ព័ត៌មានជាសំលេង
ព័ត៌មានជាសំលេងនេះគឺ ព័ត៌មានដែលធ្លាប់បានចាក់ផ្សាយនៅក្នុងកម្មវិធីសំឡេង​យុវវ័យរបស់ មន្ទីរព័ត៌​មាន​ខេត្តបាត់ដំបង។ នេះជាការសហការរវាងនិស្សិតឌីអិមស៊ី និង អង្គការអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី។

INTRO/CUE:ជុំវិញ​បញ្ហា​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ដែល​រដ្ឋ​សភា​ទើប​អនុម័ត​កន្លង​ទៅ​នេះ ត្រូវ​បាន​យុវជន​ភាគ​ច្រើន​ជា​និស្សិត ដែល​កំពុង​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ការ​យល់​ដឹង​របស់​ខ្លួន ទាក់ទង​នឹង​កម្ចី​ថវិកា​ជាតិ ។ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​លុយ​ពី​បរទេស​បាន​ប្រមាណ​ជាង​៨០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

សំឡេងដោយ សំ រីណា
អត្ថបទដោយ សំ រីណា និង សំរិទ្ធ មេត្តា

ការដោះ​ស្រាយ​ទំនាស់​ផ្សេងៗ​ដោយ​សន្តិវិធី និង​ផ្លូវ​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាមួយ​នឹង​អាជ្ញាធរ​រដ្ឋាភិបាល ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​សូវ​ជា​មាន​ប៉ុន្មាន​ទេ​។ ដោយ​ឡែក បើសិន​ជា​ការ​ដោះស្រាយ​ទំនាស់​ដោយ​ប្រើ​អំ​ពើ​ហិង្សា​វិញគេ​ឃើញ​កើត​មាន​ជា​រឿយៗ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។

សំឡេងដោយ ៖ សំរិទ្ធ មេត្តា
អត្ថបទដោយ ៖ សំរិទ្ធ មេត្តា និង សំ រីណា

នៅតាម​បណ្តា​សាកល​វិទ្យាល័យ​រដ្ឋ ​និង​ឯកជន​នានា​ក្នុងរាជធានី​ភ្នំពេញ​ គេសង្កេត​ឃើញ​ថាមា​ន​ការ​បង្កើត​សមាគម​និស្សិត​ដែល​គ្រប់គ្រង ចាត់តាំង និងរៀបចំ​ដោយនិស្សិត​ផ្ទាល់​។ ការ​បង្កើត​សមាគម​និស្សិត​អាច​ជួយ​ដល់​និស្សិត​លើ​ផ្នែក​សិក្សា ថវិកា ការងារ​សង្គម និង ការទទួល​បាន​ឱកា​ស​ការងារ​។

សំឡេងដោយ ៖ មួង វណ្ណឌី
អត្ថបទដោយ ៖ មួង វណ្ណឌី និង យ៉ាវ សុខហីម

ភាព​ជា​អ្នក​ដឹក​នំា​អាច​ជា​កត្តា​មួយ ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ភាព​បរាជ័យ​ផង​ដែរ​ ពី​ព្រោះ​ភាព​ជា​អ្នក​ដឹក​នំា​គឺ​ទាក់​ទង​ទៅ​នឹង​សមត្ថភាព​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​និង​ការ​គ្រប់​គ្រង​ធនធាន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​។

សំឡេងដោយ ៖ ដារ៉េត រ៉ូសាលីន
អត្ថបទដោយ ៖ ដារ៉េត រ៉ូសាលីន និង វ៉ន សុខាន់

ប្រជាជន​សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​៧០ ភាគរយ​ដែល​ជា​យុវជន​ហើយ​មាន​អាយុ​ក្រោម​៣០ ឆ្នាំ។ ដោយសារ​តែ​ចំនួន​នៃ​យុវជន​មាន​ច្រើន ដូច្នេះ ហើយ​រដ្ឋាភិបាល​គួរ​តែ​ធានា​បាន​ថា ពួកគាត់​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជូន​ប្រទេស​ជាតិ តាម​រយៈ​ការ​ផ្តល់​នូវ​ភាព​ស្មើគ្នា​ក្នុង​វិស័យ​អប់រំ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​។​

សកម្មភាព​និស្សិត​ដេប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ជាមួយ​និស្សិត​​សកល​វិទ្យាល័យ​ពុទ្ធសាស្រ្ត

អត្តបទ និង សំឡេងដោយ ៖ រ៉ាន់ សំណាង

STAY CONNECTED

List10Product