បច្ចេកវិទ្យា

ប្រើប្រាស់​​​ប្រព័ន្ធអ៊ីនធឺណែត​​​ដើម្បីរកប្រាក់​​​ចំណូល​​​ / រូបភាពពី​​​Flickr

នៅ​រយៈពេល​​​ប៉ុន្មាន​​​​ឆ្នាំ​ចុង​​ក្រោយ​​នេះ ការ​​ប្រើ​​ប្រាស់​​អ៊ីន​ធឺ​ណែត​ មាន​កំណើន​កាន់​តែ​​ច្រើន​​ឡើង។​ខណៈ​​​ដែល​អ្នក​​​ប្រើប្រាស់​​​មួយ​​​ចំនួន​ធំ​កំពុង​​​តែយក​​​​បច្ចេកវិទ្យា​​​នេះ​​​​ សម្រាប់​​​បម្រើ​​​ឲ្យ​​​ការសិក្សា​​​ ការងារ និង​​​ការកម្សាន្ត​​​ ​មនុស្ស​មួយ​ភាគ​​​ទៀត​​​កំពុង​​​តែប្រមូលយក​​​ប្រាក់ពី​​​ប្រព័ន្ធអ៊ីនធឺណែតនេះ តាមវិធីផ្សេងៗពីគ្នា។

​អ្នក​ខ្លះរកប្រាក់ ​តាម​រយៈ​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម ការ​សរសេរ​ប្លុក​ ឬវែប​សាយ ​ការ​បង្កើត​កម្មវិធី​​ និង​ការ​លក់​ផលិត​ផលអនឡាញជាដើម។

ជាក់​ស្តែង​ ​លោក ភិន​ សង់​តែល​ ដែល​សព្វ​ថ្ងៃ​បុគ្គលិក នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​​ថាក្នុង​មួយ​ខែ​ៗ លោក​​​​​អាច​រក​ចំណូល​​​​បាន​ប្រហែលជា ​២០០​ទៅ​៤០០​ដុល្លារ ពី​ការ​សរសេរគេហទំព័រ​​​ផ្ទាល់​​​ខ្លួន​​​ (ប្លុក) របស់លោក។ ភាគច្រើន​លោក​​​សរសេរ​​​អត្ថបទ​​​អំពីអ្វី​​​ដែល​​​លោក​​​ចង់​​​ឲ្យ​​​ជនបរទេស​​​ដឹង​​​អំពីប្រទេសកម្ពុជា។ ក្រៅពីនោះ លោក​​​ក៏សរសេរ​​​ទាក់​ទិន​ទៅ​នឹង​ការ​ប្រើប្រាស់​​​បច្ចេក​វិទ្យាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ​​​​ផងដែរ។ លោកក៏អាចរកប្រាក់បានតាមរយៈ​​​ការ​សរសេរ​​សៀវភៅ​រួចដាក់​​​លក់​​​វា​​​នៅលើ​​​ប្រព័ន្ធ​​​អ៊ីនធើណែត​​​ផងដែរ​​​។​

ខណ:​​​ដែល​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​ត្រូវ​​​បាន​​​គេ​​​លួច​​​​ ឬ​​​បាត់បង់​​​ អ្នក​​​តែង​​​តែ​​​មាន​​​អារម្មណ៍​​​សោកស្តាយ​​​​​​។ អ្នកមិន​​​ចង់​​​​​​ឲ្យ​​​រឿង​​​​​​នេះ​​​កើតមាន​​​ឡើង​​​នោះ​​​ទេ​​​។  នៅ​​​ពេល​​​នេះ​​​ អ្នក​​​នឹង​​​អស់​​​ក្តីបារម្មណ៍​​​ អំពី​​​បញ្ហា​​​ទាំងនោះ​​​ ព្រោះថា​​​លោក​​​អ្នក​​​អាច​​​បញ្ជា​​​ គ្រប់គ្រង​​​ និងស្វែង​​​រក​​​ទូរស័ព្ទ​​​ Smart phone ដែល​​​បាត់​​​បង់​​​បាន ដោយ​​​គ្រាន់​​​តែ​​​ទាញ​​​យក​​​ Apps​​​ ទាំង​​​នេះ​​​ពី​​​ទូរស័ព្ទ​​​របស់​​​លោកអ្នក​​​៖

  1. Motion Alarm

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥Motion Alarm ជាប្រភេទ​​​​​​កម្មវិធី​​​របស់​​​ទូរសព្ទ័​​​ Smart Phone សំរាប់​​​ប្រើប្រាស់​​​​​​ដើម្បី​​​​​​តាមដាន​​​​​​ទូរស័ព្ទ​​​​​​ដែល​​​​​​បាន​​​​​​បាត់បង់ ​​​ឬត្រូវ​​​​​​ចោរលួច​​​​​​។ វា​​​ជា​​​កម្មវិធី​​​​​​ដែល​​​អាច​​​បន្លំភ្នែក​​​ចោរ​​​បានព្រោះ វាមានពណ៌ស្រអាប់​​​និង​​​រូបរាង​​​ស្រដៀង​​​គ្នា​​​ទៅនឹង​​​កម្មវិធី​​​ធម្មតា​​​។ នៅពេល​​​​​​ដែល​​​កម្មវិធី​​​នេះ​​​ទទួល​​​បាន​​​សញ្ញា​​​សង្ស័យ​​​ វា​​​នឹង​​​បញ្ចេញ​​​សំឡេងរោទ៍ និង​​​រាយការណ៍​​​អោយ​​​ម្ចាស់​​​ទូរស័ព្ទ​​​ តាមរយ:​​​ការ​​​តេទូរស័ព្ទ​​​ ឬ​​​បញ្ចេញសញ្ញា​​​តាម​​​GPS។ ដូច្នេះ​​​អ្នក​​​អាច​​​តាមដាន​​​វា​​​ពីចម្ងាយ​​​បាន ដោយប្រើប្រាស់​​​ Sending text messages ជាមួយ​​​នឹង​​​ការណែនាំ​​​។

  1. iHound

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥

កម្មវិធី​​​នេះ​​​អាចប្រើប្រាស់​​​ទីតាំង​​​ភូមិ​​​សាស្រ្ត​​​ដើម្បី​​​ស្វែង​​​រក​​​ឧបករណ៍​​​ ដូចជា​​​iphone ipad​​​​​ ឬ Samsung ដែល​​​បាន​​​បាត់​​​នៅកន្លែង​​​ជាក់លាក់​​​ណាមួយ​​​។ ចំពោះ​​​ប្រព័ន្ធ Android វា​​​ក៏អាច​​​ចាក់សោរ​​​ និងលុប​​​ឯកសារ​​​សំខាន់ៗ​​​បានផងដែរ។ ដូច្នេះ​​​បើធ្លាក់​​​ទៅ​​​ក្នុង​​​ដៃ​​​អ្នកផ្សេង​​​ គេ​​​នឹង​​​មិនអាច​​​យកឯកសារ​​​របស់អ្នក​​​បាននោះឡើយ ។រីឯ​​​ម្ចាស់​​​ទូរស័ព្ទ​​​ក៏អាច​​​គ្រប់គ្រង​​​ទូរស័ព្ទ​​​របស់ខ្លួន​​​បាន​​​ដែរ​​​ ដោយ​​​អោយ​​​វាបញ្ចេញ​​​នូវសំឡេងរោទ៍​​​ខ្លាំងៗ​​​។​ ជាពិសេស គេ​​​ក៏​​​អាចធ្វើ​​​ការឆ្លងឆ្លើយ​​​ជាមួយ​​​នឹងអ្នក​​​ដែល​​​រើសបាន​​​ទូរស័ព្ទ​​​របស់ខ្លួន​​​ផងដែរ​​​​​។

  1. GadgetTrak

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥

វាជា​​​កម្មវិធី​​​ដែល​​​អាចផ្តល់​​​អោយ​​​អ្នកប្រើប្រាស់​​​នូវ​​​​គុណសម្បត្តិ​​​ជាច្រើន​​​ ដូចជា ​ផ្តល់ជាសំឡេងរោទ៍​​​ និងការពារ​​​ឯកសារ​​​នៅក្នុងទូរស័ព្ទ​​​។ ចំពោះឧបករណ៍​​​ Apple កម្មវិធី GadgetTrak អាច​​​ថត​​​រូប​​​ជន​​​ដែល​​​បាន​​​លួច​​​ទូរស័ព្ទ​​​ និងស្វែ​​​ងរក​​​ទីតាំង​​​របស់អ្នកនោះបាន​​​​​​។

  1. Prey

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥

Prey​ មាន​​​ឯកទត្តកម្ម​​​ក្នុង​​​ការស្វែងរក​​​ទូរស័ព្ទ​​​ដែលបាន​​​បាត់បង់​​​យកមកវិញ​​​។ នៅពេល​​​ដែល​​​ម្ចាស់ទូរស័ព្ទ​​​ទទួលបាន​​​រលកសញ្ញា​​​ពីវា​​​ ពេលនោះ​​​ប៉ូលីស​​​នឹងអាច​​​ចាប់បាន​​​ចោរនោះ​​​ ក្នុងពេល​​​ប៉ុន្មាន​​​ម៉ោងក្រោយដែរ​​​។ Prey អាចធ្វើ​​​ការ​​​ត្រួតពិនិត្យ​​​ទីតាំងភូមិសាស្ត្រ កាម៉េរ៉ា​​​បើក​​​ស្វ័យ​​​ប្រវត្តិ​​​ និង​​​ការការពារ​​​ឯកសា​​​រ​​​។បើសិនជាអ្នកចង់អោយមានការការពារប្រសើងជាងនេះអ្នកអាចជ្រើសរើស​ Pro Package។

  1. Snuko

វាជាកម្មវិធី​​​ ដែលធ្វើអោយ​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​មានសុវត្ថិភាព​​​ក្នុងករណី​​​វាត្រូវបានគេលួច​​​។ កម្មវិធីនេះ​​​នឹង​​​ធ្វើការ​​​ចាក់សោរ​​​ទូរស័ព្ទ​​​ ក្នុងករណី​​​មាន​​​ការបញ្ជា​​​តាម​​​រយ:​​​ការផ្ញើរសារ​​​ ឬ E-mail។ Snuko ក៏អាចរក្សាទុក និងលុបចោល​​​នូវ​​​ទិន្ន័យសំខាន់ៗ​​​ដែលមាន​​​នៅក្នុង​​​ទូរស័ព្ទរបស់​​​អ្នក​​​បាន​​​ផងដែរ​​​។ វាអាចធ្វើប្រតិបត្តិ​​​ការ​​​បាន​​​លើ​​​ទូរស័ព្ទ Smart Phone ដូចជា​​​ Blackberry​​​ iPhone​​​ និង Android ជាដើម​​​។

កម្មវិធី​​​ទាំងអស់នេះ​​​ លោក​​​អាចទាញ​​​យកបាន​​​ពី App store ចំពោះ​​​ឧបករណ៍iphone  និងGoogle play ចំពោះឧបករណ៍ Android។ ដូច្នេះ​​​ដើម្បីការពារសុវត្ថិភាពទូរស័ព្ទ អ្នកគួរតែមានកម្មវិធី​​​ទាំងនេះ​​​នៅក្នុងទូរស័ព្​​​ទ។

បកប្រែ និងកែសម្រួល​​​​​ : ម៉ៅមង្គលរង្សី

ប្រភព: ​​​​​​​​http://www.wix.com/blog/2012/11/5-apps-that-protect-your-phone-from-theft/

នាថ្ងៃទី 14 ខែ មិនា ឆ្នាំ2013 នៅ Time Square ទីក្រុង New York សហរដ្ឋ​អាមេរិច ក្រុមហ៊ុន Samsung បាន​ប្រកាស​ចេញ​ទូរស័ព្ទ​ម៉ូឌែល​ថ្មី​របស់​ខ្លួន​គឺ​ Samsung Galaxy S4។

អត្ថបទដោយ ចេង ប៊ុនឡុង
កែសម្រួលដោយ លី​ យូអ៊ី

រថយន្ត​ស៊េរី​ទំនើបៗ​ជា​ច្រើន​ដូចជា Toyota, BMW, Ford, Nissan, Honda, Suzuki ជាដើម​ សុទ្ធ​សឹង​តែ​ជា​ម៉ាក​រថយន្ត​បរទេស កំពុង​តែត្រូវ​បាន​ចរាចរពាស​ពេញ​ប្រទេស​កម្ពុជា​។ យ៉ាងណាមិញ នា​ឆាប់ៗ​នេះ ម៉ាក​រថយន្ត​កម្ពុជា អង្គរ EV 2013 ក៏បាន​នឹង​ត្រូវដា​ក់​លក់​ក្នុង​ទីផ្សារ​ ដែល​នេះ​ជា​លើក​ដំបូង ​ដែល​កម្ពុជាបាន​ផលិត​ម៉ាក​រថយន្ត​របស់​ខ្លួន​។​

បកប្រែដោយ៖ សំរិទ្ធ សុទ្ធ
កែសម្រួលដោយ៖ ចន សុវណ្ណារ៉ា

នា​ពេល​ថ្មី្ៗ​នេះ ក្រុមហ៊ុន Apple បាន​ចេញ​លក់​ផលិត​ផល​ថ្មី​របស់​ខ្លួ​ន​គឺ iPad Mini។ iPad Mini មានការ​រចនា​រាង​ថ្មី​ដែល​មាន​ទំហំ​តូច​ជាង​មុន បំពាក់​ដោយ​អេក្រង់ ៧.៩ inch (LED-backlit IPS ១០២៤x៧៦៨ pixels) និង មាន​ពីរ​ពណ៌​គឺ​ស និង ខ្មៅ។

ថ្មីៗនេះ ក្រុមហ៊ុន Google បានបញ្ចេញ​នូវ​ប្រព័ន្ធ​ប្រតិ្តបត្តិ​ការ​ដ៏ថ្មី​ស្រឡាង​មួយ​នៃ​បច្ចេក​ទេស​ទូរស័ព្ទ​ដែល​មាន​ឈ្មោះថា Android Jelly Bean Version 4.1។ ភាព​ប្រណិត​របស់ Android Jelly Bean 4.1 បាន​នាំយក​មកនូវ​កំនែ​ទម្រង់​ថ្មី​ៗ និង កម្មវិធី​ថ្មីៗ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់។

ក្រុមហ៊ុន Samsung ចេញលក់ផលិតផលថ្មី គឺម៉ូឌែល Samsung Galaxy Note II។ លក្ខណៈ​ពិសេស​ៗ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​របស់​ទូរស័ព្ទ​ដៃ​ប្រភេទ​ថ្មី​នេះ​មាន​ដូច​ខាង​ក្រោម។

ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការចំពោះព័ត៌មាននៃការចេញលក់ផលិតផលរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃអង្គារិ៍ ទី១២ កញ្ញានេះ ជាមួយនឹងការរចនាម៉ូតឡើងប្រកបទៅដោយភាពទាក់ទាញ់បំផុត។

ដូច​លោក​អ្នក​បាន​ដឹង​ហើយ​ថា​ Samsung​ ជា​ក្រុមហ៊ុន​ដែល​បាន​ផលិត​ Tablet​ ជា​ច្រើន​ប្រភេទ​ដែល​មាន​សមត្ថភាព​ពិសេសៗ​។​
ក្នុង​ចំណោម​ Tablet​ ជា​ច្រើន​នោះ​ ក្រុមហ៊ុន​ ​Samsung​ បាន​ចេញ​លក់​ Samsung​ Galaxy​ Tab​ 7.0 ​Plus​ ម្តង​រួច​ហើយ​កាល​ពី​​ដើម​ឆ្នាំ​ ២០១២​ ​កន្លង​ទៅ​នេះ​ ហើយ​ឧបករណ៍​អេឡិចត្រូនិច​ប្រភេទ​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អតិថិជន​។

iOS ​ជាប្រព័ន្ធ​ដំណើរ​លើទូរស័ព្ទ ​iPhone, iPad ​និងឧបករណ៍​ផ្សេងៗ​ទៀតពី​ក្រុមហ៊ុន Apple​។ ដោយ​មាន​ការគាំទ្រ​ និង ពេញ​និយម​ប្រើប្រាស់​ពីសំណាក់​ប្រិយមិត្ត​Apple ​ក្រុមហ៊ុន​បាន​បង្កើតនូវ​ប្រព័ន្ធ​ដំណើរ​ការថ្មី​បន្ទាប់ពី​iOS 5.1.1 ​នោះគឺ​iOS 6​។​

STAY CONNECTED

List10Product