• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត

July 14, 2019

កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន

កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន បានផ្ដល់អាហារូបករណ៍ដល់មន្ត្រីរាជការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ចំនួន២៤នាក់ និងថ្នាក់បណ្ឌិតចំនួន០២នាក់ នៅប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២០។ យ៉ាងណាក៏ដោយ អាហារូបករណ៍នេះសម្រាប់តែមន្ត្រីរាជការតែប៉ុណ្ណោះ។

លក្ខខណ្ឌ៖
១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master)៖
– មានសញ្ជាតិខ្មែរ
– មានសញ្ញាបត្របរិញ្ញាបត្រ
– មានអាយុចន្លោះពី២២-៣៥ឆ្នាំ គិតដល់ថ្ងៃទី០១ មេសា ២០២០
– មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់
– មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យា មិនត្រូវបានអនុញ្ញាតទេ)។
– មានសុភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា

២. ថ្នាក់បណ្ឌិត៖
មានសញ្ញាតិខ្មែរ
បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ក្រោមកម្មវិធីអាហារូបករណ៍ JDS
មានអាយុក្រោម៤៥ឆ្នាំ គិតដកល់ថ្ងៃទី០១ មេសា ២០២០
មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធដូចមានកំណត់ក្នុង Framework of JDS 2019
មានសុភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាថ្នែកវិទ្យាសាស្ត្រ បច្ចេកទេស និងសេដ្ឋកិច្ចទៅសិក្សានៅព្រះរាជាណាចក្រម៉ារ៉ុក (Morocco) សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

អាហារូបករណ៍ចំនួន០៥កន្លែងនឹងផ្ដល់ជូននិស្សិតទៅសិក្សានៅព្រះរាជាណាចក្រម៉ារ៉ុក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០១៩-២០២០

លក្ខខណ្ឌ៖
– មានសញ្ជាតិខ្មែរ
– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
– មានចំណេះដឹងភាសាបារាំងជ្រៅជ្រះ
– មានអាយុចន្លោះពី១៩ ដល់២៣ឆ្នាំ
– មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា
និសិ្សតដែលមានចំណាប់អារម្មណ៍អាចទាក់ទងរកពាក្យសុំអាហារូបករណ៍ និងបំពេញសំណុំបែបបទផ្សេងៗនៅក្រសួងអប់រំ យុវជន និងកីឡា (ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍អគារ៨០ មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា))។
ផុតកំណត់ថ្ងៃទី៖ ១៥ សីហា ២០១៩

វិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ) បានប្រកាសជ្រើសរើសនិស្សិតចូលរៀនថ្នាក់មូលដ្ឋាន កម្រិតវិស្វករ ចំនួន១,០០០នាក់ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

ក្នុងនោះ អាហារូបករណ៍នួយចំនួនក៏ត្រូវបានផ្ដល់អោយដល់និស្សិត ដោយអាហារូបករណ៍ទាំងនោះត្រូវបានបែងចែកជា៣ រួមមាន៖
អាហារូបករណ៍១០០% ចំនួន៨០នាក់ សម្រាប់សិក្សារយៈពេល៥ឆ្នាំ តាមនិតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។
អាហារូបករណ៍២៥% សម្រាប់និស្សិតនារីគ្រប់រួបដែលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាំ។
អាហារូបករណ៍ពីដៃគូនានា។
*** អាហារូបករណ៍ទាំងអស់ខាងលើនេះ នឹងត្រូវបានផ្ដាច់ក្នុងករណីនិស្សិតរៀនត្រួតថ្នាក់។

*** បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល

បេក្ខជនត្រូវដាក់ពាក្យសុំធ្វើការប្រឡងនៅតាមវិទ្យាល័យដែលកំពុងសិក្សា តាមនិតិវិធីដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវមកបង្ហាញខ្លួននៅ វ.ប.ក. ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី៣០ កញ្ញា ២០១៩ ដោយភ្ជាប់មកជាមួយនូវ សលាកប័ត្រឯកជន ចេញដោយវិទ្យាល័យដើម្បីផ្ទៀងផ្ទាត់ និងប្រាក់ចំនួន១០,០០០៛ ដើម្បីបង់សិទ្ធិប្រឡង។ ក្នុងករណីមិនបានមកបង្ហាញខ្លួន និងប្រគល់សលាកប័ត្រឯកជនតាមការកំណត់ខាងលើ វ.ប.ក.នឹងចាត់ទុកថាបេក្ខជនបានបោះបង់សិទ្ធិប្រឡងរបស់ខ្លយនជាស្ថាពរ។

ក្នុងករណីមិនបានដាក់ពាក្យសុំប្រឡងពីតាមវិទ្យាល័យដែលកំពុងសិក្សា ហើយមានបំណងសិក្សានៅ វ.ប.ក. ដោយមិនទទួលបានអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនត្រូវមកដាក់ពាក្យដោយផ្ទាល់នៅ វ.ប.ក. ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី៣០ កញ្ញា ២០១៩។ សំណុំឯកសារសម្រាប់ដាក់ពាក្យសុំប្រឡង មានដាក់លក់នៅវ.ប.ក. ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី៣០ កញ្ញា ២០១៩។
បញ្ជាក់៖ វ.ប.ក. ឈប់ទទួលពាក្យត្រឹមថ្ងៃទី៣០ កញ្ញា ២០១៩
សម័យប្រឡង៖ ០២ តុលា ២០១៩

អត្ថបទដោយ៖ ម៉េង សុខហ៊ួយ

July 14, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey