សង្គម

គណៈអធិបតីកំពុងបើកប្រអប់ កម្រងវីដេអូឯកសារ កម្ពុជាមិនបញ្ចេញយោបល់ (រូបភាព៖ ទំព័រDMC)

ខ្សែ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ចំនួន ៨​រឿង ស្តីពីបញ្ហានៅក្នុងសង្គម ត្រូវបានដាក់បញ្ចាំងលើកដំបូងជាសាធារណៈ​ នៅល្ងាចថ្ងៃសុក្រ ទី២៨ នាបរិវេណដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្រងវីដេអូឯកសារនេះ ជាស្នាដៃនិស្សិត ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ជំនាន់ទី១១ ។

dmc2នៅក្នុងពិធីសម្ភោធវីដេអូឯកសារនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាយកដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ លោកគ្រូអ្នកគ្រូសាស្រ្ដចារ្យខ្មែរ និងបរទេស និងអ្នកចូលរួមទស្សនាប្រមាណជា៣០០នាក់។ អ្នកចូលរួមទាំងអស់ បានទស្សនាវីដេអូឯកសារ ការសំដែងខ្សែដៀវរបស់សិល្បៈករខ្មែរ ព្រមទាំងសួរសំនួរទៅកាន់ផលិតករដោយផ្ទាល់។

វីដេអូ​ឯកសារ​ខ្លីទាំងនេះ ឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយផលិតករមិនបានបញ្ចូលសម្លេងខ្លួនទៅក្នុងវីដេអូនោះទេ។ វីដេអូទាំងនោះស្តីពីការ​វិនិយោគ​នៅ​តំបន់​អារ៉ែង ជីវិតអ្នកប្រមូលសំរាមស៊ិនទ្រី កង្វះ​ទឹក​ស្អាត​នៅភូមិ​បណ្ដែត​ទឹក បញ្ហាកង្វះអាហារូបត្ថម្ភ ការប្រឈមនឹងការបាត់បង់ឧបករណ៍សាដៀវ ការអភិរក្សសំណង់បុរាណ តុលារប្រជាជន និងសមាគមចាស់ជរានៅកម្ពុជា។

តំណាងឲ្យផលិតករវ័យក្មេងទាំង ២៦ រូប និងជាម្ចាស់វីដែអូឯកសារ “កូរទឹកទន្លេ” កញ្ញា ម៉ៅ ច័ន្ទដាលី បាននិយាយថា ៖“គោលបំណងនៃការចាក់បញ្ចាំងវីដេអូឯកសារកម្ពុជាមិនបញ្ចេញយោបល់ភាគ៣នេះ ដើម្បីផ្ដល់ព័ត៌មានដល់ទស្សនិកដែលពួកគាត់មិនធ្លាប់បានដឹងពីមុន តួយ៉ាងដូចជា រឿង កូរទឹកទន្លេ ដែលរៀបរាប់ពីការរស់នៅរបស់អ្នកភូមិអណ្ដែតទឹក ដែលក្រុមខ្ញុំបានចុះទៅថតផ្ទាល់។”

លោក សោមរតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា៖ “យើងចង់និស្សិតរបស់យើងយកទ្រឹស្ដីយកមកភ្ជាប់ជាមួយនឹងការអនុវត្ត ព្រោះតែការរៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះ បើយើងគ្រាន់តែរៀនទ្រឹស្ដី គឺមិនអាចទៅរួចនោះទេ”។

dmcលោក គ្រី លីធួ និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា “ខ្ញុំសូមសរសើរពួកគាត់ដែលខំផលិត និងបញ្ចាំងរឿងរ៉ាវនៅក្នុងសង្គមពិតៗ។ រឿងខ្លះធ្វើឲ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តណាស់ ពេលដែលមើលវា”។ លីធួ បានបន្ថែមថា លោកស្នើសុំឲ្យផលិតករជំនាន់ក្រោយៗ ខិតខំផលិតវីដេអូឯកសារដែលឆ្លុះបញ្ចាំងពីសង្គមបន្ថែមទៀត។

គំរោងផលិតវីដេអូឯកសារនេះ ត្រូវបានគំាទ្រពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងទទួលជំនួយផ្នែកហិរញ្ញវត្ថុពីអង្គការGIZ។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា

នៅ​ពេល​ដែល​អាកាស​ធាតុ​កាន់​តែ​ក្ដៅ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គិត​ទៅ​ដល់​ភេសជ្ជៈឬ​ក៏បង្អែម​ត្រជាក់ៗ​ដើម្បី​បន្ថយ​កំដៅ​និង​អាការៈ​ស្រ្ដេសបន្ទាប់​ពី​ការ​នឿយហត់​ក្នុង​ការ​សិក្សារ និងការងារ។

នៅ​ថ្ងៃ​ចុង​សប្ដាហ៍​បន្ទាប់​ពី​បញ្ចប់​ការ​ប្រលង​ដ៏តានតឹង​អស់​រយៈពេល​មួយ​សប្តាហ៍ ខ្ញុំ​បាន​ទៅ​ភ្លក់​ការ៉េម​នៅ​ហាង Kane Mochi ដែល​ខ្ញុំ​ស្គាល់​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ហាង​ការ៉េម​នេះ​មាន​ចំនួន​៤ទីតាំងហើយ​ទីតាំង​ដែល​ខ្ញុំ​ទៅ​នោះ​គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ៣០២ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​ទាំងអស់​គ្នាពីការយល់​ឃើញ​របស់​ខ្ញុំ​ចំពោះ​ទីនេះ។

“សួស្ដី!” គឺជា​ពាក្យ​ដែល​ខ្ញុំ​ទទួល​បាន​ពី​បុគ្គលិក​ទាំង​ស្រី​ទាំង​ប្រុសបន្ទាប់​ពី​ខ្ញុំ​បើក​ទ្វារ​ហាង​ភ្លាម។ អតិថិជន​ដែល​ចូល​មក​ទីនេះអាច​ជ្រើសរើស​យក​ការ៉េម​ប្រភេទ​ថ្មី​នេះ តាម​ចំនូលចិត្ត​របស់​គេ។ការ៉េម​មាន​រាង​ដូច​ជា​នំប៉ាវ​តូច​មាន​ច្រើន​រសជាតិ​។គេ​បាន​ដាក់​តម្រៀប​គ្នា​ជាជួរ​ស្វាគមន៍​ការ​កម៉្មង់​ទិញ​ពី​អតិថិជន។ ខ្ញុំ​បាន​រើស​យក​នំប៉ាវ​តូច​ទាំងនោះ២ដុំ ពណ៌​ខៀវ រសជាតិ​ទឹកដោះគោ​ និង ពណ៌លឿង​រសជាតិ​វ៉ាន់នីឡាដែល​ពណ៌​ទាំង២​នេះ​ជា​ពណ៌​តំណាង​របស់​សាលារៀន​ខ្ញុំ។បន្ទាប់​ពី​រើស​បាន​ការ៉េម​ដែល​ត្រូវការ​ហើយខ្ញុំ​សុំ​ឲ្យ​បុគ្គលិក​នៅ​ទីនេះ​ជួយ​​សរសេរ​ពាក្យ​ថា DMCpost សម្រាប់​ជា​កាដូ​ជូន​ដល់​សាលា​ខ្ញុំ និង​វេបសាយ​របស់​ពួកយើង។ខ្ញុំ​ចូលចិត្ត​ការ​តុបតែង​នៅ​លើ​ចាន​ការ៉េម​នេះ​ណាស់ វា​មើល​ទៅ​សាមញ្ញ ប៉ុន្តែ​ទាក់​ទាញ។

ទាំង​រសជាតិ​ទឹកដោះគោ និង​រសជាតិ​វ៉ាន់នីឡា​គឺឆ្ងាញ់​សម្រាប់​ខ្ញុំ។ ការ៉េម​នេះ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែលមាន​សំបក​ធ្វើពី​ចាហួយ​ស្វិត។ ក្រៅ​ពី​ការ៉េម​ហាង​នេះ​ក៏​មាន​ភេសជ្ជៈ​ផ្សេងៗ​ផងដែរ។ បរិយាកាស​នៅ​ទីនេះល្អ​គួរសម តាម​ជញ្ជាំង​ពណ៌ស​មាន​សរសេរ​ពាក្យ​ផ្សេងៗ ​លំអរ​​ទៅ​ដោយ​អំពូលភ្លើង​ពណ៌​ស្រទន់​។ ជាពិសេសខ្ញុំ​ចូលចិត្ត​សម្លេងចម្រៀង​លឺតិចៗ។ តុ​និង​កៅអី​ឈើ សុទ្ធ​តែ​លាប​ពណ៌សលំអរ​ដោយ​ខ្នើយ​ពណ៌លឿង និងខ្មៅ​ដែល​ជា​ពណ៌​តំណាង​ហាង Kane Mochi។

តាមការ​ឲ្យ​ដឹង​ពី​ម្ចាស់ហាងឈ្មោះ​ហាង​នេះ​ជា​ភាសា​ជប៉ុន មាន​ន័យ​បក​​ប្រែ​ជា​ភាសាខ្មែរ​ថា “មានទ្រព្យ និងរុងរឿង”។ ហាង​នេះ មាន​ដើម​កំនើត​មក​ពី​ប្រទេស​ថៃ ហើយ​សព្វ​ថ្ងៃ​នេះ ហាងនេះ​មាន​នៅក្នុង​ប្រទេស​ថៃឡាវ និង​ប្រទេស​កម្ពុជា។ ជា​រៀង​រាល់​ថ្ងៃ ហាង​នេះ​បើក​បំរើ​ការ ពី​ម៉ោង​៩ព្រឹកដល់​ម៉ោង​៩យប់។

អតិថិជន​ហាងនេះ ភាគ​ច្រើន​ជា​ក្រុម​យុវវ័យ ខ្លះ​ទៀត​មក​ទទួលទាន​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ក៏មាន។ ខ្ញុំ​យល់​ថាអតិថិជន​នៅ​ក្នុង​ហាង​នេះ ជា​អ្នក​ដែល​មាន​ជីវភាព​ធូរធារព្រោះថា​គ្រាន់តែ​នំប៉ាវ​ការ៉េម​តូច​មួយ ក៏​មាន​តម្លៃ​១ដុល្លារ​ដែរ។ វា​ដូចជា​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ សម្រាប់​សិស្ស​ដូច​ជា​រូប​ខ្ញុំ។​

ទាំង​អស់​នេះ​គ្រាន់តែ​ជា​ការ​យល់ឃើញ​របស់​ខ្ញុំចំពោះ​ហាង Kane Mochi នេះ ចំពោះ​ចំនូល​ចិត្ត​របស់​អស់​លោកអ្នក​ប្រហែល​ជា​ខុសៗ​គ្នា។ យ៉ាងណាម៉ិញ លោក​អ្នក​អាច​ជ្រើសរើស​ទីតាំង​ណា​មួយ​ដែល​លោកអ្នក​គិតថា​សាកសម។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា

Photo supplied by VTrust

បើទោះ​ជា​មាន​ការ​​ធ្លាក់​ចុះ​​ភ្ញៀវ​​ស្នាក់នៅ​​អាផាតមិន​ ពី ៩០% ទៅ​ ៩៥% ក្នុង​​ឆ្នាំ​​២០១៣ មក​​សល់​ត្រឹម​ ៨៤%​ក្នុង​ពាក់​កណ្តាល​​ឆមាស​ទី១នៃ​ឆ្នាំ​​​២០១៤ក្តី ​ក៍​ចំនួន​​គម្រោង​​​អាផាតមិន​​សរុប​ ​កើន​​ឡើង​ជា​​លំដាប់ ​ក្នុង​កំរិត​៣% ។ នេះ​ជា​តួរ​លេខ​យោង​តាម​របាយការណ៍​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្តី​​អំពី​របាយ​ការណ៍​អាផាតមិន​ ២០១៤ ដែល​​ប្រព្រឹត្ត​ឡើង​​នៅ​​ព្រឹក​​ថ្ងៃទី ២៨ ខែ​ កក្កដា ឆ្នាំ​២០១៤​ នៅ​ឯ​​សណ្ឋាគារ​ Raffle Hotel Le Royal។

ទីផ្សា​រ​​អគារ​ស្នាក់នៅ ឬ អាផាតមិន​​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ​​កើន​​ឡើង​​​យ៉ាង​ឆាប់​​រហ័ស​​ក្នុង​​រយៈពេល​​៣ឆ្នាំ​​ចុង​​ក្រោយ​​នេះ​ ពោល​​គឺ​មាន​​ចំនួន​​អាផាតមិន​​ប្រមាណ​ ​៤៧% ត្រូវ​​បាន​​សាង​សង់​​ឡើង​​ក្នុង​​កំឡុង​​ពេល​​នេះ។ ស្ថាន​ភាព​​ដែល​​គួរ​​ឲ្យ​​កត់​សម្គាល់​នេះ​​កើត​មាន​​ឡើង​​ក្រោយ​​​វិបត្តិ​​ហិរញ្ញ​វត្ថុ​សាកល​ ដែល​​សេដ្ឋកិច្ច​​ទាំង​​មូល​​ចាប់ផ្តើម​​ហក់​​ឡើង​វិញ។ នេះ​​បើ​​តាម​​របាយ​ការ​ណ៍ “​​អាផាតមិន​២០១៤”​ ដែល​សិក្សា​រ​ដោយ​​ក្រុម​ហ៊ុន​​វីត្រាស់។​

​បច្ចុប្បន្ន ក្រុង​​ភ្នំពេញ​​មាន​​ចំនួន​​អគារ​សរុប​​ដល់​ទៅ ៣៧៤អគារ ដោយ​ក្នុង​នោះ​៣% នៃ​​​អាផាតមិន​​សរុបកំពុង​ធ្វើ​ការ​សាង​សង់ ២%បញ្ចប់​ការសាងសង់​តែ​មិន​ទាន់​ដាក់​បម្រើ​សេវាកម្ម និង២%ទៀត​មិន​មាន​ប្រតិបត្តិការទាល់តែ​សោះ។ ដោយឡែក​ ៩២​%នៃអគារទាំងនេះកំពុង​បម្រើ​សេវាកម្មក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំ២០១៤នេះ។

បើតាម​ប្រសាសន៍ លោក​ច្រឹក​ សុខនីម​ អគ្គ​នាយក​ក្រុម​ហ៊ុន​ Century 21 VTRUSTអគារស្នាក់នៅ ឬ​អាផាតមិន​ទាំងនោះ​ភាគច្រើន​មាននៅខណ្ឌចំការមន ទួល​គោក ដូនពេញ និងខណ្ឌឬស្សីកែវ។ អគារ​ដែល​មាន​តម្លៃថ្លៃជាងគេ​នោះ គឺនៅម្តុំ​បឹងកេងកង។

Photo supplied by VTrust

ការ​កើន​ឡើង​ចំនួនអាផាតមិននេះ​ នៅតែ​ជា​សញ្ញាល្អសម្រាប់អនាគតវិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​គេ​រំពឹងថានឹង​មាន​កំណើន​នៃ​ការហូរ​ចូល​ជនជាតិបរទេស នៅពេល​មាន​​សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។​ ថ្មី​ៗនេះ​ ជន​បរទេស​ប្រមាណ ៦៨% ពោល​គឺ​ ៤៧.០០០នាក់ ទៅ ៥០.០០០​នាក់ កំពុង​តែធ្វើ​ការ​ និង​មាន​ទីលំនៅក្នុង​​ទីក្រុង​ភ្នំពេញ។

បើ​តាម​ប្រសាសន៍លោក​ច្រឹក​ សុខនីម វិនិយោគិន​លើផ្នែក​អាផាតមិន​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន​ជាជន​ជាតិ ជប៉ុន ចិន វៀតណាម​ និង​សាំងហ្កាពួរ។

អគ្គ​នាយក​ក្រុម​ហ៊ុន​ វីត្រាស​ លោក​គុយ វ៉ាត​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃលោក​នៅ​មិន​ទាន់​ឃើញមាន​ក្រុមហ៊ុន​គ្រប់គ្រង​​ចាត់ចែង​ និងផ្តល់សេវា​កម្ម​អចលនទ្រព្យច្បាស់លាស់ណា​មួយ​នៅកម្ពុជាឡើយ។

ជាលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ខាង​លើ អគ្គ​នាយក​ក្រុម​ហ៊ុនVRTUST Appraisal​ លោក​ ឈីត អ៊ុស្ទីវីសូ មាន​ប្រសាសន៍ថា ទិន្នន័យនៃ​របាយ​ការ​ណ៍នេះ ជាជំនួយ​ដល់វិនិយោគិន​ក្នុង​ការប្រើប្រាស់ដើម្បីគណនា តម្លៃ​អចលនទ្រព្យ មុន​​សម្រេចចិត្ត​​ក្នុង​ការ​ទិញដូរ  ហើយ​វា​ក៍ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការស្វែង​ដៃគូវិនិយោក្នុង​វិស័យនេះ។ ឯ​ខាង​ធនាគារ អាច​សម្រេចចិត្ត​កំណត់នូវ​ចំនួន​ណាមួយដែល​អាច​ឲ្យ​វិនិយោគិន​ខ្ចីប្រាក់។

គួរបញ្ជាក់​ផង​ដែរ ថាក្រុម​ហ៊ុន​ វីត្រាស​ បាន​ចេញ​ផ្សាយរបាយ​ការណ៍ស្រាវជា្រវនេះជា​លើកទី៣ហើយ​  ដែល​លើកទី១ និង​ទី២ ក្នុង​ឆ្នាំ​ ២០១៣ និង​ ដើមឆ្នាំ២០១៤ សិក្សាលើ​តម្លៃទីផ្សារ​ អាផាតមិន​។

សរសេរដោយ ខាន់ សុគុំមនោ

កែសម្រួលដោយ ហ៊ាង ស្រីជា

រូបភាពដោយ UNESCO Cambodia

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ខាង​មុខ​នេះ​ កម្ពុជា​នឹង​ប្រា​រព្ធ​ទិវា​សេរី​ភាព​សារ​ព័ត៌​មាន​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០​១៤​ ក្រោមប្រធានបទ៣ដែលត្រូវនឹងយកមកពិភាក្សា ប្រធានបទទាំងនោះរួមមាន៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍន៍ សុវត្ថិភាពរបស់អ្នកការសែត និងវិធាននៃច្បាប់ ហើយទី៣គឺនិរន្តភាព និងសុចរឹតភាពនៃសារព័ត៌មាន។

ទិវានេះនឹងប្រារព្ធឡើងក្រោមការចូលរួមពី រដ្ឋមន្ត្រីក្រសួងព័ត៌មាន អគ្គរាជទូតស៊ុយអែត អ្នកតំណាងអង្គការUNESCOប្រចាំកម្ពុជា អ្នកសារព័ត៌មានអាជីព អ្នកច្បាប់ និស្សិតសារព័ត៌មាន និងដៃគូជំនួយខាងសេរីភាពសារព័ត៌មាន ក៏ដូចជាបណ្តាអង្គការសង្គមស៊ីវិល នៅសណ្ឋាគារអ៊ីនធើខនធីនិនថល (Intercontinental Hotel) ចាប់ពីម៉ោង៨ព្រឹកតទៅ។

ទិវាសេរីភាពសារពត៍មានពិភពលោកនេះ គឺត្រូវបានធ្វើឡើងជាប្រចាំឆ្នាំនៅថ្ងៃទី៣ ខែ ឧសភា ដើម្បីប្រាប់ដល់មហាជនទាំងឡាយថា សេរីភាពសារពត៍មាន និងសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដ៏សំខាន់របស់មនុស្សគ្រប់រូប។ បន្ថែមពីនេះទៀត ទិវានេះក៏បានរំលឹកមហាជនពីការស្លាប់របស់អ្នកសារពត៏មានដ៏ក្លាហានជាច្រើន ក៏ដូចជាការប្រឈមមុខនឹងការជាប់ទោសក្នុងការពំានាំពត៍មានជូនសារធារណៈ។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាកាលពីឆ្នាំ២០១៣កន្លងទៅគឺ ផ្តោតសំខាន់ទៅលើតួនាទី របស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ បណ្តាញផ្សព្វផ្សាយក្នុងការធានានូវសុវត្ថិភាពសម្រាប់ការបញ្ចេញមតិ។

សរសេរដោយ៖ ជាសឹង្ហតារាឬទ្ធិ និង ស៊ឹមយុទ្ធី

អត្ថបទដោយ៖ ហេង ហ៊ុយហ៊ួង

នៅពេលដែល​ទិវា​នៃក្ដី​ស្រឡាញ់​មក​ដល់​ យុវជន​ យុវតី​ខ្លះ​ ដែល​មិនទាន់​មាន​គូ​ បាន​បង្ហាញ​នូវការអន់ចិត្ត​ ហើយ​ខ្លះ​ថែម​ទាំង​រអ៊ូ​រទាំ​តាម​បណ្តាញ​សង្គម​ថា​ បើគ្មាន​សង្សារ​ផង​ គ្មាន​អ្នកណា​កំដរ​ ក៏​គ្មាន​អ្វី​ធ្វើដែរ​នៅ​ថ្ងៃ​នោះ​ ។​

អត្ថបទ និងរូបភាពដោយ៖ ម៉ៅ ច័ន្ទដាលី និង ហ៊ាន សុជាតា

ក្នុងបន្ទប់​ដែល​មាន​សភាព​ងងឹត​បន្តិច ហ៊ុំព័ទ្ធ​ដោយ​ផ្ទាំង​គំនូរភ្ជួរ​​លើ​​ជញ្ជាំង​ប្រមាណ​​ជា​ជាង​​ដប់​ផ្ទាំង​​ វិចិត្រករ អ៊ុត វាសនា កំពុង​តែ​ឈរ​សន្ទនា​ជាមួយ​បណ្តា​ជន​បរទេស និង​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ដោយ​ប្រើប្រាស់​កាយ​វិការ​ជា​យាន​ក្នុង​ការ​ទំនាក់​ទំនង។ ក្នុងវ័យ ៣២ ឆ្នាំ លោក អ៊ុត វាសនា មាន​សភាព​ពិការ​គរ ថ្លង់​តាំង​ពី​កំណើត​មក​ម្ល៉េះ។

អត្ថបទ និងរូបភាពដោយ៖ សាន សែល

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អ្នកតំណាងស្ថានទូតអង់គ្លេស អ្នកកាសែត អ្នកច្បាប់ និស្សិត​សារព័ត៌មាន និងដៃ​គូជំនួយខាងសេរីភាព​សារព័ត៌មាន ប្រមាណ១២០នាក់ បាន​ជួបជុំ​គ្នា​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី កាលពី​ថ្ងៃទី​០៣ ឧសភា ដើម្បី​ប្រារព្ធ​ទិវា​សេរីភាពសារព័ត៌មាន​ពិភពលោក ក្រោម​ប្រធាន​បទ «សុវត្ថិភាព​ក្នុង​ការ​និយាយ»។

INTRO/CUE:ជុំវិញ​បញ្ហា​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ដែល​រដ្ឋ​សភា​ទើប​អនុម័ត​កន្លង​ទៅ​នេះ ត្រូវ​បាន​យុវជន​ភាគ​ច្រើន​ជា​និស្សិត ដែល​កំពុង​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ការ​យល់​ដឹង​របស់​ខ្លួន ទាក់ទង​នឹង​កម្ចី​ថវិកា​ជាតិ ។ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​លុយ​ពី​បរទេស​បាន​ប្រមាណ​ជាង​៨០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

អត្ថបទ និងរូបថត៖ សាន សែល

ភ្នំពេញ៖ នៅថ្ងៃទី៥ មិនា កន្លង​ទៅនេះ BBC Media Action បាន​ដាក់​សម្ពោធ​«ឡូយ៩​»រដូវ​កាល​ទី២ របស់​ខ្លួន ដើម្បី​ត្រៀម​ធ្វើការ​ចាក់​នៅលើ​អេក្រង់​ទូរទស្សន៍ បន្ទាប់​ពី​ការ​ចាក់​បញ្ចាំង​រដូវ​កាល​ទី១​ នាខែ​មករា ឆ្នាំ ២០១២។ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​លើ​ក្នុង​រោង​ភាពយន្ត Legend ដែលមាន​មនុស្ស ប្រមាណ ៣៥០ នាក់ ក្នុងនោះ​រួម​មាន​តំណា​ង​អង្គ​​ទូត អ្នក​សម្តែង អ្នកគាំទ្រ អ្នក​កាសែត​ និង​ក្រុម​​ផលិត​កម្មវិធី ឡូយ៩ បាន​មក​ជួបជុំ​គ្នា ដើម្បី​ទស្សនា​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​រដូវ​ថ្មី​នេះ​។

STAY CONNECTED

List10Product