អំពីគេហទំព័រ

អំពីគេហទំព័រ

DMCPost.com គឺជា​គេហទំព័រ​ព័ត៌មាន​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កក្តដា​ឆ្នាំ២០១១ ដោយ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៍ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

គោល​បំណង​នៃ​ការបង្កើត​គេហទំព័រ​នេះ គឺដើម្បី​បង្ហាញ​ពី​ស្នាដៃ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​របស់​និស្សិត​សារព័ត៌មាន ក៏ដូចជា​ដើម្បី​ផ្តល់​ព័ត៌មាន ដំណឹង និង​ការ​កំសាន្ត​ដែល​មាន​គុណភាព ដែល​កើត​ឡើង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ទៅ​ដល់​អ្នក​អាន។

ប្រិយ​មិត្ត​របស់​DMCPost.com អាច​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ផ្នែក​ផ្សេងៗ​ជា​ច្រើន​រួម​មាន៖ ព័ត៌មានសង្គម វប្បធម៌ អប់រំ សេដ្ឋកិច្ច បច្ចេកវិទ្យា បិរស្ថាន និង​ព័ត៌មានអន្តរជាតិ។​ លើស​ពីនេះ​ទៅ​ទៀត​ DMCPost.com មាន​ទំព័រ​ពិសេស សម្រាប់​អ្នក​ស្វែង​រក​ការងារ អាហារូបករណ៍​ និងកម្មវិធី​សិក្សា​អប់រំ​នានា។

គេហ​ទំព័រ​របស់​ យើង​បាន​ដាក់​បញ្ជូល​នូវ​ទម្រង់​ផ្សព្វផ្សាយ​ព័ត៌មាន ជាអត្ថបទ សម្លេង​ រូបភាព និង​វីដេអូ។

គេហទំព័រ​របស់​យើង ដំណើរ​ការ​ទៅ​បាន ដោយ​មាន​ការ​ចូល​រួម​ពី​និស្សិត និង​សាស្រ្តាចារ្យ​នៃដេប៉ាតឺម៉ង់ តាមរយៈ​ការជួប​ពិភាក្សា​លើ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស ការចុះ​យកព័ត៌មាន​ផ្ទាល់ ត្រួត​ពិនិត្យ​អត្ថបទ​មុនពេល​បោះពុម្ភ និង​ក្រុម​ដែល​ទទួល​ខុស​ត្រូវ​ដាក់​ចេញ​នូវ​សមិទ្ធផល​ដែល​យើង​មាន​ទៅ​ក្នុង​គេហទំព័រ។

ជា​ចុង​បញ្ចប់ យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មិត្ត​អ្នក​អាន ដែល​តាម​ដាន​ព័ត៌មាន​នៅ​លើ​គេហទំព័រ​DMCPost.com ក៏ដូចជា​អ្នក​ដែល​តែង​តែ ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​គេហទំព័រ ដើម្បី​ឱ្យគុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ មាន​លក្ខណៈ​ប្រសើរ ដែល​អាច​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ និង​ធនធាន​មនុស្ស​នៅ​កម្ពុជា។