាងក្រោមនេះ ផ្ដល់ឱកាសដល់និស្សិត ទៅសិក្សានៅប្រទេសមួយចំនួនដូចជា៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសណូវែលហ្សេឡង់។ តើអ្នកធ្លាប់បានសាកល្បងអាហារូបករណ៍៍ខាងក្រោមនេះហើយឬនៅ?

១. អាហារូបករណ៍ពេញលេញសម្រាប់ថ្នាក់បណ្ឌិត

នេះជាអាហារូបករណ៍ពេញលេញ ដែលផ្ដល់ឱកាសដល់បេក្ខជនទៅសិក្សាថ្នាក់បណ្ឌិត នៅUniversity of Edinburgh។ មុខវិជ្ជានៃការសិក្សាគឺគណនេយ្យ និងហិរញ្ញវត្ថុ។ លក្ខខណ្ឌក្នុងការដាក់ពាក្យ គឺបេក្ខជនត្រូវមានពិន្ទុភាសាអង់គ្លេស IELTS យ៉ាងហោចណាស់ ៧.០ និងទទួលបានពិន្ទុខ្ពស់ក្នុងការសិក្សា នៅថ្នាក់អនុបណ្ឌិត។ ការដាក់ពាក្យគឺធ្វើឡើងតាមប្រព័ន្ធអនឡាញ៍។
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩
ព័ត៌មានបន្ថែមពីការដាក់ពាក្យ៖ https://www.business-school.ed.ac.uk/phd/apply

២. អាហារូបករណ៍ GLOBAL SCHOLARSHIP សម្រាប់ថ្នាក់បរិញ្ញាបត្រ

អាហារូបករណ៍នេះគឺផ្ដល់ឲ្យដោយ Kent State University ដល់និស្សិតបរទេស។ អាហារូបករណ៍មានតម្លៃ៤០០០ដុល្លាក្នុងមួយឆ្នាំ ។ បេក្ខជននឹងទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិ ប្រសិនបើទទួលបានការអនុញ្ញាតសិក្សា(university admission) ពីសាកលវិទ្យាល័យផ្ទាល់។
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩
ព័ត៌មានលម្អិត៖ https://www.kent.edu/globaleducation/global-scholarship

៣. អាហារូបករណ៍រដ្ឋាភិបាលសហរដ្ឋអាមេរិក – Fulbright Student Fellowships 2020-2021

ឱកាសអាហារូបករណ៍ផ្ដល់ឲ្យដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការសិក្សាកម្រិតអនុបណ្ឌិត និងបណ្ឌិត នៅសហរដ្ឋអាមេរិក។ ការរ៉ាប់រងសម្រាប់ឱកាសនេះមានដូចជា តម្លៃការធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងត្រឡប់មកវិញ តម្លៃសិក្សា និងការរស់នៅ។ ដើម្បីជោគជ័យក្នុងការដាក់ពាក្យ និស្សិតត្រូវគោរពតាមលក្ខខណ្ឌអាហារូបករណ៍ ដែលរួមបញ្ចូលទាំងសមត្ថភាពភាសាអង់គ្លេស ប្រវត្តិនៃការសិក្សា ជាដើម។ ការដាក់ពាក្យគឺធ្វើឡើងតាមប្រព័ន្ធអនឡាញ៍។
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖ https://kh.usembassy.gov/fulbright-student-fellowships-2020-2021/

៤. School of Life Sciences (SLS) Excellence Scholarships

អាហារូបករណ៍នេះជួយរ៉ាប់រងលើតម្លៃសិក្សា៥០% ដល់បេក្ខជន ក្នុងការសិក្សានៅ University of Warwick ចក្រភពអង់គ្លេស។ និស្សិតត្រូវមានប្រវត្តិសិក្សាល្អ ពិន្ទុភាសាអង់គ្លេសខ្ពស់ ទទួលបានការអនុញ្ញាតសិក្សាពីសាកលវិទ្យាល័យផ្ទាល់ និងជានិស្សិតដែលអាចរ៉ាប់រងការចំណាយផ្សេងៗបានដោយខ្លួនឯង។
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖https://warwick.ac.uk/fac/sci/lifesci/study/pgt/funding/slsexcellencescholarships/

៥ អាហារូបករណ៍សិក្សានៅ University of Waikato ប្រទេសណូវែលហ្សេឡង់

និស្សិតបរទេសនឹងទទួលបានទឹកប្រាក់ចំនួនប្រមាណ NZ$10,000 សម្រាប់រ៉ាប់រងការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សា។ ដើម្បីត្រូវបានជ្រើសរើសសម្រាប់ឱកាសអាហារូបករណ៍នេះ បេក្ខជនត្រូវមានលទ្ធផលសិក្សាល្អ កម្រិតភាសាអង់គ្លេសខ្ពស់ និងមានការតាំងចិត្តខ្ពស់ជាដើម។ ការដាក់ពាក្យគឺបេក្ខជនត្រូវចូលទៅកាន់តំណភ្ជាប់នេះ https://bit.ly/2ZVQySn
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖ https://www.waikato.ac.nz/scholarships/s/university-of-waikato-international-excellence-scholarshipអត្ថបទដោយ៖ ទី កញ្ញា

April 28, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ
  • DMC រៀបចំពិព័រណ៍រូបថត ក្រោមប្រធានបទ «ពីក្រោយការពិត ឬ BEHIND THE REALITY» ជាលើកដំបូង

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2019

Develop by Arunreasey