• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន

January 15, 2020

Courtesy of Office 365

ភ្នំពេញ៖​ ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានជួយឲ្យ ការសិក្សា និង ការបង្រៀនមានភាពងាយស្រួលជាងមុនដោយការចាប់ផ្តើមប្រើប្រាស់ កម្មវិធី Office 365 ជាលើកដំបូងបង្អស់សម្រាប់ និសិត្ស សាស្រ្តាចារ្យ ក៏ដូចជាបុគ្គលិកផងដែរ។

ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានចាប់ផ្តើមប្រើប្រាស់ Software របស់Microsoft ដែលរួមបញ្ចូល កម្មវិធី និង សេវាកម្មផ្សេងៗ ក្នុងនោះរួមមាន អាជ្ញាប័ណ្ណប្រើប្រាស់ Window 10, Office 356 suite និង កម្មវិធីដែលមានមុខងារខុសៗគ្នាជាច្រើនទៀតកាលពីខែសីហាកន្លងមកនេះ។

លោក អ៊ុង ប៊ុនអុី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍មានប្រសាសន៍ថា៖​ “Software របស់Microsoft ដែលរួមបញ្ចូល កម្មវិធី និង សេវាកម្មផ្សេងៗនេះ អាចជួយឲ្យការសិក្សា ការបង្រៀន និង ការងារនានានៅក្នុងដេប៉ាតឺម៉ងមានប្រសិទ្ធភាព ភាពងាយស្រួល ក៏ដូចជាមានគុណភាពជាងមុន បើប្រៀបធៀបទៅនឹងកម្មវិធីផ្សេងៗដែលដេប៉ាតឺម៉ងធ្លាប់ ប្រើប្រាស់ពីមុនមក។”

មុនងារសំខាន់មួយនៅក្នុងបញ្ចប់ Microsoft នេះ គឺកម្មវិធី Teams ដែលជាកម្មវិធីដែលជួយសម្រួលការងារនៅក្នុងថ្នាក់រៀន និង ការគ្រប់គ្រងថ្នាក់រៀនទូទៅ។ តាមរយ:កម្មវិធីនេះ គ្រូបង្រៀនអាចបង្តើតជាថ្នាក់រៀនអនឡាញ ដើម្បីបង្ហោះ ឯកសារបង្រៀន ការពិភាក្សានៅក្នុងថ្នាក់រៀន កិច្ចការសម្រាប់និស្សិត ជាដើមបាន។ ទន្ទឹមនឹងនេះ គ្រូក៏អាចផ្តល់មតិវាយតម្លៃចំពោះកិច្ចការសិស្ស និងចែករំលែកព័ត៌មានផ្សេងៗបានផងដែរ។

លោក មួរ ម៉េងសេង អ្នកឯកទេសផ្នែកព័​ត៌​មាន​វិទ្យានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានថ្លែងថា៖​ “កម្មវិធី Microsoft Teams អនុញ្ញាតឲ្យការទំនាក់ទំនង និងការសហការ រវាងគ្រូនឹងសិស្សមានការល្អប្រសើរជាងមុន។ ទាំងគ្រូនិងសិស្ស អាចប្រើប្រាស់កម្មវិធីនេះបានគ្រប់ពេលវេលា គ្រប់ទីកន្លែង លើគ្រប់ឧបករណ៍ទាំងអស់។

លោកប៊ុនអុី បានបន្ថែមថា៖ “ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ គឺជាដេប៉ាតឺម៉ង់ដំបូងក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានអជ្ញាប័ណ្ណពេញលេញក្នុងការប្រើប្រាស់កម្មវិធី Office 365នេះសម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន។”

លោកបានបន្ថែមទៀតថា៖ “កម្មវិធីនេះនឹងជួយធ្វើឲ្យការគ្រប់គ្រងទូទៅនៅក្នុងដេប៉ាតឺម៉ងមានប្រសិទ្ធភាពល្អជាងមុន។ ដេប៉ាតឺម៉ងរបស់យើងអាចផ្ទុកឯកសារនៅក្នុង Cloud បានសម្រាប់ការប្រើប្រាស់នៅពេលអនាគត ដែលជាផ្នែកមួយនៃការគ្រប់គ្រងចំណេះដឹង  (Knowledge Management System)។”

លោក មួរ ម៉េងសេង បានថ្លែងបន្ថែមថា៖ “កម្មវិធីនៅក្នុង Office 365 នេះអាចជួយសន្សំពេលវេលា និង ថវិការបានផងដែរ។ ដោយសារកម្មវិធីនេះនឹងជួយកាត់បន្ថយការប្រើប្រាស់ក្រដាស និង ពេលវេលាដែលចំណាយទៅលើ ការព្រីន និងការថតចម្លងឯកសារផ្សេងៗនៅក្នុងថ្នាក់ដូចជា មេរៀន និងកិច្ចការសាលាដែលយើងធ្លាប់តែធ្វើកន្លងមក។”

ប៉ុន្តែ មិនមែននិសិស្សទាំងអស់សុទ្ធតែចេះប្រើប្រាស់កម្មវិធីថ្មីនេះក្នុងរយ:ពេលខ្លីនោះទេ។ និសិស្សខ្លះនិយាយថា កម្មវិធីនេះលំបាកក្នុងការប្រើប្រាស់ និង ការចូលមើល។ ដោយហេតុថា ពួកគាត់ទម្លាប់ប្រើប្រាស់កម្មវិធីផ្សេង ដូចជា WhatsApp និង Telegram។

នូ វិរ: និសិត្សឆ្នាំទី២ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានប្រាប់ថា៖​ “កម្មវិធីរបស់ Microsoft មួយនេះ គឺថ្មី ហើយដំបូងៗ វាពិបាកប្រើ។ យើងត្រូវចំណាយពេលខ្លះដើម្បីទម្លាប់។”

វិរ: បាននិយាយទៀតថា៖ “កម្មវិធីនេះពិតជាល្អណាស់សម្រាប់ការទាក់ទងរវាងគ្រូនិងសិស្ស។ ការប្រើប្រាស់កម្មវិធី Teams  ពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បរិស្ថាន ដោយសារវាអាចជួយកាត់បន្ថយការប្រើប្រាស់ ក្រដាស និង ទឹកថ្នាំ។”

រ៉ូ គឹមឡុង  និសិត្សឆ្នាំទី២ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា៖ “វាជារឿងល្អ។ ដោយសារវាជាប្រព័ន្ធឯកជន ដែលអនុញ្ញាតឲ្យយើងធ្វើការទាក់ទងជាមួយមនុស្សគ្រប់រូបនៅក្នុងដេប៉ាតឺម៉ង់ មិនថា បុគ្គលិក និសិត្សដូចគ្នា និងគ្រូនោះទេ។”

គឹមឡុង បន្តទៀតថា៖ “ក៏ប៉ុន្តែ ដេប៉ាតឺម៉ង់អាចសន្សំថវិការដោយការប្រើប្រាស់កម្មវិធី Google Classroom ដែលជាកម្មវិធីមានមុខងារប្រដៀងគ្នានឹង Teams ជំនួសវិញក៏បានដែរ។”

លោកប៊ុនអុី ថ្លែងថា៖ “រវាងកម្មវិធីទាំងពីរនេះ Office 365 ផ្តល់ជូនឧបករណ៍ប្រើប្រាស់ល្អជាង និងទូលំទូលាយជាង Google Classroom។”

រាយការណ៍ព័ត៌មាននិងសរសេរដោយ៖ សរ ហេរ៉ូ 

  

  

 

 

 

 

 

 

 

January 15, 2020

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey