• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ

June 20, 2019

 

ពិព័រណ៍រូបថត «ពីក្រោយការពិត» រៀបចំឡើងដោយនិស្សិតឆ្នាំទីពីរ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលទើបដាក់សម្ពោធកាលពីពេលថ្មីៗនេះ នឹងបន្តប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកអ្នកអាចចូលរួម ការដាក់តាំងបង្ហាញរូបថតដែលជាស្នាដៃរបស់និស្សិត ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅរៀង​រាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដោយមិនគិតថ្លៃ។

ពិព័រណ៍រូបថត «ពីក្រោយការពិត» ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា បានច្បិចនូវប្រធានបីសំខាន់ៗ។ ទី១៖គ្មានទេផែនដីទី២ បង្ហាញពីបញ្ហាចោលសម្រាមគ្មានសណ្ដាប់ធ្នាប់ ដែលជាហេតុបណ្ដាលឲ្យមានផលប៉ះពាល់ដល់បរិស្ថាន សុខភាព និងសោភ័ណភាព។ ប្រធានបទទីពីរ៖ ដំណក់ញើស ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ របស់សិល្បករ​របាំបុរាណ ដើម្បីក្លាយជាអ្នករបាំដ៏ប៉ិនប្រសប់ម្នាក់។ ប្រធានបទចុងក្រោយ គឺទាក់ទងនឹងការស្រលាញ់មួយ ដែលមិនទាន់​មាន​ការគាំទ្រពីមហាជន គឺអ្នកស្រលាញ់ភេទដូចគ្នា ក្រោមចំណងជើងថា ក្រមប្រតិព័ទ្ធ។

ពិព័រណ៍រូបថតដំបូងបង្អស់នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នេះត្រូវបានផលិត និងរៀបចំ​ដោយក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៧ ក្រោយពីសិក្សាផ្នែកថតរូបសារព័ត៌មានជាមួយលោកគ្រូ ផន ភារិទ្ធ អស់​រយៈពេល​មួយឆមាស​កន្លងមក ដោយការស្រាវជ្រាវ និងចុះទៅកាន់ទីតាំងនានា ដើម្បីអនុវត្តជាក់ស្តែងនូវចំណេះដឹង និងបច្ចេកទេសថតរូប ក៏ដូចជាផ្តិតយករូបភាព ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។

សម្រាប់លោកអ៊ុង ប៊ុនអ៊ី ប្រធានស្ដីទីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) ពិព័រណ៍រូបថតនេះ ក៏រំលេចចំណុចសំខាន់៣ គឺទីមួយ ផ្សារភ្ជាប់ការសិក្សាទ្រឹស្តី នឹងការអនុវត្តផ្ទាល់របស់និស្សិតដើម្បីពង្រឹងចំណេះដឹង ក៏ដូចជាចំណេះធ្វើរបស់ពួកគេ។ ទី២ គឺបង្កលក្ខណៈឲ្យនិស្សិតសិក្សាស្រាវជ្រាវ ឈ្វេងយល់ពីបញ្ហានានា ក៏ដូចជា វឌ្ឍនភាពនៅក្នុងសង្គម ហើយឆ្លុះបញ្ចាំងរឿងរ៉ាវទាំងនោះតាមរយៈអ្វីដែលខ្លួនបានសិក្សារៀនសូត្រ ដើម្បីឲ្យមហាជន បានដឹងឮ។ ទី៣គឺជួយពញ្ញាក់ស្មារតីរបស់មហាជន ឲ្យបង្កើនការចាប់អារម្មណ៍លើបញ្ហាទាំងនោះ និងចង់ឲ្យពួកគាត់ ជាចំណែកមួយនៃដំណោះស្រាយ៕

June 20, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey