កម្សាន្ត

នៅ​ពេល​ដែល​អាកាស​ធាតុ​កាន់​តែ​ក្ដៅ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គិត​ទៅ​ដល់​ភេសជ្ជៈឬ​ក៏បង្អែម​ត្រជាក់ៗ​ដើម្បី​បន្ថយ​កំដៅ​និង​អាការៈ​ស្រ្ដេសបន្ទាប់​ពី​ការ​នឿយហត់​ក្នុង​ការ​សិក្សារ និងការងារ។

នៅ​ថ្ងៃ​ចុង​សប្ដាហ៍​បន្ទាប់​ពី​បញ្ចប់​ការ​ប្រលង​ដ៏តានតឹង​អស់​រយៈពេល​មួយ​សប្តាហ៍ ខ្ញុំ​បាន​ទៅ​ភ្លក់​ការ៉េម​នៅ​ហាង Kane Mochi ដែល​ខ្ញុំ​ស្គាល់​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ហាង​ការ៉េម​នេះ​មាន​ចំនួន​៤ទីតាំងហើយ​ទីតាំង​ដែល​ខ្ញុំ​ទៅ​នោះ​គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ៣០២ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​ទាំងអស់​គ្នាពីការយល់​ឃើញ​របស់​ខ្ញុំ​ចំពោះ​ទីនេះ។

“សួស្ដី!” គឺជា​ពាក្យ​ដែល​ខ្ញុំ​ទទួល​បាន​ពី​បុគ្គលិក​ទាំង​ស្រី​ទាំង​ប្រុសបន្ទាប់​ពី​ខ្ញុំ​បើក​ទ្វារ​ហាង​ភ្លាម។ អតិថិជន​ដែល​ចូល​មក​ទីនេះអាច​ជ្រើសរើស​យក​ការ៉េម​ប្រភេទ​ថ្មី​នេះ តាម​ចំនូលចិត្ត​របស់​គេ។ការ៉េម​មាន​រាង​ដូច​ជា​នំប៉ាវ​តូច​មាន​ច្រើន​រសជាតិ​។គេ​បាន​ដាក់​តម្រៀប​គ្នា​ជាជួរ​ស្វាគមន៍​ការ​កម៉្មង់​ទិញ​ពី​អតិថិជន។ ខ្ញុំ​បាន​រើស​យក​នំប៉ាវ​តូច​ទាំងនោះ២ដុំ ពណ៌​ខៀវ រសជាតិ​ទឹកដោះគោ​ និង ពណ៌លឿង​រសជាតិ​វ៉ាន់នីឡាដែល​ពណ៌​ទាំង២​នេះ​ជា​ពណ៌​តំណាង​របស់​សាលារៀន​ខ្ញុំ។បន្ទាប់​ពី​រើស​បាន​ការ៉េម​ដែល​ត្រូវការ​ហើយខ្ញុំ​សុំ​ឲ្យ​បុគ្គលិក​នៅ​ទីនេះ​ជួយ​​សរសេរ​ពាក្យ​ថា DMCpost សម្រាប់​ជា​កាដូ​ជូន​ដល់​សាលា​ខ្ញុំ និង​វេបសាយ​របស់​ពួកយើង។ខ្ញុំ​ចូលចិត្ត​ការ​តុបតែង​នៅ​លើ​ចាន​ការ៉េម​នេះ​ណាស់ វា​មើល​ទៅ​សាមញ្ញ ប៉ុន្តែ​ទាក់​ទាញ។

ទាំង​រសជាតិ​ទឹកដោះគោ និង​រសជាតិ​វ៉ាន់នីឡា​គឺឆ្ងាញ់​សម្រាប់​ខ្ញុំ។ ការ៉េម​នេះ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែលមាន​សំបក​ធ្វើពី​ចាហួយ​ស្វិត។ ក្រៅ​ពី​ការ៉េម​ហាង​នេះ​ក៏​មាន​ភេសជ្ជៈ​ផ្សេងៗ​ផងដែរ។ បរិយាកាស​នៅ​ទីនេះល្អ​គួរសម តាម​ជញ្ជាំង​ពណ៌ស​មាន​សរសេរ​ពាក្យ​ផ្សេងៗ ​លំអរ​​ទៅ​ដោយ​អំពូលភ្លើង​ពណ៌​ស្រទន់​។ ជាពិសេសខ្ញុំ​ចូលចិត្ត​សម្លេងចម្រៀង​លឺតិចៗ។ តុ​និង​កៅអី​ឈើ សុទ្ធ​តែ​លាប​ពណ៌សលំអរ​ដោយ​ខ្នើយ​ពណ៌លឿង និងខ្មៅ​ដែល​ជា​ពណ៌​តំណាង​ហាង Kane Mochi។

តាមការ​ឲ្យ​ដឹង​ពី​ម្ចាស់ហាងឈ្មោះ​ហាង​នេះ​ជា​ភាសា​ជប៉ុន មាន​ន័យ​បក​​ប្រែ​ជា​ភាសាខ្មែរ​ថា “មានទ្រព្យ និងរុងរឿង”។ ហាង​នេះ មាន​ដើម​កំនើត​មក​ពី​ប្រទេស​ថៃ ហើយ​សព្វ​ថ្ងៃ​នេះ ហាងនេះ​មាន​នៅក្នុង​ប្រទេស​ថៃឡាវ និង​ប្រទេស​កម្ពុជា។ ជា​រៀង​រាល់​ថ្ងៃ ហាង​នេះ​បើក​បំរើ​ការ ពី​ម៉ោង​៩ព្រឹកដល់​ម៉ោង​៩យប់។

អតិថិជន​ហាងនេះ ភាគ​ច្រើន​ជា​ក្រុម​យុវវ័យ ខ្លះ​ទៀត​មក​ទទួលទាន​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ក៏មាន។ ខ្ញុំ​យល់​ថាអតិថិជន​នៅ​ក្នុង​ហាង​នេះ ជា​អ្នក​ដែល​មាន​ជីវភាព​ធូរធារព្រោះថា​គ្រាន់តែ​នំប៉ាវ​ការ៉េម​តូច​មួយ ក៏​មាន​តម្លៃ​១ដុល្លារ​ដែរ។ វា​ដូចជា​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ សម្រាប់​សិស្ស​ដូច​ជា​រូប​ខ្ញុំ។​

ទាំង​អស់​នេះ​គ្រាន់តែ​ជា​ការ​យល់ឃើញ​របស់​ខ្ញុំចំពោះ​ហាង Kane Mochi នេះ ចំពោះ​ចំនូល​ចិត្ត​របស់​អស់​លោកអ្នក​ប្រហែល​ជា​ខុសៗ​គ្នា។ យ៉ាងណាម៉ិញ លោក​អ្នក​អាច​ជ្រើសរើស​ទីតាំង​ណា​មួយ​ដែល​លោកអ្នក​គិតថា​សាកសម។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា

អត្ថបទដោយ ៖ ហេង ហ្គិចលី
កែសម្រួលដោយ ៖ ទី សម្ផស្សវិច្ចិកា

តារាចម្រៀងវ័យក្មេង សំឡេងស្រទន់ ដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះ លោក ករុណា ពេជ្យ បានមកលាតត្រដាង ពីដំណើរជីវីតជោគជ័យរបស់លោកក្នុងអាជីពជាអ្នកសិល្បៈ។

លោក ករុណា ពេជ្រ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងឆ្នាំ២០០៤។ ពីនិស្សិតផ្នែកកសិកម្មម្នាក់ក្លាយទៅជាតារាចម្រៀងល្បីល្បាញមួយរូប ក្នុងផលិតកម្ម TOWN នេះជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ ។

ក្នុងវ័យ ២៩ឆ្នាំ លោក ពេជ្រ បានប្រាប់ពីមូលហេតុ ដែលលោកបានសម្រេចចិត្តឈានជើងចូលក្នុងវិស័យសិល្បៈនេះថា « គឺព្រោះតែខ្ញុំមានចិត្តស្រឡាញ់វិស័យសិល្បៈនេះស្រាប់ ក៏ដូចជាមានការជំរុញទឹកចិត្តពីមិត្តភក្តិមួយចំនួនដែលរៀនជាមួយគ្នានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ »។

ក្នុងឆ្នាំ២០០៤ លោកបានចូលរួមប្រឡងចម្រៀង ក្នុងកម្មវីធី Nestle ហើយទទួលបាន ចំណាត់ថ្នាក់លេខ១ នេះគឺជាចំណុចចាប់ផ្តើមរបស់លោក ក្នុងវិស័យសិល្បៈ។ លោកបន្តថា អាជីពជាអ្នកចម្រៀងគ្រាន់តែជាផ្នែកមួយសម្រាប់កម្សាន្តបន្ទាប់ពីការសិក្សាតែប៉ុណ្ណោះ ហើយលោកក៏ធ្លាប់មានបំណងចង់ចាប់យកការងារដែលត្រូវជំនាញរបស់លោកវិញផងដែរ។

ទោះបីជាយ៉ាងនេះក្តី លោកសង្កេតឃើញថាសិល្បៈដូចជាមានភាពអំណោយផលខ្លាំងសម្រាប់លោក បន្ទាប់ពីបានចូលប្រឡូកក្នុងវិស័យនេះ។ លោកបាននិយាយថា «ការងារនេះរកចំណូលបានច្រើន ហើយចេះតែមានការងាររវល់ជាប់រហូត ដែលធ្វើឱ្យខ្ញុំគ្មានពេលទៅចាប់យកជំនាញកសិកម្មរបស់ខ្ញុំវិញ»។

ជំហានជោគជ័យរបស់លោក ករុណា ពេជ្រ គឺចាប់ផ្តើមពីការជាប់ចំណាត់ថ្នាក់លេខមួយ បន្ទាប់មកចូលប្រឡូកក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ក្នុងឆ្នាំ២០០៤ ហើយបានផ្តូរទៅផលិតកម្ម Classic ក្នុងឆ្នាំ២០០៩។

ឆ្លងកាត់នូវបទពិសោធជាច្រើន បានធ្វើឱ្យលោកយល់កាន់តែច្បាស់ពីអាជីពនេះ។ លោកក៏បាននិយាយឱ្យដឹងទៀតថា ពេលមិនទាន់ល្បី លោកមានការពិបាកក្នុងការរកឱកាសដើម្បីបង្ហាញខ្លួន ហើយនៅពេលដែលលោកបានមានឈ្មោះល្បីហើយនោះ គឺលោកពិតជាពិបាកក្នុងការបែងចែកពេលវេលាជាខ្លាំង។

លោក ពេជ្រ បានលើកឡើងថា៖ “ពេលខ្លះខ្ញុំពិតជារវល់ខ្លាំងណាស់ ជួនកាលពេលយប់ត្រូវទៅបាត់ដំបង រីឯពេលព្រឹកត្រូវទៅខេត្តផ្សេងទៀត តែនេះមិនមែនជាឧបសគ្គរបស់ខ្ញុំនោះទេ ខ្ញុំពិតជាពេញចិត្តនឹងការរវល់របស់ខ្លួន ព្រោះថានៅក្នុងវិស័យសិល្បៈទាល់តែរវល់ទើបល្បី។»

ក្រៅពីភាពជោគជ័យក្នុងវិស័យសិល្បៈនេះ លោក ករុណា ពេជ្រ ក៏មានប្រវត្តិដ៏ជូរចត់មួយចំនួនក្នុងជីវភាពគ្រួសារផងដែរ លោក រស់នៅបែកពីម្តាយរបស់លោក តាំងពីអាយុ១៤ឆ្នាំមកម៉្លេះ។

លោកបានបន្តទៀតថា ម្តាយរបស់លោកបានចាកចេញទៅនៅប្រទេសអាមេរិច ដោយគាត់មានគ្រួសារថ្មីទៀត ហើយបន្សល់ទុកនូវរូបលោក និងប្អូនស្រី ឱ្យរស់នៅជាមួយឪពុក តែមិនយូរប៉ុន្មានឪពុករបស់លោកក៏មានគ្រួសារថ្មីមួយទៀត។ នេះបានជំរុញឱ្យលោកកាន់តែមានការតស៊ូក្នុងជីវិតថែមទៀត។

សកម្មភាពរបស់ លោកឆាយ បូរ៉ា ពេលលោកកំពុងដឹកនាំសម្តែងក្នុងរឿង 3:50

អត្ថបទដោយ៖ ម៉ៅ ច័ន្ទដាលី និង យ៉ង ចាន់តារា
កែសម្រួលអត្ថបទដោយ៖ ទី សម្ផស្សវិច្ឆិកា

នាពេលថ្មីៗកន្លងមកនេះ ក្រុមផលិតករនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា ដើម្បីថតខ្សែភាពយន្តមួយដែលមានចំណងជើងថា “IRIS 2” ។ តាមរយៈការមកដល់របស់ផលិតករបរទេស កម្ពុជាត្រូវបានរំពឹងថានឹងទទួលបានផលប្រយោជន៍ជាច្រើន បន្ទាប់ពីខ្សែភាពយន្តនេះចាក់បញ្ចាំង។

0 367

បកប្រែដោយ៖ ម៉ៅ ច័ន្ទដាលី
កែសម្រួលដោយ៖​ ទី សម្ផស្សវិច្ចិកា

អតីត​មា្ចស់​បទ​ចម្រៀង​ «Material Girl» អ្នកនាង Madonna បាន​សាង​សង់​សាលាបឋមសិក្សា ​10 កន្លែង នៅ​សាធារណ​រដ្ឋម៉ាឡាវី​ក្នុង​ឆ្នាំ​នេះ​។ ភាព​សប្បុរស​ធម៌​របស់​នាង​ ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ កាល​ពី​ថ្ងៃ​សុក្រ​ ទី​28​ ធ្នូ​។

ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​បរិច្ចាគ​ទឹក​ប្រាក់​អស់​ចំនួន 15 លាន​ដុល្លារ​ សម្រាប់​ថ្នាក់​វិទ្យាល័យ ​ របស់​ក្មេង​ស្រី អ្នក​ចម្រៀង​សំឡេង​មាស ​Madonna បាន​និយាយ​ថា ​គម្រោង​ក្នុង​ឆ្នាំ​នេះ​នឹង​ធ្វើការ​អប់រំ​ក្មេង​ចំនួន​ 4,871 នាក់​ក្នុង​ប្រទេស​ដ៏​តូច​ភាគ​ខាង​ត្បូង​អាហ្វ្រិក​ ។

គម្រោង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កម្មវិធី​សប្បុរសធម៌​របស់​នាង​ ដែល​ហៅ​ថា Raising Malawi ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ពិភព​លោក​ buildOn។
Madonna បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​កម្មវិធី​សប្បុរសធម៌​របស់​នាង​ថា​៖ «ខ្ញុំ​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​មែន​ទែន​ នៅ​ពេល​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ ជា​មួយអង្គការ​មិនមែន​រដ្ឋាភិបាល​ពិភពលោក​ buildOn បាន​សម្រេច​ដូច​បំណង​ ក្នុង​ការ​ជួយ​អប់រំ​ក្មេង​ៗ​ក្នុង​ប្រទេស​ម៉ាឡាវី​ »។

នៅ​ក្នុង​ប្រទេស​ដែល​ក្មេង​ស្រី​មាន​ឱកាស​តិច​តួច​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ វា​ជួយ​ បន្ថែម​ឱ្យយើង​ដឹង​ថា​សិស្ស​ច្រើន​ជាង​ពាក់​កណ្ដាល​ដែល​ចូល​រៀន​ នឹង​ជា​សិស្ស​ក្មេង​ស្រី​។

Madonna បាន​បន្ថែម​ថា​៖ «ការ​ពិត​ដែល​ថា​ក្មេង​ច្រើន​ជាង​ 4,800 នាក់​ក្នុង​ប្រទេស​ម៉ាឡាវី​នឹង​ចូល​រៀន​នៅ​ឆ្នាំ​ក្រោយ​ គឺ​ជា​ជំហាន​ដ៏​ល្អ​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ ភាព​រីក​ចម្រើន​របស់​ពួកគេ​រៀងៗ​ខ្លួន​ ក៏​ដូច​ជា​ការ​រីកចម្រើន​ដល់ប្រទេស​ម៉ាឡាវី​»។

សាលា​រៀន​ ដែល​ត្រូវ​បាន​គេ​គ្រោង​នឹង​សាង​សង់​រយៈពេល​ 18​ ខែ​ បាន​សង់​រួច​រាល់​ ជា​ស្ថាពរ​ក្នុង​រយៈពេល​ 6ខែ មុនការ​គ្រោង​ទុក​។

តាម​រយៈ​កម្មវិធី​សប្បុរសធម៌​នេះ​បាន​ឱ្យ​ដឹង​ថា ​សាលា​រៀន​ 6 កន្លែង​បាន​រៀប​ចំ​រួច​រាល់​ហើយ​ក្នុង​ការ​ដាក់​ឱ្យប្រើ​ប្រាស់ ហើយ​សាលា​ទាំង​ 10 កន្លែង​នឹង​ចាប់​ផ្តើម​បើក​បវេសន​កាល​ក្នុង​ឆ្នាំ​ថ្មី​ នៅ​ខែ​មករា​ ឆ្នាំ​ 2013​។

អត្ថបទដើម

0 426

បក​ប្រែ​ដោយ​ ៖ ម៉ៅ ច័ន្ទដាលី
កែ​​សម្រួល​​ដោយ​ ៖ ទី សម្ផស្សវិច្ចិកា

កម្មវិធី​ចែក​ពាន​រង្វាន់​ Bambi ដ៏​ល្បីល្បាញ​របស់​អាឡឺម៉ង់​បាន​ទាក់​ទាញ​តារាល្បី​ៗក្នុង​ស្រុក ​និង​អន្តរជាតិ​ជា​ច្រើន​មក​ចូល​រួម​។ ខណៈ​ដែលកម្មវិធី​ចែក​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​លើក​ទី៦​៤​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភាព​ស្រស់់​បំព្រង​ ក្នុង​នោះ​ផង​ដែរ​ ក្នុង​កម្មវិធី​ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​ចម្បង​របស់​សង្គម​។​

ពាន​រង្វាន់​ Bambi បានប្រគល់​ដល់ អ្នក​ដែល​មាន​ស្នាដៃ​លេច​ធ្លោ​ និង​ល្បីល្បាញ​ក្នុង​វិស័យ​ជាច្រើន​រាប់​បញ្ចូល​ទាំង​ ផ្នែក​ទូរទស្សន៍​ ខ្សែ​ភាពយន្ត​ តន្ត្រី ​និង​កីឡា។​
តារា​ចម្រៀង​ជន​ជាតិ​កាណាដា​ Celine Dion បាន​ទទួល​នូវ​ពានរង្វាន់ ​Bambi ប្រចាំ​ឆ្នាំ2012​ ក្នុង​ផ្នែក​សិល្បៈ​កម្សាន្ត​ ខណៈ​​ដែល​ក្រុម​ចម្រៀង​ One Direction ទទួល​បាន​ពាន​រង្វាន់​ផ្នែក​បទ​ចម្រៀង​អន្តរជាតិ​ Pop។

តារា​សម្ដែង​ស្រី​ហូលីវូត​ Salma Hayek បាន​ចូល​រួម​កម្មវិធី​ក្នុង​ទីក្រុង ​Düsseldorf ភាគ​ខាង​លិច​របស់​ប្រទេស​អាឡឺម៉ង់​ ដើម្បី​ទទួល​យក​ពាន​រង្វាន់​សម្រាប់​ការ​សម្ដែង​របស់​នាង​ក្នុង​ខ្សែ​ភាព​យន្ត​អន្តរ​ជាតិ​។

ក្នុង​ផ្នែក «Millennium» តារា​សម្តែង​ក្នុង​រឿង​បែប​គ្រោះ​ថ្នាក់ លោក Felix Baumgartner ដែល​បាន​បំបែក​ឯកទក្តកម្ម​ក្នុង​ការ​លោតឆ័ត្រ​យោង​រយៈ​កម្ពស់​ខ្ពស់​បំផុត​កាល​ពី​ខែ​មុន​ បាន​ទទួល​ពាន​រង្វាន់​។

Alina Levshin បាន​ឈ្នះ​ពាន​រង្វាន់​ជា​តួ​សម្តែង​ល្អ​ជាង​គេ​ក្នុង​ប្រទេស​អាឡឺម៉ង់​សម្រាប់​ការ​សម្ដែង​របស់​នាង​ក្នុង​រឿង ​“Kriegerin” ខណៈ​ដែល​ Ulrich Turkur បាន​ទទួល​ឈ្មោះ​ជា​តារា​សម្តែង​ប្រុស​ល្អ​បំផុត​ក្នុង​រឿង​ «Rommel»។

តារា​ផ្នែក​កម្សាន្ត​ វ័យ​៨៥​ឆ្នាំ​ជន​ជាតិ​អាឡឺម៉ង់​ Joachim Fuchsberger បាន​ទទួល​ពាន​រង្វាន់​ ដែល​មាន​ឈ្មោះ​ថា ​ជោគ​ជ័យ​ក្នុង​ឆាក​ជីវិត​។

0 355

អត្ថបទដោយ៖ ម៉ៅ ច័ន្ទដាលី
កែសម្រួលដោយ៖ ទី សម្ផស្សវិច្ចិកា

ទីក្រុង​សេអ៊ូល​៖ បទ​ចំរៀង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ របស់​ប្រទេស​កូរ៉េ​ខា​ងត្បូង​ ច្រៀង​ដោយ ​Psy​ មាន​ចំនង​ជើង​ថា ​«Gangnam Style» បាន​ក្លាយ​ទៅ​ជា​វីដេអូ​ជាប់​លំដាប់​ទីពីរ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​ 620​ លាន​នាក់​។ ស្តាយ​ច្រៀង​ប្លែក​ របស់​តារា​រ៉េប​រូបនេះ ​បាន​ទទួល​ភាព​ល្បីល្បាញ​ ជុំវិញ​ពិភព​លោក​។​

តារា​ចម្រៀង​ក្នុង​វ័យ​ 34​ ឆ្នាំ​រូប​នេះ ​មាន​ឈ្មោះ​ពិត​ហៅ​ថា​ Park Jae-Sang​ បាន​ទទួល​កិត្តិនាម​ល្បី​ល្បាញ​លើក​ឆាក​អន្តរជាតិ ​បន្ទាប់​ពី​ ចេញ​បទ​ចម្រៀង​ «Gangnam Style» ដំបូង​ក្នុង​ខែ​កក្កដា​ ដែល​បទ​នេះ​មាន​ទំនុក​ច្រៀង​បែប​កន្ត្រាក់​អារម្មណ៍​ ពេញ​និយម​ និង​ទទួល​បាន​ប្រជាប្រិយភាព​ ក្នុង​ទីក្រុង​សេអ៊ូល​ ។

វីដេអូ​ចម្រៀង​នេះ​បាន​សាយភាយ​តាម​អ៊ីន​ធឺណេត​ដោ​យសារក្បាច់​រាំ​លក្ខណៈ​ជិះ​សេះ​ដ៏​គួរ​ឱ្យ​ចង់​សើច​ ហើយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ ​វីដេអូ​នេះ​បាន​ធ្វើ​ឱ្យ​បទ​របស់​តារា​ចំរៀង​ Jennifer Lopez ដែល​មាន​ចំណង​ជើង​ថា​ «On the Floor» ធ្លាក់​ដល់​លំដាប់​ទីពីរ​។ ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ វីដេអូ​នេះ​គឺ​នៅ​តែ​ស្ថិត​នៅ​ពី​ក្រោយ​បទ​ចម្រៀង​ «Baby» របស់​តារា​វ័យ​ក្មេង​ជន​ជាតិ​កាណាដា​ គឺ​លោក​ Justin Bieber ដែល​លោក​ទទួល​បាន​ការ​គាំទ្រ​ដល់​ទៅ​ 795 លាន​នាក់​។
លោក​ John Hirai ប្រធាន​តន្ត្រី​ របស់​សាខា ​កូរ៉េ-ជប៉ុន​ ខាង​ផ្នែ​ក​ YouTube​ បាន​និយាយ​នៅ​ក្នុង​សន្និសិទ​នៅ​ទី​ក្រុង​សេអ៊ូល​ឱ្យ​ដឹង​ថា​ Psy នឹង​អាច​ទទួល​បាន​តំណែង​របស់ ​Bieber នៅក្នុង​បញ្ជី​អ្នក​ដែល​ចូល​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​ប្រហែល​ជា​មួយ​ខែ​។

លោក​យល់​ថា​អាថ៌កំបាំង​នៃ​ការ​ជោគជ័យ​របស់​ Psy គឺ​ស្ថិត​នៅ​លើ​របៀប​ដែល​តារា​ចម្រៀង​រូប​នេះ​បង្ហោះ​វីដេអូ ​ដែល​វា​ជា​ឈុត​ខ្លីៗ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ឈុតវីដេអូ​ខ្លះ​ដែល​បង្ហាញ​ពី​ការ​បង្កើត​បទ​ចម្រៀង​ និង​ការសំភាសន៍ ​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចង់​ដឹង​បន្ថែម​ទៀត​ទាក់​ទង​នឹង​Psy​ រួម​ទាំង​បទ​ចម្រៀង​ «Gangnam Style»។​

យោង​ទៅ​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន​Yonhap លោក Hirai បាន​និយាយ​ថា​ «នៅ​ចុង​ក្រោយ​ ឈុតខ្លីៗ​ទាំង​នោះ​បាន​ធ្វើ​ចេញ​ ជាវីដេអ៊ូ​ ដូច្នេះ​វា​គ្រាន់​តែ​ជា​ការ​បង្កើត​ឱ្យ​មាន​វីដីអូ​លក្ខណ​ កម្សាន្ត​មួយ​»។

លោក​បាន​បន្ត​ទៀត​ថា ​«ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​ចម្រៀង​នេះ​រយៈ​ពេល​ជាង25​ឆ្នាំ​ ហើយ​ខ្ញុំ​មិន​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ពី​មុន​មក​ទេ ​ម្យ៉ាង​ទៀត​ខ្ញុំ​ក៏​មិន​ដែល​គិត​ថា​រឿង​បែប​នេះ​អាច​នឹង​មាន​នៅ​អាស៊ី​នោះ​ទេ​។ វា​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ ​ប៉ុន្តែ​វា​ពិត​ជា​អស្ចារ្យ​មែន​»។​

Psy នៅ​តែ​អាច​រក្សារ​តំណែង​លេខ​ពីរ​របស់​ខ្លួន​ក្នុង​ចំណោម ​ចម្រៀង​ទាំង100​បទ​ នៅក្នុង​Billboard Hot សហរដ្ឋអាមេរិក ដែល​មាន​ការ​ឡើង​ដល់​កំពូល​ រយៈ​ពេល6សប្ដាហ៍ពេ​ញ​នៅ​តាម​ប្រទេស​ជា​ច្រើន​ ដែល​រួម​មាន​ចក្រភព​អង់​គ្លេស​ និង​អូស្ត្រាលី។​

ភាព​ល្បីល្បាញ​របស់​ចម្រៀង​និង​វីដេអូនេះ​ បាន​បង្កើត​ឱ្យ​មាន​ការ​ធ្វើ​ត្រាប់​តាម​ដូច​វីដេអូ​នេះ​ជា​ច្រើន​ជុំវិញ​ពិភពលោក ដែល​ជួយ​ឱ្យ​តារា​ចម្រៀង​រូប​នេះ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​របស់​ Bieber។

0 611

តន្រ្តី​មាន​ច្រើន​ប្រភេទ​ និង​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ ប៉ុន្តែ​មិន​ប្រាកដ​​ថា​គេ​ស្គាល់​ពី​អត្ថន័យ​ និង​គុណ​ប្រយោជន៍​ពិសេស​របស់​វា​នោះ​ទេ​។ក្នុង​ចំណោម​ប្រភេទ​តន្ត្រី​ទាំង​នោះ​ តន្ត្រី​ក្លា​ស៊ីក​(classical​ music​) ជា​តន្ត្រី​មួយ​ប្រភេទ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយសារ​លក្ខណៈ​ពិសេស​ដោយ​ឡែកៗ​របស់​វា​។

បើ​និយាយ​ពី​ការ​ធ្វើ​ឱ្យ​ស្បែក​មាន​សំណើម គឺ​ត្រូវ​និយាយ​ភ្ជាប់​ទៅ​នឹង​ការ​ដុះ​ធ្មេញ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​វា​សំខាន់​? «វា​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​ស្រស់​ថ្លា​ជាង​មុន និង ពោរពេញ​ទៅ​ដោយ​សំណើម​»

រូបថតរបស់សិស្សដែលបានរៀនវគ្គ CIA ជំនាន់មុន និង​ស្នាដៃ​របស់​​គ្រូថតរូប​ ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ការ​សម្ពោធន៍​នេះ។

ក្រុមអ្នកថត​រូប​អាជីព សាធារណជន អ្នកសារព័ត៏មាន និង​ភ្ញៀវ​អន្តរជាតិ​ជា​ច្រើន​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​ការ​ថត​រូប​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ច្រើន​កុះ​ករ​នៅ​ក្រុមហ៊ុន i-Qlick​ ភ្នំពេញ​នៅ​លើ​មហាវិថី​ព្រះសីហនុ កាល​ពី​ម្សិល​មិញ​នេះ ក្នុង​ឱ​កាស​បើក​សម្ពោធ​ន៍​ថ្នាក់​រៀន​ថ​តរូប Canon Imaging Academy (CIA) និង​ Q-Studio ដំបូង​បំផុត​នៅ​កម្ពុជា​។

0 366
រូបភាព​បង្ហាញ​ម៉ូត​ជន​ជាតិ​ស្បែក​ខ្មៅ​ដែល​បាន​យក​ចេញ​ពី YouTube

រូបភាព​បង្ហាញ​ម៉ូត​ជន​ជាតិ​ស្បែក​ខ្មៅ​ដែល​បាន​យក​ចេញ​ពី YouTube[/caption]អ្នក​ច្នៃ​ម៉ូត​សំលៀក​បំពាក់​ជន​ជាតិ​បារាំង​សញ្ជាតិ​សេណេហ្គាល់​បាន​សម្រេច​ក្តី​សុបិន្ត​របស់​ខ្លួន​ នៅ​ពេល​ដែល​នាង​បាន​ផលិត​ កម្មវិធី​តាំង​ពិពណ៍​ម៉ូត​សំលៀក​បំពាក់​នៅ​ទី​ក្រុង​ប៉ារីស​ក្នុង​គោល​ដៅ​នាំ​យក​ជន​ជាតិ​អាហ្វ្រិក​ដែល​មាន​ទេពកោសល្យ​ បង្ហាញ​ជូន​ដល់​អ្នកទស្សនា​ទាំងអស់​។

Adama Ndiaye​ បាន​​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ដើម្បី​បង្ហាញ​ពី​ចំនុច​ល្អ​ដែល​ទ្វីប​នេះ​បាន​ផ្តល់​ជូន​ ប៉ុន្តែ​មាន​ពាក្យ​រិះគន់​ថា​កម្មវិធី​នេះមិន​បាន​រាប់​បញ្ចូល​ជន​ជាតិ​ស្បែក​ស​ទេ​។
«មាន​​អ្នក​ខ្លះ​សួរ​សំនួរ​ថា ​ហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​បង្ហាញ​ពិពណ៍​ម៉ូត​សំលៀក​បំពាក់​របស់​ជន​ជាតិ​ស្បែក​ស​? Ndiaye ដែល​នៅ​ពី​ក្រោយ​ផ្លាក​សញ្ញា​ Adam Paris បាន​និយាយ​ថា ការ​តាំង​ពិពណ៍​ម៉ូត​សំលៀក​បំពាក់​នៅ​ប៉ារីស​ ធ្លាប់​ប្រារព្ធ​ឡើង​ដោយ​ជន​ជាតិ​ស្បែក​ស​ម្តង​រួច​មក​ហើយ​»។ Ndiaye បាន​រៀប​ចំ​កម្មវិធី​ដើរ​ម៉ូត​សំលៀក​បំពាក់​ឱ្យ​ Senegal’s Dakar កាល​ពី​ដប់​ឆ្នាំ​មុន​។​

«ពួក​យើង​គ្រាន់​តែ​ចង់​លើក​ស្ទួយ​អ្នក​ច្នៃ​ម៉ូត​ជន​ជាតិ​អាហ្វ្រិក​ដែលរស់​នៅ​តាម​ព្រំ​ដែន​អាហ្វ្រិក​។ អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​ច្នៃ​ម៉ូត​ដែល​ល្បី​ឈ្មោះក្​ង​ប្រទេស​អាហ្វ្រិក​ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​បាន​ឈាន​ទៅ​ដល់​ទីផ្សារ​ពិភព​លោក​នៅ​ឡើយ​»។ នាង​បាន​ ពន្យល់​ថាក្នុង​ប្រទេស​អាហ្វ្រិក​ ការ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​នូវ​មិន​ទាន់​មាន​ជា​ឧស្សាហកម្ម​ដែល​ពួក​គាត់​មាន​សិទ្ធ​ខ្លួន​ឯង​នៅ​ឡើយ​។​

នាង​​និយាយ​ថា​ទោះ​បី​ជា​អ្នក​ច្នៃម៉ូត​ បាន​ដាក់​បញ្ចូល​ស្នាដៃ​របស់​ពួក​គាត់​ចូល​គ្នា​ក៏​ដោយ​ ក៏​ ពួក​គាត់​នៅ​តែ​មិន​អាច​លក់​ពួក​វា​បាន​ ហើយ​នាង​បាន​បន្ថែម​ទៀត​ថា​ការ​តាំង​ពិពណ៍​ម៉ូត​សំលៀក​បំពាក់​ជនជាតិ​ស្បែក​ខ្មៅ​របស់​នាង​ មិន​ត្រឹម​តែ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ អ្នក​ច្នៃ​ម៉ូត​នោះ​ទេ​ តែ​វា​ក៏​ជា​ឲ្យកាស​ល្អ​សម្រាប់​អ្នក​រាល់​គ្នា​ផង​ដែរ​។​

នាង​បាន​និយាយ​ទៀត​ថា​ «សម្រាប់​តារា​បង្ហាញ​ម៉ូត​ ភាគ​ច្រើន​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ វា​ក៏​ជា​ឱកាស​មួយ​ផង​ដែរ​ ក្នុង​ការ​ឱ្យ​ពួក​គេ​ដើរ​ដំណើរ​ឆ្មា​ ព្រោះ​កម្មវីធី​នេះ​ភាគ​ច្រើន​ត្រូវ​ការ​តែ​តារា​បង្ហាញ​ម៉ូត​ជន​ជាតិ​ស្បែក​ស​ដែល​មាន​ តម្លៃ​ខ្លួន​ថ្លៃ​ ហើយ​អ្នក​ខ្លះបាន​បោះ​បង់​ចោល​នូវ​កម្មវីធី​ បង្ហាញ​ម៉ូត​ជន​ជាតិ​ស្បែក​ខ្មៅ ​ ដើម្បី​រើស​យក​ការ​សម្ដែង​ដែល​មាន​តម្លៃ​ខ្ពស់​»។

Ndiaye ដែល​បាន​កាន់​កម្មវិធី​ បង្ហាញ​ម៉ូត​សំលៀក​បំពាក់​ជន​ជាតិ​ស្បែក​ខ្មៅ​នៅ ​Prague កាល​ពី​ឆ្នាំ​មុន​ ហើយ​នឹង​ត្រៀម​យក​កម្មវិធី​នេះ​ទៅ​ប្រារព្ធ​នៅ ​Montreal​ ក្នុង​ខែ​វិច្ឆិកា​ និង​នៅ ​Salvador ប្រទេស​ប្រេស៊ីល​ក្នុង​ខែ​មិនា​ខាង​មុខ​នេះ ​បាន​និយាយ​ថា​ការ​ដើរ​ម៉ូត​លើក​នេះ​មិន​មែន​សម្រាប់​តែ​ជន​ជាតិ​ស្បែក​ខ្មៅ​តែ​ប៉ុណ្ណោះ​ទេ​។

នាង​និយាយ​ថា​ «ការ​រចនា​ម៉ូត​ទាំង​នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​ជន​ជាតិ​ស្បែក​ខ្មៅ​សម្រាប់​មនុស្ស​ជន​ជាតិ​ស្បែក​ខ្មៅ​នោះ​ទេ​»។

រចនាបថ​បែប​ស្ត្រី​នេះ​ចេញ​មក​ពី​បំណែក​ផ្សេង​ៗ​គ្នា​ដែល​ចេញ​ពី​វត្ថុ​ខុស​ៗ​គ្នា​។​ កំណាត់​សំពត់​រៀប​ចេញ​ពី​សូត្រ​ និង​ព្រែ​ ឱ្យ​ចេញ​ជា​ជាយ​សំពត់​អំបោះ​។
ចំនួន​អ្នក​ច្នៃម៉ូត​ប្រហែល​ជា ​15​ នាក់​មក​ពី​ប្រទេស​អាហ្វ្រិក​ ឬ​ក៏​រស់​នៅក្នុង​ប្រទេស​បារាំង​ ហៃទី​ សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​នៅ​ឯ​អគារ​ដ៏​ប្រណិត​ Pavillon Cambon Capucines នៅ​ទី​ក្រុង​ប៉ារីស​។
(Agence France-Presse)

អត្ថបទដើម http://www.rappler.com/life-and-style/13845-black-fashion-week-in-paris

រូបថតដោយ AFP

បកប្រែដោយ កញ្ញា ម៉ៅ ច័ន្ទដាលី

កែសម្រួលដោយ កញ្ញា ទី សម្ផស្សវិច្ចិកា

STAY CONNECTED

List10Product