• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

May 20, 2019

តើអ្នកមានគម្រោងដាក់អាហារូបករណ៍ទៅសិក្សានៅបរទេសមែនទេ? ខាងក្រោមនេះជាបណ្ដុំអាហារូបករណ៍ទៅកាន់ប្រទេសផ្សេងៗ និងផ្ដល់ឲ្យបេក្ខជនក្នុងតម្លៃដោយឡែកពីគ្នា។ និស្សិតអាចដាក់ពាក្យបានទៅតាមកម្រិតសិក្សា និងប្រទេសដែលខ្លួនចង់ទៅ ក្នុងអំឡុងពេលដែលអាហារូបករណ៍កំពុងបើកទទួលពាក្យ។

១. ថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសហរដ្ឋអាមេរិក
នេះជាឱកាសសម្រាប់សិស្ស និស្សិតដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រនៅបរទេស។ អាហារូបករណ៍ Mathematics Undergraduate Merit Scholarships បើកទទួលពាក្យពីនិស្សិតបរទេស ឲ្យសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យ University of California ទីក្រុងLos Angeles (UCLA) សហរដ្ឋអាមេរិក។ ការរ៉ាប់រងដែលផ្ដល់ឲ្យនិស្សិតមានដូចជា តម្លៃក្នុងការសិក្សា ការស្នាក់នៅជាដើម។ មុននឹងដាក់ពាក្យ បេក្ខជនត្រូវពិនិត្យមើលតម្រូវការរបស់អាហារូបករណ៍ឲ្យបានច្បាស់លាស់។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖ https://www.math.ucla.edu/ugrad/mums

២. អាហារូបករណ៍សិក្សានៅប្រទេសជប៉ុន
អាហារូបករណ៍ពេញលេញ MEXT Scholarship ផ្ដល់ដោយរដ្ឋាភិបាលជប៉ុនសម្រាប់និស្សិតកម្ពុជា។ អាហារូបករណ៍នេះនឹងរ៉ាប់រងនូវការចំណាយនានា រួមមាន ថ្លៃសិក្សា ថ្លៃរស់នៅប្រចាំថ្ងៃ និងថ្លៃសំបុត្រយន្តហោះទៅមកពីប្រទេសជប៉ុន។ កម្រិតអាហារូបករណ៍ដែលនិស្សិតអាចដាក់ពាក្យមាន៤ប្រភេទ ដូចជា៖ ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លក្ខខណ្ឌក្នុងការដាក់ពាក្យ និងឯកសារចាំបាច់ សម្រាប់កម្រិតទាំង៤នេះមានលក្ខណៈផ្សេងៗគ្នា។ បេក្ខជនត្រូវដាក់ពាក្យនៅការិយាល័យអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា។

ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
ព័ត៌មានលម្អិត៖https://bit.ly/30cMflX

៣. អាហារូបករណ៍Vice-Chancellor’s International scholarship
Vice-Chancellor’s International scholarship ផ្ដល់អាហារូបករណ៍£7,000 (ប្រមាណ9000ដុល្លាសហរដ្ឋអាមេរិក) ដើម្បីជួយសម្រួលតែថ្លៃសិក្សាប៉ុណ្ណោះ។ និស្សិតបរទេសទាំងអស់អាចដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ ក្នុងការទទួលបានឱកាសទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅសាកលវិទ្យាល័យ Aston University ចក្រភពអង់គ្លេស។ បេក្ខជនត្រូវដាក់ពាក្យតាមរយៈប្រព័ន្ធអនឡាញ៍។

ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖ https://bit.ly/2JjBjgr

៤. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ នៅចក្រភពអង់គ្លេស
Global Justice Scholarship គឺជាអាហារូបករណ៍ ដែលផ្ដល់ទឹកប្រាក់ចំនួន£9,000 (ប្រមាណ១ម៉ឹនដុល្លាសហរដ្ឋអាមេរិក)សម្រាប់រ៉ាប់រងថ្លៃសិក្សា។ បេក្ខជនត្រូវជានិស្សិតបរទេសដែលមានសមត្ថភាពបង់ថ្លៃសិក្សាដោយខ្លួនឯង និងបានដាក់ពាក្យសម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សាពេញម៉ោងនៅសាកលវិទ្យាល័យ University of Bristol។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖ http://www.bristol.ac.uk/law/widening-participation/bursaries-and-scholarships/global-justice-scholarship-ug/

៥. អាហារូបករណ៍សិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម
សាលា International School of Education (ISE) នៃសាកលវិទ្យាល័យ Vietnam Maritime University (VMU) ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ មុខវិជ្ជាដែលនិស្សិតអាចជ្រើសរើសមានបី ដូចជា៖ Global Studies and Maritime Affairs (GMA), International Business and Logistics (IBL) និង Business Marketing and Management (BMM)។ អាហារូបករណ៍មានបីប្រភេទគឺអាហារូបករណ៍១០០% អាហារូបករណ៍៥០% និងអាហារូបករណ៍៣០%។

ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩
ព័ត៌មានបន្ថែម៖ https://bit.ly/2PXSW6E

អត្ថបទដោយ៖ ទី កញ្ញា

May 20, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey