អប់រំ

គណៈអធិបតីកំពុងបើកប្រអប់ កម្រងវីដេអូឯកសារ កម្ពុជាមិនបញ្ចេញយោបល់ (រូបភាព៖ ទំព័រDMC)

ខ្សែ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ចំនួន ៨​រឿង ស្តីពីបញ្ហានៅក្នុងសង្គម ត្រូវបានដាក់បញ្ចាំងលើកដំបូងជាសាធារណៈ​ នៅល្ងាចថ្ងៃសុក្រ ទី២៨ នាបរិវេណដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្រងវីដេអូឯកសារនេះ ជាស្នាដៃនិស្សិត ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ជំនាន់ទី១១ ។

dmc2នៅក្នុងពិធីសម្ភោធវីដេអូឯកសារនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាយកដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ លោកគ្រូអ្នកគ្រូសាស្រ្ដចារ្យខ្មែរ និងបរទេស និងអ្នកចូលរួមទស្សនាប្រមាណជា៣០០នាក់។ អ្នកចូលរួមទាំងអស់ បានទស្សនាវីដេអូឯកសារ ការសំដែងខ្សែដៀវរបស់សិល្បៈករខ្មែរ ព្រមទាំងសួរសំនួរទៅកាន់ផលិតករដោយផ្ទាល់។

វីដេអូ​ឯកសារ​ខ្លីទាំងនេះ ឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយផលិតករមិនបានបញ្ចូលសម្លេងខ្លួនទៅក្នុងវីដេអូនោះទេ។ វីដេអូទាំងនោះស្តីពីការ​វិនិយោគ​នៅ​តំបន់​អារ៉ែង ជីវិតអ្នកប្រមូលសំរាមស៊ិនទ្រី កង្វះ​ទឹក​ស្អាត​នៅភូមិ​បណ្ដែត​ទឹក បញ្ហាកង្វះអាហារូបត្ថម្ភ ការប្រឈមនឹងការបាត់បង់ឧបករណ៍សាដៀវ ការអភិរក្សសំណង់បុរាណ តុលារប្រជាជន និងសមាគមចាស់ជរានៅកម្ពុជា។

តំណាងឲ្យផលិតករវ័យក្មេងទាំង ២៦ រូប និងជាម្ចាស់វីដែអូឯកសារ “កូរទឹកទន្លេ” កញ្ញា ម៉ៅ ច័ន្ទដាលី បាននិយាយថា ៖“គោលបំណងនៃការចាក់បញ្ចាំងវីដេអូឯកសារកម្ពុជាមិនបញ្ចេញយោបល់ភាគ៣នេះ ដើម្បីផ្ដល់ព័ត៌មានដល់ទស្សនិកដែលពួកគាត់មិនធ្លាប់បានដឹងពីមុន តួយ៉ាងដូចជា រឿង កូរទឹកទន្លេ ដែលរៀបរាប់ពីការរស់នៅរបស់អ្នកភូមិអណ្ដែតទឹក ដែលក្រុមខ្ញុំបានចុះទៅថតផ្ទាល់។”

លោក សោមរតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា៖ “យើងចង់និស្សិតរបស់យើងយកទ្រឹស្ដីយកមកភ្ជាប់ជាមួយនឹងការអនុវត្ត ព្រោះតែការរៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះ បើយើងគ្រាន់តែរៀនទ្រឹស្ដី គឺមិនអាចទៅរួចនោះទេ”។

dmcលោក គ្រី លីធួ និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា “ខ្ញុំសូមសរសើរពួកគាត់ដែលខំផលិត និងបញ្ចាំងរឿងរ៉ាវនៅក្នុងសង្គមពិតៗ។ រឿងខ្លះធ្វើឲ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តណាស់ ពេលដែលមើលវា”។ លីធួ បានបន្ថែមថា លោកស្នើសុំឲ្យផលិតករជំនាន់ក្រោយៗ ខិតខំផលិតវីដេអូឯកសារដែលឆ្លុះបញ្ចាំងពីសង្គមបន្ថែមទៀត។

គំរោងផលិតវីដេអូឯកសារនេះ ត្រូវបានគំាទ្រពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងទទួលជំនួយផ្នែកហិរញ្ញវត្ថុពីអង្គការGIZ។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា

និស្សិតខាងផ្នែកសារព័ត៌មាន នឹងឡើងការពារសារណារបស់ខ្លួននៅថ្ងៃស្អែកនេះ

និស្សិត​ចំនួន​ ២៦នាក់​​ មក​ពី​​​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ និង​សារគមនាគមន៍​ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ នឹងឡើងការពារ​​សារណា​របស់ខ្លួន​​ នៅថ្ងៃទី​១៩ ២០​ និង ២១​ ខែមិថុនា​ ខាងមុខ​នេះ​។ និស្សិត​ទាំង​២៦រូប​ បាន​ជ្រើសរើស​យកប្រធានបទ​ផ្សេង​ៗ​គ្នា  រួម​មានការ​ស្រាវជ្រាវ​ ការ​ផលិត​វីដេអូ​ឯកសារ​​ ការផលិត​​កម្មវិធី​ទូរទស្សន៍​ ការ​ផលិត​​វីដេអូ​spot​ដែលទាក់ទង​នឹងសង្គម​​(social spot) ការ​ផលិត​ជាកញ្ចប់​ពហុព័ត៌មាន (Multimedia Package​ & Online) និងការ​ផលិត​ជារឿង​ខ្លី​ ជាដើម​។

ពី​​​សិស្ស​​​បាត​​​ថ្នាក់​​​ម្នាក់​​​ ក្លាយ​​​ជា​​​សិស្ស​​​ទទួល​​​បាន​​​អាហារូបករណ៍​​​រដ្ឋាភិបាល​​​ជប៉ុន​​​

 “អាហារូបករណ៍​​​ជប៉ុន​​​វា​​​ពិបាក​​​យក​​​គួរ​​​សម​​​ដែរ​​​ តែ​​​បើ​​​យើង​​​មាន​​​គម្រោង​​​ច្បាស់​​​លាស់​​​ ខ្ញុំ​​​ជឿ​​​ថា​​​អ្នកណា​​​ក៏​​​អាច​​​យក​​​បាន​​​ដែរ​​​។” នេះ​​​គឺ​​​ជា​​​សម្ដី​​​ផ្ទាល់​​​របស់​​​យុវជន​​​វ័យ​​​១៩​​​ ដែល​​​បានទទួល​​​​​​អាហា​​​រូបករណ៍​​​រដ្ឋាភិបាល​​​ជប៉ុនថ្នាក់​​​បរិញ្ញាប័ត្ររង​​​ រយៈ​​​ពេល​​​៤ឆ្នាំ​​​។

ជាអតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយបច្ចុប្បន្នកំពុងសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក ឈីវ​​​​​​ អ៊ិចថៃ​​​ បាន​​​និយាយ​​​ដោយ​​​មិន​​​លាក់​​​លៀម​​​ពី​​​​ប្រវត្តិ​​​នៃ​​​ការ​​​សិក្សា​​​របស់​​​គា​​​ត់ថា​​​ គាត់​​​មិនមែន​​​ជា​​​សិស្ស​​​ពូកែ​​​នោះទេ​​​ កាល​​​ពី​​​គាត់​​​នៅ​​​បឋម​​​សិក្សា​​​។ “កាល​​​ពីក្មេ​​ង​​​ខ្ញុំ​​​រៀន​​​មិន​​​ចេះ​​​ ខ្ញុំ​​​មិន​​​ដែល​​​ខំរៀន​​​ សូម្បី​​​តែ​​​កិច្ចការ​​​ផ្ទះ​​​ដែ​​ល​​​គ្រូ​​​ដាក់​​​ឲ្យ​​​ក៏​​​មិន​​​ដែលធ្វើដែរ​​​ ឲ្យ​​​បង​​​ធ្វើ​​​ឲ្យ​​​រហូត​​​។”

អត្ថបទដោយ៖ ស៊ឹម យុទ្ធី និង ម៉ិច សេរីរ័ត្ត

ខណៈ​ទស្សនា​វ​ដ្តី​​ភាគ​ច្រើន​ក្នុងប្រទេស​កម្ពុជា​ផ្តោត​សំខាន់​ទៅលើ​ការកម្សាន្ត និង​ព័ត៌មាននៅក្នុងរង្វង់សិល្បៈ “ក្រឡេក​មើល​កម្ពុជា ២០១៣” គឺជា​ទស្សនា​វ​ដ្តី​មួយ​ក្បាល​ដែល​មាន​កម្រាស់​ស្តើង​ល្មម ប៉ុន្តែ​បាន​ប្រមូលផ្តុំ​នូវ​ទឹក​ដៃ​របស់​អ្នក​សារពត៌មាន​វ័យក្មេង​មួយក្រុម ។

សំឡេងដោយ សំ រីណា
អត្ថបទដោយ សំ រីណា និង សំរិទ្ធ មេត្តា

ការដោះ​ស្រាយ​ទំនាស់​ផ្សេងៗ​ដោយ​សន្តិវិធី និង​ផ្លូវ​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាមួយ​នឹង​អាជ្ញាធរ​រដ្ឋាភិបាល ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​សូវ​ជា​មាន​ប៉ុន្មាន​ទេ​។ ដោយ​ឡែក បើសិន​ជា​ការ​ដោះស្រាយ​ទំនាស់​ដោយ​ប្រើ​អំ​ពើ​ហិង្សា​វិញគេ​ឃើញ​កើត​មាន​ជា​រឿយៗ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។

លោក ឡៅ ឈីវអ៊ាវ សាកលវិទ្យាធិការនៃសាកសវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ បន្ទាប់​ពី​ប្រទេស​កម្ពុជា​យើង​បាន​ក្លាយ​ទៅ​ជា​សមាជិក​របស់​សមាគម​អាស៊ាន​កាល​ពី​ឆ្នាំ​១៩៩៩​រួច​មក​ នា​ឆ្នាំ​ដដែល​នេះ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ក៏​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​បណ្តាញ​សាកល​វិទ្យាល័យ​អាស៊ាន​ដែល​ភាគ​ច្រើន​គេ​ស្គាល់​ថា​ ASEAN​ University​ Network​ នា​ឆ្នាំ​ដដែល​នោះ​ផង​ដែរ​។

សំឡេងដោយ ៖ សំរិទ្ធ មេត្តា
អត្ថបទដោយ ៖ សំរិទ្ធ មេត្តា និង សំ រីណា

នៅតាម​បណ្តា​សាកល​វិទ្យាល័យ​រដ្ឋ ​និង​ឯកជន​នានា​ក្នុងរាជធានី​ភ្នំពេញ​ គេសង្កេត​ឃើញ​ថាមា​ន​ការ​បង្កើត​សមាគម​និស្សិត​ដែល​គ្រប់គ្រង ចាត់តាំង និងរៀបចំ​ដោយនិស្សិត​ផ្ទាល់​។ ការ​បង្កើត​សមាគម​និស្សិត​អាច​ជួយ​ដល់​និស្សិត​លើ​ផ្នែក​សិក្សា ថវិកា ការងារ​សង្គម និង ការទទួល​បាន​ឱកា​ស​ការងារ​។

យុវជន​ កំពុង​ជជែក​គ្នា​ពី​បញ្ហា​ការ​ប្រើប្រាស់​ភាសាខ្មែរ​

អត្ថបទ និងរូបថត៖ សាន សែល

ភ្នំពេញ៖ នៅ​ក្នុង​​បរិបទ​នៃ​សាកល​ភាវូបនីយកម្ម​ ពិភពលោក​​កាន់​តែ​មាន​ទំនាក់​ទំនង​គ្នា​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​​យុវជន​ខ្មែរ​ជំនាន់​ថ្មី​ ត្រូវ​បាន​គេ​មើល​​ឃើញ​ថា​បាន​ប្រើ​ភាសា​ខ្មែរ​និយាយ​លាយ​ជាមួយ​​ភាសា​បរទេស​ ជា​ពិសេស​ការ​និយាយ​ភាសា​អង់គ្លេសលា​យ​ជាមួយ​ភាសា​ខ្មែរ​។

សំឡេងដោយ ៖ មួង វណ្ណឌី
អត្ថបទដោយ ៖ មួង វណ្ណឌី និង យ៉ាវ សុខហីម

ភាព​ជា​អ្នក​ដឹក​នំា​អាច​ជា​កត្តា​មួយ ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ភាព​បរាជ័យ​ផង​ដែរ​ ពី​ព្រោះ​ភាព​ជា​អ្នក​ដឹក​នំា​គឺ​ទាក់​ទង​ទៅ​នឹង​សមត្ថភាព​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​និង​ការ​គ្រប់​គ្រង​ធនធាន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​។

សំឡេងដោយ ៖ ដារ៉េត រ៉ូសាលីន
អត្ថបទដោយ ៖ ដារ៉េត រ៉ូសាលីន និង វ៉ន សុខាន់

ប្រជាជន​សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​៧០ ភាគរយ​ដែល​ជា​យុវជន​ហើយ​មាន​អាយុ​ក្រោម​៣០ ឆ្នាំ។ ដោយសារ​តែ​ចំនួន​នៃ​យុវជន​មាន​ច្រើន ដូច្នេះ ហើយ​រដ្ឋាភិបាល​គួរ​តែ​ធានា​បាន​ថា ពួកគាត់​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជូន​ប្រទេស​ជាតិ តាម​រយៈ​ការ​ផ្តល់​នូវ​ភាព​ស្មើគ្នា​ក្នុង​វិស័យ​អប់រំ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​។​

STAY CONNECTED

List10Product